លោក Trump គំរាមចាត់វិធានការយោធា នៅនីហ្សេរីយ៉ា ជុំវិញការប្រព្រឹត្ត ចំពោះគ្រិស្តសាសនិក

2025/11/03 12:17:32 am        94

ប្រធានាធិបតីអាមេរិកលោក Donald Trump កាលពីថ្ងៃសៅរ៍ (ទី១ ខែវិច្ឆិកា) បាននិយាយថា លោកបានស្នើឲ្យក្រសួងការពារជាតិរៀបចំត្រៀម សម្រាប់លទ្ធភាពមានវិធានការយោធា «យ៉ាងលឿនរហ័ស» នៅក្នុងប្រទេសនីហ្សេរីយ៉ា ប្រសិនបើប្រទេសអាហ្វ្រិកខាងលិចមួយនេះមិនអាចបង្រ្កាបការសម្លាប់លើគ្រិស្តសាសនិកនោះទេ។

ហើយជាមួយគ្នានេះ តាមរយៈការបង្ហោះលើបណ្ដាញសង្គម Truth Social លោក Trump បានលើកឡើងថា រដ្ឋាភិបាលសហរដ្ឋអាមេរិក ក៏នឹងបញ្ឈប់ជាបន្ទាន់នូវជំនួយ និងការជួយទាំងអស់ដល់នីហ្សេរីយ៉ា ជាប្រទេសដែលមានប្រជាជនច្រើនបំផុត នៅទ្វីបអាហ្រ្វិក និងជាប្រទេសផលិតប្រេងធំជាងគេ។

ប្រសិនបើសហរដ្ឋអាមេរិកបញ្ជូនកងកម្លាំងយោធាទៅ កងទ័ពនឹងប្រើប្រាស់ «អាវុធយ៉ាងខ្លាំងក្លា» ដើម្បីលុបបំបាត់ទាំងស្រុងនូវពួកភេរវករ ដែលលោកបាននិយាយថា «កំពុងប្រព្រឹត្តអំពើឃោរឃៅដ៏អាក្រក់ទាំងនេះ» តែលោកមិនបានផ្តល់ភស្តុតាងជាក់លាក់ណាមួយឡើយ អំពីការប្រព្រឹត្តិ លើអ្នកកាន់សាសនាគ្រិស្ត នៅនីហ្សេរីយ៉ា។

លោក Trump បានហៅនីហ្សេរីយ៉ាថា ជា «ប្រទេសដ៏គួរឲ្យអាម៉ាស់» ហើយបានព្រមានរដ្ឋាភិបាលរបស់ប្រទេសនេះត្រូវតែកែប្រែឲ្យបានឆាប់។ លោកបានសេរសេរទៀតថា៖ «ប្រសិនបើយើងវាយប្រហារ វានឹងមានភាពលឿនរហ័ស ឥតប្រណី និងទន់ភ្លន់ មិនខុសពីអ្វីដែលពួកចោរភេរវករវាយប្រហារគ្រិស្ដសាសនិកជាទីគោរពស្រឡាញ់របស់យើងនោះទេ!»។

ទីក្រុង Abuja មិនមានប្រតិកម្មអ្វីភ្លាមៗនោះឡើយ ចំពោះការគំរាមកំហែងរបស់ Trump ដែលចង់មានវិធានការយោធានេះ។ ហើយសេតវិមានក៏មិនមានការអត្ថាធិប្បាយភ្លាមៗនោះដែរ ពាក់ព័ន្ធនឹងពេលវេលាដែលអាចមានវិធានការយោធារបស់អាមេរិកណាមួយ។

គួរដឹងថា ប្រទេសនីហ្សេរីយ៉ា ដែលមានក្រុមជនជាតិភាគតិចចំនួន ២០០ គោរពសាសនាផ្សេងៗ ដូចជាគ្រិស្ត ឥស្លាម និងសាសនាតាមបែបប្រពៃណី មានប្រវត្តិនៃការរួមរស់ដោយសន្តិភាពយូរអង្វែងណាស់មកហើយ ប៉ុន្តែក៏បានឃើញមានផ្ទុះឡើងនូវអំពើហិង្សា ក្នុងចំណោមក្រុមទាំងនោះផងដែរ ដែលជារឿយៗកាន់តែធ្ងន់ធ្ងរឡើងៗ ដោយសារជម្លោះជាតិសាសន៍ ឬការដណ្ដើមប្រភពធនធានដែលខ្វះខាត៕

អត្ថបទដែលទាក់ទង

UN ព្រួយបារម្ភចំពោះការវាយប្រហារលើការដឹកជញ្ជូនតាមសមុទ្រក្រហម និងព្រមានពីហានិភ័យនៃជម្លោះកាន់តែធ្ងន់ធ្ងរ
2026/07/24 03:21:45 pm        2
ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm        91
កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        135

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ព្រួយបារម្ភចំពោះការវាយប្រហារលើការដឹកជញ្ជូនតាមសមុទ្រក្រហម និងព្រមានពីហានិភ័យនៃជម្លោះកាន់តែធ្ងន់ធ្ងរ

2026/07/24 03:21:45 pm
​Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm
​មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm
​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm