ក្រុមហ៊ុន​លី​គ​បង្ហាញ​អត្ថន័យ «​ឡូហ្គោ​» ថ្មី ខណៈ​លី​គ​ឆ្នាំ​២០២២ នឹង​ចាប់ផ្ដើម​នា​ថ្ងៃ​ទី​៥-​មីនា

2022/02/11 05:05:10 pm        328

​បាល់ទាត់៖ ក្រុមហ៊ុន​លី​គ​បាល់ទាត់​កម្ពុជាបានប្រកាស​និមិត្តសញ្ញា​ឡូហ្គោ​ថ្មី (LOGO) សម្រាប់​ក្របខណ្ឌ​លី​គ​កំពូល​កម្ពុជា ឬ Cambodian Premier League និង​ក្របខណ្ឌ​លី​គ​លំដាប់​ទី​២ ឬ Cambodian League 2 ជា​ផ្លូវការកាលពី​ថ្ងៃទី​១០ ខែកុម្ភៈនៅ​សណ្ឋាគារ Emion Hotel ក្រោម​វត្តមាន​នាយក​ប្រតិបត្តិ​លោក Satoshi Saito និង​មានការ​ចូលរួម​ពី​សមាជិក​លី​គ​កំពូល​ទាំង ៨​ក្លិប​ផងដែរ។​

​ក្រោយ​បង្ហាញ​ឡូ​ហ្គោល​ថ្មី លោក Satoshi Saito បានបង្ហាញ​អត្ថន័យនៃ​និមិត្តសញ្ញា​នីមួយៗ រួមមាន​ពណ៌​ខ្មៅ ពណ៌​ក្រហម និង​ពណ៌​បៃតង។ លោក​ពន្យល់ថា សម្រាប់​ពណ៌​ខ្មៅ គឺ​តំណាង​ឲ្យ​សាជីវកម្ម និង​ការយល់ឃើញនៃ​គំនិត​ច្នៃប្រឌិត​ថ្មីៗ។ ពណ៌​ក្រហម នៃ​លី​គ​កំពូល ឬ​លី​គ​ទី​១ ត្រូវបាន​បំផុសគំនិត​ដោយ​ទង់ជាតិ​កម្ពុជា ហើយក៏​ជាស​ញ្ញា​នៃ​ព្រះអាទិត្យ​រះ និង​ការតាំង​ចិត្ត ខណៈ​ពណ៌​បៃតង នៃ​លី​គ​ទី​២ តំណាង​ឲ្យ​យុវជន ការ​ដុះ​ពន្លក​នៃ​ដើមឈើ និង​អ្វីៗ​ដែល​ចាប់ផ្តើម​ថ្មី​។​ ​លើសពីនេះ ស្រមោល​ទាំងអស់នៃ​និមិត្តសញ្ញា​នីមួយៗ ត្រូវបាន​បំផុស​គំ​និ​ត​ដោយ​រូប​ស្រមោល​របស់​ខ្មែរ​បន្ថែម​លើ​និមិត្តរូប​នៃ​ទឹកដី​កម្ពុជា​ទៀតផង។ នាយក​ប្រតិបត្តិ​ដដែល​រំពឹង​យ៉ាង​មុតមាំ​ថា និមិត្តសញ្ញា​ទាំងអស់នេះនឹង​ក្លាយជា​និមិត្តសញ្ញា​នៃ​ភាព​មុះ​ម៉ត់ និង​សេចក្ដីស្រលាញ់ចំពោះ CPL សម្រាប់​អ្នកគាំទ្រ​កម្ពុជា​ទាំងអស់ក្នុង​យុគសម័យ​ថ្មី​នៃ​បាល់ទាត់​កម្ពុជា ដែល​ដឹកនាំ​ដោយ​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា។​

​ដំណាលគ្នា​នឹង​ការបង្ហាញ «​ឡូហ្គោ​» ថ្មី​នេះ ក្រុមហ៊ុន​លី​គក៏បាន​រៀបចំ​ការចាប់​ឆ្នោត​បើក​ការប្រកួត​រដូវ​កាល​ថ្មី​រួចរាល់​ផងដែរ ដែល​ការប្រកួត​នឹង​ចាប់ផ្ដើម​នា​ថ្ងៃទី​០៥ ខែមីនា​ខាងមុខ ដោយ​ក្រុម​បឹងកេតត្រូវ​ជួប​ក្រុម​ណាហ្គា​វើ​ល​ដ៏នៅ​កីឡដ្ឋាន Cambodia Airway ស្របពេល​ក្រុម​កង​យោពល​ខេមរភូមិន្ទត្រូវ​បើកទ្វារ​កីឡដ្ឋាន​ស្ដា​ត​ចាស់ ទទួល​ក្រុម​ការពារ​តំណែង​ជើងឯក​ភ្នំពេញ​ក្រោ​ន។ រីឯ​ព្រះខ័ន​រាជ​ស្វាយរៀងត្រូវ​ជួប​ក្រុម​ភ្ញៀវ​គិរីវង់នៅ​កីឡដ្ឋាន​ខេត្តស្វាយរៀង និង​ក្រុម​អង្គ​រថា​យ​ហ្គឺ​រជួប​វិសាខានៅ​កីឡដ្ឋាន SRU ខេត្តសៀមរាប៕

​អត្ថបទ៖ លី ឈុន​ឡា

អត្ថបទដែលទាក់ទង

វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        144
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        156
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm        160

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm