ពលរដ្ឋនៅព្រំដែនកម្ពុជា-ថៃ ខេត្ដព្រះវិហារ ទទូច​ដល់​សហគមន៍​អន្តរជាតិ​ជំរុញ​ថៃ​ឱ្យ​ដោះលែង​កងទ័ព​កម្ពុជា ១៨រូប

2025/11/03 12:46:34 am        735

ប្រជាពលរដ្ឋខ្មែរ នៅស្រុកជាំក្សាន្ដ ខេត្ដព្រះវិហារ បានបន្ដអំពាវនាវដល់សហគមន៍អន្តរជាតិ ឱ្យ​ជំរុញ​ថៃ​ឱ្យ​ដោះលែងកងទ័ពកម្ពុជា១៨រូបមកកម្ពុជាវិញ ដើម្បីបានជួបក្រុមគ្រួសារពួកគាត់ ខណៈ​ដែល​ប្រទេស​ទាំង​ពីរ បានចុះហត្ថលេខាកិច្ចព្រមព្រៀងសន្ដិភាព ដែល​មាន​សាក្សី​ច្បាស់​លាស់​ពី​សហគមន៍​អន្ដរជាតិ ជាពិសេសសហរដ្ឋអាមេរិក។

ប្រជាពលរដ្ឋដែលទើបត្រឡបម់មកពីមណ្ឌលភៀសសឹក ដែលកំពុងរស់នៅភូមិត្រពាំងសង្កែលិច ឃុំ​ជាំ​ក្សាន្ដ បានលើកឡើងថា វីរកងទ័ពរបស់កម្ពុជា បានសាទរនឹងកិច្ចព្រមព្រៀងសន្ដិភាព ដែល​ផ្ដល់​សុខ​សន្ដិភាពដល់ប្រជាពលរដ្ឋ នៃប្រទេសទាំងពីរ។ ប្រជាពលរដ្ឋបានលើកឡើងថា ការ​ពន្យា​ពេល​ដោះ​លែង​កងទ័ពកម្ពុជានេះ ធ្វើឱ្យគ្រួសារពួកគាត់មានការព្រួយបារម្ភខ្លាចពីសុខភាពកងទ័ព ខណៈ​ដែលកម្ពុជាចង់បានតែសន្ដិភាព។ ពួកគាត់ទទូចឱ្យសហគមន៍អន្ដរជាតិ ជំរុញទៅភាគីថៃ ដោះ​លែង​ដល់វីរកងទ័ពទាំង១៨រូបប្រគល់ឱ្យកម្ពុជា និងធានាបាននូវសុខសុវត្ថិភាពដល់​កង​ទ័ព​ទាំង​១៨​រូបនោះ។ ពលរដ្ឋបានលើកឡើងថា ជម្លោះនេះ នាំឱ្យបាត់បង់ទ្រព្យសម្បត្ដិ និង​ប៉ះ​ពាល់​ដល់​ការ​សិក្សា​របស់កូន​ៗ​ផង​ដែរ​។ ជាក់​ស្ដែង​ពួក​គាត់​ភៀស​ខ្លួន​ទៅ​កាន់​ទីតាំង​សុវត្ថិភាព​ជា​ច្រើន​ខែ​មក​ហើយទើបវិលត្រឡប់មកវិញនេះទេ។

សូមបញ្ជាក់ថា កម្ពុជា ថៃ បានសម្រេចកែសម្រួលអាវុធ និង​យុទ្ធោបករណ៍​បំផ្លិច​បំផ្លាញ​ធុន​ធ្ងន់​ចេញ​ពី​ព្រំដែនកម្ពុជា-ថៃជាផ្លូវការ បន្ទាប់ពីកិច្ចប្រជុំ​ពិសេស​នៃ​គណៈ​កម្មាធិការ​ព្រំដែន​ថ្នាក់​យោធ​ភូមិ​ភាគ​កម្ពុជា-ថៃ (RBC) ដែលប្រព្រឹត្តនៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៥ នៅ​ច្រក​អន្តរជាតិ​អូរ​ស្មាច់ ​ខេត្តឧត្តរមានជ័យ។ការចាប់ផ្តើមដក និងកែសម្រួលអាវុធធុនធ្ងន់ ចេញពីតំបន់ព្រំដែននេះ មាន​ការ​ត្រួតពិនិត្យ និងផ្ទៀងផ្ទាត់ដោយក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ដែល​ត្រូវ​បាន​ចាត់​ទុក​ថា ជាជំហានវិវត្តន៍ដ៏សំខាន់មួយសម្រាប់កម្ពុជា និងថៃ ដែលបានបញ្ជាក់​ឡើង​វិញ​នូវ​ការ​ជឿ​ជាក់​រួម​គ្នា​នៃ​ប្រទេសទាំងពីរថា សន្តិភាពនៅតែអាច​មាន​ដរាប​ណា​ប្រជា​ជាតិ​នានា​មាន​សេចក្តី​ក្លាហាន និងសុភវិនិច្ឆ័យក្នុងការបន្តស្វែងរកសន្តិភាពជាមួយគ្នា៕

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        103
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        98
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        146

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រធានាធិបតី៖ រ៉ូម៉ានីបាញ់ទម្លាក់យាន​ដ្រូន​នៅក្នុងដែនអាកាសរបស់ខ្លួនជាលើកដំបូង

2026/07/24 07:44:09 pm
​តុលាការកូរ៉េខាងត្បូង បង្គាប់​ឱ្យប្រធានក្រុមហ៊ុន SK លោក Chey បង់ប្រាក់ ៦៤៤លានដុល្លារ ទៅ​អតីតភរិយា
2026/07/24 07:41:37 pm
​ថៃដាក់ច្បាប់អាជ្ញាសឹកនៅខេត្តភាគខាងត្បូង ក្រោយ​ការវាយប្រហារសម្លាប់ទាហានប៉ារ៉ា ៥នាក់
2026/07/24 07:39:49 pm
​មេដឹកនាំក្រុមបាតុករយុវជនឥណ្ឌា នឹងធ្វើកិច្ចចរចាជាមួយរដ្ឋាភិបាល ប៉ុន្តែការតវ៉ានឹងបន្តមាន​
2026/07/24 07:37:23 pm
​លោក ហ្សេឡិនស្គី បានបញ្ជាក់ថា នាវាមិនអាចចូលកាន់កំពង់ផែរបស់អ៊ុយក្រែនបានទេ ដោយសារបញ្ហាសន្តិសុខ
2026/07/24 07:29:04 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm