ឯកឧត្តម វ៉ា​ត់ ចំរើន ពន្យល់​យុទ្ធសាស្ត្រ Saving Games នៃ​ព្រឹត្តិការណ៍​ស៊ី​ហ្គេម​-​អាស៊ាន​ប៉ា​រ៉ា​ហ្គេម​ឆ្នាំ​២០២៣

2022/02/11 05:13:40 pm        161

​ស៊ី​ហ្គេម៖ កម្ពុជា​បាន​ប្ដេជ្ញា​រៀបចំ​ការប្រកួត​កីឡា​ស៊ី​ហ្គេម​-​អាស៊ាន​ប៉ា​រ៉ា​ហ្គេម​ឆ្នាំ​២០២៣ គឺជា​ព្រឹត្តិការណ៍​សន្សំសំចៃ និង​ចំណាយ​តិច​ជាង​ព្រឹត្តិការណ៍​មុន​ៗក្រោម​គោលការណ៍​យុទ្ធសាស្ដ្រ «​សន្សំសំចៃ តែ​ផ្ដល់​នូវ​ភាព​អស្ចារ្យ​ដល់​ព្រឹត្តិការណ៍​ប្រកួត ឬ Saving Games but Delivering the Best Games»។​

​នេះ​គឺជា​បទ​អន្តរាគមន៍​ពិសេស​របស់​ឯកឧត្តម​បណ្ឌិត ថោង ខុន រដ្ឋមន្ដ្រី​ក្រសួងទេសចរណ៍ និង​ជា​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការប្រកួត​កីឡា​ស៊ី​ហ្គេមលើក​ទី​៣២ ឆ្នាំ​២០២៣ (CAMSOC) ក្នុង​សន្និបាត​បូកសរុប​លទ្ធផល​ការងារ​ឆ្នាំ​២០២១ និង​លើក​ទិសដៅ​ឆ្នាំ​២០២២-២០២៣ និង​សិក្ខាសាលា​ថ្នាក់ជាតិស្ដីពី​អភិបាលកិច្ច​ល្អដែល​រៀបចំ​រយៈពេល ២​ថ្ងៃនៅ​សណ្ឋាគារ​សុខាកាលពី​ថ្ងៃទី​០៩-១០ ខែកុម្ភៈ ក្រោម​អធិបតីភាព​សម្ដេច​ពិជ័យ​សេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រី​ក្រសួងការពារជាតិ និង​ជា​ប្រធាន CAMSOC។​ ​ជាមួយ​ការកំណត់​យុទ្ធសាស្ដ្រ​សន្សំសំចៃ ឬ Saving Games នេះ ត្រូវបាន​ឯកឧត្តម វ៉ា​ត់ ចំរើន អគ្គលេខាធិការ​CAMSOC ពន្យល់ថា គឺជា​ការចំណាយ​តិច តែ​ធ្វើ​ឲ្យ​អស្ចារ្យ។ ការចំណាយ​តិចមានន័យថា ធ្វើ​ឲ្យ​មាន​ភាពត្រឹមត្រូវ កុំ​បំប៉ោង​តួរ​លេខ កុំ​ខ្ជះខ្ជាយ ត្រូវមាន​ការទទួលខុសត្រូវ ហើយ​គិតគូរ​ដល់​ភាព​សន្សំសំចៃ​ជានិច្ច ពិសេស​ការចូលរួមរ​បស់​កម្លាំង​ស្ម័គ្រចិត្តដែលមាន​ស្មារតី​ស្ម័គ្រចិត្ត និង​មាន​សុ​ឆន្ទៈ​រួមដើម្បី​កាត់បន្ថយ​ការចំណាយ ហើយ​ឆ្ពោះទៅរក​ភាពជោគជ័យ​ក្នុង​ព្រឹត្តិការណ៍​ជា​ប្រវត្តិសាស្ដ្រ​លើកដំបូង​នៅ​កម្ពុជា​នេះ។​

​ឯកឧត្តម​បណ្ឌិត ថោង ខុន បាន​គូសបញ្ជាក់ថា ការកំណត់​យុទ្ធសាស្ដ្រ​សន្សំសំចៃ តែ​ផ្ដល់​ភាព​អស្ចារ្យ​ក្នុង​ដំណើរ​ការរៀបចំ​ការប្រកួត​កីឡា​ស៊ី​ហ្គេម​-​អាស៊ាន​ប៉ា​រ៉ា​ហ្គេមឆ្នាំ​២០២៣ ដោយសារ​ស្ថានភាព​សេដ្ឋកិច្ចពិភពលោកកំពុងស្ថិត​ក្នុង​ភាពមិន​ហ្នឹង​ន៎ និង​មាន​ឱនភាព​យ៉ាងខ្លាំងដោយសារ​ជំងឺ​រាតត្បាត​ជាស​កល​កូ​វីដ​-១៩ ហើយ​ឥទ្ធិពល​នៃ​វិបត្តិ​សេដ្ឋកិច្ច​សកល​នេះ ក៏បាន​ប៉ះពាល់​មកលើ​សេដ្ឋកិច្ច​ប្រទេស​កម្ពុជា​ផងដែរ។ ឯកឧត្តម​រំពឹងថា គ្រប់ភាគី​ពាក់ព័ន្ធ​នឹងចូលរួម​សហការ ដើម្បី​កាត់បន្ថយ​ខ្ទង់ចំណាយ​រាប់សិប​លាន​ដុល្លារក្នុង​ព្រឹត្តិការណ៍​ប្រវត្តិសាស្ដ្រ​លើកដំបូង​នៅ​កម្ពុជា​នេះ៕

​អត្ថបទ៖ លី ឈុន​ឡា

អត្ថបទដែលទាក់ទង

វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        134
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        145
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm        149

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm