ប្រជាជនចិន ចាប់អារម្មណ៍មកលេងកម្ពុជា បន្ទាប់ពីបានរីករាយនឹង "ពិធីបុណ្យកម្ពុជា" នៅ​សាល​ពិព័រណ៍អន្តរជាតិ ទីក្រុងស៊ូចូវ

2025/11/03 09:21:38 am        185

កាលពីរសៀលថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៥ ឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានអញ្ជើញជាអធិបតី និងថ្លែងសុន្ទរកថា​បើក​សម្ពោធ​ព្រឹត្តិ​ការណ៍​ជំរុញ​ទេសចរណ៍​កម្ពុជា​ តាម​រយៈ​ការ​សម្តែង​សិល្បៈ "ពិធីបុណ្យកម្ពុជា" ដែលរៀបចំនៅសាលពិព័រណ៍អន្តរជាតិ ទីក្រុងស៊ូចូវ ខេត្ត​ជាំងស៊ូ ដោយមានការចូលរួមពីឯកឧត្តម Li Chuan អគ្គនាយករងមន្ទីរវប្បធម៌ និងទេ​សច​រណ៍ខេ​ត្ត​ជាំងស៊ូ, លោកស្រី Ji Jing អភិបាលរងក្រុងស៊ូចូវ និងតំណាងក្រុមហ៊ុនទេសចរណ៍ធំៗ នៅ​ក្នុងខេត្តជាំងស៊ូ និងខេត្តផ្សេងៗទៀតមកពីប្រទេសចិន អ្នកវិនិយោគិនចិន និងអន្តរជាតិ ព្រម​ទាំង​ភ្ញៀវ​កិត្តិយសប្រមាណ ៣០០នាក់។

ថ្លែងក្នុងសុន្ទរកថាបើកព្រឹត្តិការណ៍ផ្សព្វផ្សាយសក្តានុពលទេសចរណ៍កម្ពុជាតាមរយៈការសម្តែងសិល្បៈ ឯកឧត្តមរដ្ឋមន្រ្តី បានគូសបញ្ជាក់ជូនភ្ញៀវកិត្តិយស និងប្រជាជនចិន​ដែល​អញ្ជើញ​ចូល​រួម​ទស្សនា​ពី​សក្តានុពលទេសចរណ៍ និងសម្បត្តិវប្បធម៌ដ៏សម្បូរបែបរបស់កម្ពុជា ព្រមទាំងកា​លា​នុវត្ត​ភាព​វិនិយោគ​ដែលជាទីផ្សារទើបនឹងរះឡើង រួមទាំងកត្តាសុខសន្តិភាព ស្ថិរភាពនយោបាយ សុវត្ថិភាព យន្តការ​លើក​ទឹក​ចិត្ត​ដ៏​ទាក់​ទាញ​របស់​រាជ​រដ្ឋាភិបាល​កម្ពុជា​ក្រោម​ការ​ដឹកនាំ​ប្រកប​ដោយ​គតិ​បណ្ឌិតរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរា​ជា​ណា​ចក្រ​កម្ពុជា​។ ជាងនេះទៅទៀត ឯកឧត្តមរដ្ឋមន្រ្តី បានសង្កត់ធ្ងន់​ពី​ការ​ធានា​សុខ​សុវត្ថិភាព​ដល់​ភ្ញៀវ​ទេសចរ​អន្តរជាតិពីសំណាក់រាជរដ្ឋាភិបាលកម្ពុជា​ និងស្នើឱ្យប្រជាជនចិន និងអន្តរជាតិ​មក​ទស្សនា​កម្ពុជា​ឱ្យបានច្រើនឡើង៕

អត្ថបទដែលទាក់ទង

សហគ្រាស អគ្គិសនី ទូកមាស ស្វែងរកជនខិលខូច កែច្នៃនាឡិកាស្ទង់អគ្គិសនីឱ្យដើរយឺត ក្រោយរកឃើញជាង ១០០គ្រឿង
2025/11/03 04:46:35 pm        1
ពិព័រណ៍ការងាររយៈពេលពីរថ្ងៃមានអ្នកចូលរួមជិត១០ម៉ឺននាក់ និងអ្នកដាក់ពាក្យស្នើសុំការងារជិតពីរម៉ឺននាក់
2025/11/03 04:38:14 pm        1
សាលារៀននៅតំបន់ព្រំដែនខេត្តឧត្តរមានជ័យ ចាប់ផ្ដើមបើក​បង្រៀន​ធម្មតា​ឡើង​វិញ​ក្រោយ​បិទ​មួយ​រយៈ
2025/11/03 04:07:32 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ឥណ្ឌាបាញ់បង្ហោះផ្កាយរណបទំនាក់ទំនងធ្ងន់បំផុត CMS-03ទៅកាន់គន្លងតារាវិថី

2025/11/03 05:45:39 pm
​ប្រធានាធិបតីកុងហ្គោ និយាយថា ការចរចាសន្តិភាពជាមួយក្រុមឧទ្ទាម M23 នឹងបន្តឡើងវិញ នៅប្រទេសកាតា
2025/11/03 05:43:25 pm
​អភិបាលតំបន់របស់អេស្ប៉ាញ លាលែងពីតំណែង ១ឆ្នាំក្រោយមានគ្រោះទឹកជំនន់ដ៏អាក្រក់បំផុត
2025/11/03 05:40:23 pm
​ប្រធានាធិបតីម៉ិកស៊ិក និងរដ្ឋមន្រ្តីសន្តិសុខ ថ្កោលទោសការធ្វើឃាតលោកអភិបាលក្រុង Carlos Manzo
2025/11/03 05:20:18 pm
​នាយករដ្ឋមន្ត្រីជប៉ុន ស្វែងរកការជួបជាមួយមេដឹកនាំកូរ៉េខាងជើង ពាក់ព័ន្ធករណីចាប់ពង្រត់
2025/11/03 05:18:20 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2025/11/03 12:08:04 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2025/09/24 06:11:25 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2025/11/03 03:34:37 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2025/10/29 04:12:18 pm
​កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ចុះឡោមព័ទ្ធសណ្ឋាគារសឹងប៉ាវឡុង និងក្លឹបកំសាន្ត នៅខណ្ឌបឹងកេងកង
2025/10/31 10:30:49 pm

ព័ត៌មានវីដេអូ

​រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី

2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am
សម្តេចតេជោ ហ៊ុន សែន អញ្ជើញទទួលទានអាហារពេលព្រឹក ជាមួយប្រធានរដ្ឋវៀតណាម
2022/09/27 09:16:39 am