ពលរដ្ឋខ្មែរនៅតំបន់ច្រកអូរស្មាច់ធូរចិត្តឡើងវិញក្រោយកងទ័ពកម្ពុជា និងថៃ​ដក​អាវុធ​ធុន​ធ្ងន់​ឆ្ងាយ​ពី​តំបន់ព្រំដែន

2025/11/03 04:35:48 pm        341

បងប្អូនប្រជាពលរដ្ឋខ្មែរ ដែលកំពុងរស់នៅតំបន់ច្រកព្រំដែនអន្តរជាតិអូរស្មាច់ មាន​អារម្មណ៍​ធូរ​ស្រាល​ចិត្ត​ជាង​មុន បន្ទាប់ពីកងទ័ពកម្ពុជា និងថៃ បានសម្រេចដកអាវុធធុនធ្ងន់ទៅមូលដ្ឋាន ដើម​វិញ​ ហើយពួកគាត់ជឿជាក់លើរាជរដ្ឋាភិបាលក្នុងការដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី ហើយ​រំពឹង​ថា​នឹង​គ្មាន​ការផ្ទុះអាវុធទៀតនោះឡើយ។

តាមរយៈកិច្ចសម្ភាសន៍ជាមួយទូរទស្សន៍ BTV នាថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ បង​ប្អូន​ប្រជា​ពលរដ្ឋ​ខ្មែរ ដែលកំពុងរស់នៅ និងប្រកបមុខរបរចិញ្ចឹមជីវិត នៅតំបន់ច្រកព្រំដែន អូរ ស្មាច់ បាន​លើក​ឡើង​ថា នាពេលបច្ចុប្បន្នមានមនុស្សម្នាធ្វើដំណើរចេញចូលច្រើនឡើងវិញ និងបាន​ប្រកប​មុខ​របរ​ជាបណ្តើរៗឡើងវិញ ក្រោយមានកិច្ចព្រមព្រៀងសន្តិភាពទីក្រុងកូឡាឡំាពួ កម្ពុជា និងថៃ ហើយ​មួយ​វិញទៀតពួក​គាត់កាន់តែធូរស្បើយចិត្តបន្ថែមទៀត បន្ទាប់ពីកងទ័ពកម្ពុជា និង​ថៃ​ដក​អាវុ​ធ​ធុន​ធ្ងន់ និងយុទ្ធោបករណ៍ចេញឆ្ងាយពីតំបន់ជម្លោះ។

ជាមួយគ្នានោះដែរ បងប្អូនប្រជាពលរដ្ឋតំបន់ច្រកព្រំដែនអូរស្មាច់ ក៏បានរំលឹកអំពីទុក្ខ​លំបាក​ខណៈ​ដែលកងទ័ពកម្ពុជា និងថៃ បានប៉ះទង្គិចគ្នាប្រដាប់ដោយអាវុធ ដោយបានធ្វើឲ្យ ពួក​គាត់​រត់​ចោល​ផ្ទះស​ម្បែង មានការភិតភ័យទាំងយប់ទាំងថ្ងៃ បារម្ភពីសុវត្ថិភាពគ្រប់បែបយ៉ាង តែ​យ៉ាង​ណា​ពេល​ក្តី​ពេលនេះពួកគាត់សប្បាយចិត្ត និងធូរចិត្ត​ឡើង​វិញ​ក្រោយ​ការ​ខិត​ខំ​របស់​ប្រមុខ​រាជ​រដ្ឋាភិបាល​ដោះស្រាយជ​ម្លោះពីប្រដាប់ដោយអាវុធ មកជាតុចរចាដោយសន្តិវិធី។

សូមរំលឹកថា ដើម្បីជាការបង្ហាញពីការប្តេជ្ញាចិត្តរបស់ភាគីកម្ពុជា និងភាគីថៃក្នុងការគោរព និង​អនុវត្ត​នូវ​អ្វីដែលបានឯកភាពគ្នានៅក្នុងសេចក្តីថ្លែងការណ៍រួមទីក្រុងកូឡាឡាំពួរ ស្តីពី​កិច្ច​ព្រម​ព្រៀង​សន្តិភាពរវាងកម្ពុជានិងថៃ ដែលបានចុះហត្ថលេខាកាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ ព្រម​ទាំងស្មារតីនៃកិច្ចប្រជុំពិសេសលើកទី២ នៃគណៈកម្មាធិការព្រំដែនទូទៅ កម្ពុជា-ថៃ (GBC) ដែល​ប្រព្រឹត្តទៅនៅប្រទេសម៉ាឡេស៊ី កាលពីថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៥ ទើបនៅថ្ងៃទី៣១ ខែ​តុលា ​ឆ្នាំ២០២៥ យោធភូមិភាគទី៤ កម្ពុជា និងកងទ័ពភូមិភាគទី២ ថៃ បាន​រៀបចំ​កិច្ច​ប្រជុំ​ពិសេស ​នៃគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគកម្ពុជា-ថៃ (RBC) ដោយ​បាន​ឯក​ភាព​គ្នា​លើ​ផែន​ការជាដំណាក់កាល នៃការកែសម្រួលអាវុធ និងយុទ្ធោបករណ៍បំផ្លិចបំផ្លាញធុនធ្ងន់។ ។

តាមរយៈផែនការដែលបានឯកភាពគ្នានេះ ភាគីទាំងពីរបានកំណត់យកថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ​២០២៥​ បានចាប់ផ្តើមនៃការអនុវត្តការកែសម្រួលអាវុធ និងយុទ្ធោបករណ៍​បំផ្លិច​បំផ្លាញ​ធុន​ធ្ងន់​សម្រាប់​ដំណាក់​កាលទី១ ដែលភាគីទាំងពីរត្រូវអនុវត្តដូចគ្នា នៅក្រោមការត្រួតពិនិត្យ និងអ្នក​សង្កេត​ការ​ណ៍ និងការផ្ទៀងផ្ទាត់របស់ក្រុមអ្នកសង្កេតការណ៍អាស៊ាន(AOT)ផងដែរ៕ អត្ថបទ៖ បាន ចក់ 

អត្ថបទដែលទាក់ទង

ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        90
អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        188
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        171

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ

2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm