គ្រោះបំណាក់ដីនៅកេនយ៉ា បណ្ដាលឱ្យមានអ្នកស្លាប់និងបាត់ខ្លួន សរុបលើសពី ៥០នាក់

2025/11/03 06:49:34 pm        94

អ្នកនាំពាក្យរដ្ឋាភិបាលកេនយ៉ា បាននិយាយកាលពីថ្ងៃអាទិត្យ (២ វិច្ឆិកា) ថា ចំនួនអ្នកស្លាប់ដោយសារបំណាក់ដីដ៏មហន្តរាយនៅជ្រលងភ្នំ Rift ភាគខាងលិចប្រទេសនេះ បានកើនឡើងដល់ ២៦នាក់ហើយ បន្ទាប់ពីមានភ្លៀងធ្លាក់ខ្លាំងកាលពីថ្ងៃសៅរ៍ ចំណែកអ្នកបាត់ខ្លួនមានចំនួន ២៥នាក់។

អ្នកនាំពាក្យរដ្ឋាភិបាល លោក Isaac Mwaura បាននិយាយក្នុងសេចក្តីថ្លែងការណ៍មួយថា ក្រៅពីនេះ មនុស្ស ២៦នាក់ ផ្សេងទៀតត្រូវបានជួយសង្គ្រោះ បន្ទាប់ពីទឹកជំនន់បង្កការបំផ្លិចបំផ្លាញនៅក្នុងតំបន់ Elgeyo-Marakwet ហើយអ្នករួចជីវិតភាគច្រើន កំពុងទទួលការព្យាបាល។

លោក Mwaura បន្ថែមថា រដ្ឋាភិបាលបានបញ្ជូនយន្តហោះយោធា និងអ្នកឯកទេសឆ្លើយតបគ្រោះមហន្តរាយ ដើម្បីធ្វើប្រតិបត្តិការស្វែងរក និងជួយសង្គ្រោះ។

គួរឱ្យដឹងថា ប៉ុន្មានឆ្នាំថ្មីៗនេះ មនុស្សរាប់រយនាក់ត្រូវបានសម្លាប់ក្នុងបំណាក់ដី និងទឹកជំនន់នៅកេនយ៉ា ដោយក្រុមអ្នកវិទ្យាសាស្ត្រព្រមានថា បម្រែបម្រួលអាកាសធាតុកំពុងជំរុញឱ្យមានព្រឹត្តិការណ៍អាកាសធាតុបែបនេះ កាន់តែខ្លាំងក្លា និងញឹកញាប់ឡើង។ កាលពីឆ្នាំ២០២៤កន្លងទៅ ជាគ្រោះមហន្តរាយដ៏អាក្រក់បំផុតសម្រាប់កេនយ៉ា ដោយមនុស្សជាង ៦០នាក់ ស្លាប់ក្នុងបំណាក់ដី និងទឹកជំនន់យ៉ាងគំហុកនៅភាគកណ្តាលនៃប្រទេស៕

អត្ថបទដែលទាក់ទង

មនុស្សជាង ១ម៉ឺននាក់ បានជម្លៀសខ្លួនក្នុងហេតុការណ៍ភ្លើងឆេះព្រៃនៅប្រទេសបារាំង
2026/07/24 08:07:56 pm       
អូស្រ្តាលីនឹងជំរុញក្រុមមន្រ្តីពាណិជ្ជកម្មសហរដ្ឋអាមេរិក ឲ្យដកចេញពន្ធទាំងអស់
2026/07/24 08:07:29 pm       
យោធាអាមេរិកអះអាងថា ពួកគេបានបញ្ចប់ការវាយប្រហារពេលយប់ថ្ងៃទី ១៣ជាប់ៗគ្នារបស់ខ្លួនលើគោលដៅយោធាអ៊ីរ៉ង់
2026/07/24 08:06:55 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មនុស្សជាង ១ម៉ឺននាក់ បានជម្លៀសខ្លួនក្នុងហេតុការណ៍ភ្លើងឆេះព្រៃនៅប្រទេសបារាំង

2026/07/24 08:07:56 pm
​អូស្រ្តាលីនឹងជំរុញក្រុមមន្រ្តីពាណិជ្ជកម្មសហរដ្ឋអាមេរិក ឲ្យដកចេញពន្ធទាំងអស់
2026/07/24 08:07:29 pm
​យោធាអាមេរិកអះអាងថា ពួកគេបានបញ្ចប់ការវាយប្រហារពេលយប់ថ្ងៃទី ១៣ជាប់ៗគ្នារបស់ខ្លួនលើគោលដៅយោធាអ៊ីរ៉ង់
2026/07/24 08:06:55 pm
​ប្រធានាធិបតីបង់ក្លាដែស លោក​ Shahabuddin លាលែងពីតំណែង មុន ២ឆ្នាំនៃ​អាណត្តិ​របស់លោក
2026/07/24 08:05:39 pm
​គ្រួសារកាន់ទុក្ខនៅជំរំបង់ក្លាដែស ស្របពេលមនុស្ស ៥០០នាក់ សង្ស័យថា ស្លាប់ក្នុងគ្រោះមហន្តរាយលិចទូកនៅមីយ៉ាន់ម៉ា
2026/07/24 08:05:11 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm