រដ្ឋមន្ត្រីរតនាគារ៖ អាមេរិក អាចដំឡើងពន្ធប្រសិនបើចិនដាក់ការរឹតត្បិតលើរ៉ែកម្រឡើងវិញ

2025/11/03 06:55:37 pm        84

រដ្ឋមន្ត្រីរតនាគារ លោក Scott Bessent បានព្រមានកាលពីថ្ងៃអាទិត្យទី២ ខែវិច្ឆិកាថា រដ្ឋបាលរបស់ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Donald Trump ត្រៀមបង្កើនពន្ធលើប្រទេសចិន ប្រសិនបើរដ្ឋាភិបាលទីក្រុងប៉េកាំងបន្តទប់ស្កាត់ការនាំចេញរ៉ែកម្រ។

ប្រទេសចិន បានប្រកាសកាលពីថ្ងៃព្រហស្បតិ៍មុនថាខ្លួននឹងផ្អាករយៈពេលមួយឆ្នាំចំពោះការរឹតត្បិតដែលខ្លួនបានដាក់កាលពីខែតុលាលើសម្ភារៈនិងបច្ចេកវិទ្យារ៉ែកម្រ ប៉ុន្តែលោក Bessent បានសម្តែងការព្រួយបារម្ភថាទីក្រុងប៉េកាំង តែងតែមិនធ្វើតាមការប្តេជ្ញាចិត្តរបស់ខ្លួន។

លោក Bessent បានប្រាប់សារព័ត៌មាន Fox News ថា «ចិនបានរឹតត្បិតទីផ្សារលើរ៉ែកម្រ ហើយគួរឲ្យស្តាយ ពេលខ្លះវាបានបង្ហាញថាជាដៃគូដែលមិនគួរឱ្យទុកចិត្ត»។ ថ្វីត្បិតតែលោហធាតុទាំងនេះ ត្រូវបាននាំចេញពីប្រទេសផ្សេងៗរួមទាំងសហរដ្ឋអាមេរិកក៏ដោយ ប៉ុន្តែប្រទេសចិន មានសិទ្ធិផ្តាច់មុខលើការកែច្នៃលោហធាតុទាំងនេះសម្រាប់ការប្រើប្រាស់ក្នុងឧស្សាហកម្ម។

ការផ្អាកនេះត្រូវបានប្រកាសបន្ទាប់ពីកិច្ចចរចាកាលពីពេលថ្មីៗនេះរវាង លោក Trump និងសមភាគីចិន លោក Xi Jinping នៅក្នុងប្រទេសកូរ៉េខាងត្បូង។ កាលពីពេលមុន ការរឹតត្បិតការនាំចេញមួយចំនួនដែលបានសម្រេចដោយទីក្រុងប៉េកាំង នៅតែមានដដែល។

លោក Bessent បាននិយាយថា «យើងគ្មានបំណងផ្តាច់ខ្លួនជាមួយប្រទេសចិនទេ ប៉ុន្តែយើងនឹងត្រូវកាត់បន្ថយហានិភ័យ»។ លោក Bessent ក៏បានចោទប្រកាន់រដ្ឋាភិបាលអាមេរិកមុនៗថាបាន «លង់លក់មិនខ្វល់ខ្វាយលើបញ្ហានេះ» ខណៈទីក្រុងប៉េកាំងបានចំណាយពេលជាច្រើនឆ្នាំដាក់បញ្ចូលគ្នានូវយុទ្ធសាស្ត្ររ៉ែកម្ររបស់ខ្លួន។

អត្ថបទដែលទាក់ទង

យោធាអាមេរិកអះអាងថា ពួកគេបានបញ្ចប់ការវាយប្រហារពេលយប់ថ្ងៃទី ១៣ជាប់ៗគ្នារបស់ខ្លួនលើគោលដៅយោធាអ៊ីរ៉ង់
2026/07/24 08:06:55 pm       
ប្រធានាធិបតីបង់ក្លាដែស លោក​ Shahabuddin លាលែងពីតំណែង មុន ២ឆ្នាំនៃ​អាណត្តិ​របស់លោក
2026/07/24 08:05:39 pm       
គ្រួសារកាន់ទុក្ខនៅជំរំបង់ក្លាដែស ស្របពេលមនុស្ស ៥០០នាក់ សង្ស័យថា ស្លាប់ក្នុងគ្រោះមហន្តរាយលិចទូកនៅមីយ៉ាន់ម៉ា
2026/07/24 08:05:11 pm       

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​យោធាអាមេរិកអះអាងថា ពួកគេបានបញ្ចប់ការវាយប្រហារពេលយប់ថ្ងៃទី ១៣ជាប់ៗគ្នារបស់ខ្លួនលើគោលដៅយោធាអ៊ីរ៉ង់

2026/07/24 08:06:55 pm
​ប្រធានាធិបតីបង់ក្លាដែស លោក​ Shahabuddin លាលែងពីតំណែង មុន ២ឆ្នាំនៃ​អាណត្តិ​របស់លោក
2026/07/24 08:05:39 pm
​គ្រួសារកាន់ទុក្ខនៅជំរំបង់ក្លាដែស ស្របពេលមនុស្ស ៥០០នាក់ សង្ស័យថា ស្លាប់ក្នុងគ្រោះមហន្តរាយលិចទូកនៅមីយ៉ាន់ម៉ា
2026/07/24 08:05:11 pm
​ការផ្ទុះបានអង្រួនទីក្រុង Bandar Abbas របស់ប្រទេសអ៊ីរ៉ង់ ក្រោយការវាយប្រហាររបស់អាមេរិក
2026/07/24 08:04:42 pm
​ហ្វីលីពីន ចោទប្រកាន់ចិនថាប្រើប្រាស់កាណុងទឹកបាញ់លើនាវារបស់ខ្លួន សម្រាប់ថ្ងៃទី ២
2026/07/24 08:04:09 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm