ក្រសួងអប់រំ៖ សាលារៀនចំនួន១០ នៅព្រំដែនកម្ពុជា-ថៃ ពុំទាន់អាចបើកដំណើរការ​បានទេ​សម្រាប់​បវេសនកាល​ឆ្នាំថ្មី

2025/11/03 09:19:32 pm        371

ក្រសួងអប់រំ យុវជន និងកីឡា បានបញ្ជាក់ថា សាលារៀនចំនួន១០ នៅតាម​បណ្ដោយ​ព្រំដែន​កម្ពុជា-ថៃ ពុំទាន់អាចបើកដំណើរការនាពេលនេះបានទេ ដោយសារសាលារៀនទាំងនោះ រង​ការ​បំផ្លិច​បំផ្លាញខ្លាំង ពីការផ្ទុះអាវុធក្នុងជម្លោះព្រំដែន និងត្រូវមានការ​បោស​សម្អាត​មីន​ ដើម្បី​សុវត្ថិភាព​ជា​មុនសិន។

បវេសនកាលឆ្នាំសិក្សាថ្មី ២០២៥-២០២៦ បានចាប់ផ្ដើមនៅថ្ងៃទី ១ ខែវិច្ឆិកា ឆ្នាំ ២០២៥។ គ្រឹះ​ស្ថានសិ​ក្សាសាធារណៈ ក៏បានចាប់ផ្ដើមដំណើរការសិក្សាជាថ្មី ក្នុងការបង្រៀន​ផ្ដល់​ចំណេះ​ដឹ​ង​ដល់​សិស្ស។ ស្របពេលដែលសាលារៀនទូទាំងប្រទេសកំពុងដំណើរការសិក្សានេះ ក៏មាន​សាលា​រៀន​ចំនួន ១០ នៅតាមបណ្ដោយព្រំដែន បន្តបិទទ្វាមិនអាចដំណើរការ។ សាលារៀនទាំង ១០​នោះ មានសាលារៀនចំនួន៧ស្ថិតនៅខេត្តឧត្តរមានជ័យ និងសាលាចំនួន ៣នៅខេត្តព្រះវិហារ។

លោកស្រី ឃួន វិច្ឆិកា អ្នកនាំពាក្យក្រសួងអប់រំ យុវន និងកីឡា បញ្ជាក់ថា ការ​មិន​ទាន់​អាច​បើក​ដំណើរ​ការ​បាន​នេះ ដោយសារសាលារៀនទាំង ១០ នោះ រងការបំផ្លាញខ្លាំង ពីការផ្ទុះ​អាវុធ​ក្នុង​ជម្លោះ​ព្រំដែន​កន្លងទៅ។ ក្រៅពីហេតុអាគារសិក្សាត្រូវបានបំផ្លិចបំផ្លាញទាមទារការជួសជុល ការ​សាង​សង់​ជា​ថ្មី សាលារៀនទាំងនោះ ក៏តម្រូវការឱ្យមាន​ការ​បោស​សម្អាត​អាវុធ​ជាតិ​ផ្ទុះ​ជា​មុន​សិន​ផង​ដែរ ដើម្បីសុវត្ថិភាព។

ជាដំណោះស្រាយចំពោះមុខ ក្រសួងអប់រំ យុវជន និងកីឡា បានដាក់​ចេញ​ឱ្យ​មាន​ការ​បង្រៀន​ជា​បណ្ដុំ​សិន​ ក្នុងពេលបច្ចុប្បន្ន ក្រោមការគាំទ្រពីអាជ្ញាធរ។

នៅក្នុងថ្ងៃបើកបវេសនកាលឆ្នាំសិក្សាថ្មី កន្លងទៅនេះ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ក៏បានអញ្ជើញចូលរួម លើកទឹកចិត្ត និង​នាំ​យក​អំណោយ​ជា​សម្ភារសិក្សាមួយចំនួន ជូនសិស្សនៅសាលារៀន ស្ថិតនៅខេត្តឧត្តរមានជ័យ ជា​ទីតាំង​ដែល​រងការប៉ះពាល់ដោយសារបញ្ហាជម្លោះព្រំដែនផងដែរ៕ អត្ថបទ៖ គឹម ហុក

អត្ថបទដែលទាក់ទង

អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm        177
កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        154
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm        178

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ

2026/07/24 02:35:41 pm
​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm