កម្ពុជាចូលរួមក្នុងកិច្ចប្រជុំអង្គការបញ្ឈប់ជំងឺរបេងនៅហ្វីលីពីន ផ្ដោតលើ៦ចំណុចសំខាន់

2025/11/03 09:49:36 pm        149

ឯកឧត្តមវេជ្ជបណ្ឌិត ម៉ៅ តាន់អ៊ាង អនុរដ្ឋលេខាធិការក្រសួងសុខាភិបាល បានអញ្ជើញ​ចូល​រួម​ក្នុង​កិច្ច​ប្រជុំ​លើកទី៣៩ នៃក្រុមប្រឹក្សាភិបាល របស់អង្គការបញ្ឈប់ជំងឺរបេង ( 39th Stop TB Partnership Board Meeting ) ដែលបានប្រព្រឺត្តទៅ នៅទីក្រុងម៉ានីល ប្រទេសហ្វីលីពីន។

ឯកឧត្តមវេជ្ជបណ្ឌិត ម៉ៅ តាន់អ៊ាង ចូលរួមកិច្ចប្រជុំខាងលើ ចាប់ពីថ្ងៃទី២៨ ដល់ទី៣០ ខែតុលា ឆ្នាំ​២០២៥ ដោយកិច្ចប្រជុំបានផ្តោតសំខាន់ចំណុចសំខាន់មួយចំនួនរួមមាន៖ ១. ពិនិត្យ​មើល​ស្ថាន​ភាព​នៃ​ជំងឺរបេងពិភពលោក រាប់ទាំងទិន្នន័យចុងក្រោយ ព្រមទាំងសង្កត់ធ្ងន់​លើ​សកម្ម​ភាព​ជា​បន្ទាន់ ដើម្បីដោះស្រាយបញ្ហា, ២. ផ្តល់ព័ត៌មានដល់សមាជិក នៃក្រុមប្រឹក្សាភិបាល របស់​អង្គការ ​Stop TB Partnership និងអ្នកចូលរួមអំពីបញ្ហាប្រឈម ដើម្បីបញ្ចប់ជំងឺរបេង នៅ​ឆ្នាំ​២០៣០​, ៣. ពិភាក្សាអំពីកិច្ចប្រឹងប្រែង និងសកម្មភាពចាំបាច់ សម្រាប់រយៈពេលនៅសល់ ៥ឆ្នាំ​ទៀត ដើម្បីសម្រេចបានគោលដៅ បញ្ចប់ជំងឺរបេង នៅឆ្នាំ២០៣០ និងរៀបចំផែនការ ដើម្បី​កំណត់​គោល​ដៅ ឆ្នាំ២០៣៥, ៤. ពិភាក្សាពីស្ថានភាពធនធានថវិកា ពិសេសនៅ​បណ្តា​ប្រទេស​ដែល​មាន​បន្ទុក​ជំងឺរបេងធ្ងន់ធ្ងរ និងរិះរកមធ្យោបាយ ដើម្បីបង្កើនថវិកា សម្រាប់បញ្ចប់ជំងឺរបេង, ៥. ពិនិត្យពិភាក្សាលើយុទ្ធសាស្ត្របញ្ចប់ជំងឺរបេង ក្នុងបរិបទនៃសុខភាពសកល ( Global Health) សម្រាប់អង្គការ Stop TB Partnership និង ៦. ដាក់ចេញនូវ​ផែន​ការ​សកម្ម​ភាព​ជា​យុទ្ធសាស្ត្រ សម្រាប់ឆ្នាំ ២០២៦ និងឆ្នាំបន្ត។

គួរបញ្ជាក់ថា កិច្ចប្រជុំនេះ រៀបចំដោយអង្គការ Stop TB Partnership សហការជាមួយ ក្រសួង​សុខាភិបាល នៃប្រទេសហ្វីលីពីន និងធនាគារអភិវឌ្ឍន៍អាស៊ី ដែលមានការចូលរួមពី ថ្នាក់​ដឹក​នាំ​ជាន់​ខ្ពស់ នៃប្រតិភូសុខាភិបាល ប្រធាន អនុប្រធាន និងសមាជិក សមាជិកា នៃក្រុម​ប្រឹក្សា​ភិបាល​របស់អង្គការ Stop TB Partnership តំណាងអង្គការ WHO តំណាង​អង្គការ​មូល​និធិ​សកល​ តំណាងធនាគារអភិវឌ្ឍន៍អាស៊ី និងតំណាងដៃគូអភិវឌ្ឍន៍ អង្គការអន្តរជាតិ អង្គការ​ក្រៅ​រដ្ឋាភិបាល អង្គការសង្គមស៊ីវិល អ្នកជំនាញឯកទេស និងអ្នកពាក់ព័ន្ធ​ព្រម​ទាំង​តំណាង​មក​ពី​ភាគី​ពាក់​ព័ន្ធ​ដទៃទៀត មកពីប្រទេសចំនួន ៤៧ ជុំវិញពិភពលោក សរុបមានចំនួន ១៨០រូប៕

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        245
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        127
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        158

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm