Diogo Jota ស៊ុត​ពីរ​គ្រាប់​ឱ្យ Liverpool ឈ្នះ Leicester City កាត់បន្ថយ​ការ​នាំ​មុខ​របស់ Man City

2022/02/11 06:23:33 pm        211

​បាល់ទាត់៖ ​ខ្សែប្រយុទ្ធ​ព័រទុយហ្កាល់ Diogo Jota បាន​ស៊ុត​បញ្ចូល​ទី​ពីរ​គ្រាប់​ម្នាក់ឯង​ក្នុង​ជ័យជំនះ​របស់ Liverpool លើ Leicester City ២-០ កាត់បន្ថយ​ការនាំ​មុខ​របស់ Manchester City នៅ​ក្របខណ្ឌ English Premier League​។ ​​គ្រាប់​ដំបូង​របស់ Jota កើតឡើង​នៅ​នាទី​ទី៣៤ វគ្គ​ទី១ មុនពេល​ដែល​អតីត​ខ្សែប្រយុទ្ធ Wolves រូបនេះ​ធានា​ជ័យជំនះ​ឱ្យ Liverpool នៅ​នាទី​ទី៨៧ ជិត​ចប់​ការប្រកួត​។

​ខ្សែប្រយុទ្ធ​អេ​ហ្ស៊ី​ប Mohamed Salah បាន​វិល​ពី Africa Cup of Nations និង​ជា​កីឡាករ​បម្រុង​ផ្លាស់ប្តូរ​ចូល​នៅ​វគ្គ​ទី២ ផងដែរ​។​ ​ជ័យជំនះ​នេះ​ធ្វើឱ្យ Liverpool កាត់បន្ថយ​ការនាំ​មុខមក​ត្រឹម ៩ពិន្ទុ និង​នៅសល់ ១ប្រកួត​ក្នុង​ដៃ​តិចជាង Manchester City​។ ​ចំណែក Leicester City ធ្លាក់​ដល់​លេខ ១២ ក្នុង​តារាង​មាន ២៦ពិន្ទុ​ក្រោយ​លេង​បាន ២១ប្រកួត​។ ​​មួយ​ប្រកួត​ទៀត​យប់មិញ Arsenal រំកិល​ឡើង​លេខ ៥ ក្នុង​តារាង​ក្រោយ​យកឈ្នះ​នៅ​ទឹកដី Wolverhampton ១-០​។

​​គ្រាប់​ជ័យជំនះ​របស់ Arsenal កើតឡើង​នៅ​នាទី​ទី២៥ ដោយ Gabriel មុនពេល​ដែល Gabriel Martinelli ត្រូវ​បាន​បណ្តេញចេញ​នៅ​វគ្គ​ទី២ នាទី​ទី៦៩​។ ​នេះ​ជា​ជ័យជំនះ​ដំបូង​ក្នុង ៦ប្រកួត​ចុងក្រោយ​របស់ Arsenal ឡើង​មកឈរ​លេខ ៥ ពីលើ Manchester United មាន ៣៩ពិន្ទុ​ស្មើគ្នា​តែ​ប្រកួត​តិចជាង ១ប្រកួត​៕

​អត្ថបទ​៖​នាង សុភា​វុ​ធ

អត្ថបទដែលទាក់ទង

វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        133
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        144
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm        148

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm