ធុរកិច្ចជាតិនិងអន្តរជាតិ ចែករំលែកនូវគន្លឹះជោគជ័យ និងការស្វែងរកដៃគូពង្រីកអាជីវកម្ម

2025/11/03 10:26:42 pm        234

ភ្នំពេញ៖ ធុរកិច្ចជាតិនិងអន្តរជាតិល្បីៗ ចែករំលែកនូវបទពិសោធន៍ និងបង្ហាញនូវគន្លឹះភាពជោគជ័យលើវិស័យការងារ អាជីវកម្ម និង ពាណិជ្ជកម្មដល់សហគ្រិនក្នុងស្រុក ជាពិសេសការជំរុញពង្រឹងនិងពង្រីកទំនាក់ទំនង ការផ្គូផ្គង់ពាណិជ្ជកម្ម នៃការធ្វើធុរកិច្ចបណ្តា ប្រទេសក្នុងអាស៊ានឱ្យកាន់តែខ្លាំងក្លាបន្ថែមទៀត។

​ឯកឧត្តមបណ្ឌិត សួន ម៉ិ ប្រធានសមាគមសហគ្រិនវីម៉ូកម្ពុជា លើកឡើងនៅក្នុងជំនួបធុរកិច្ចវិស័យឯកជនរវាងសហគ្រិន កម្ពុជា សឹង្ហបុរី និងមីយ៉ាម៉ាឆ្នាំ២០២៥ នៅថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២៥ នេះថា ជុំវិញការធ្វើពាណិជ្ជកម្ម និងវិនិយោគ, សមាគមបាន យកចិត្តទុកដាក់យ៉ាងខ្លាំងដល់ធុរកិច្ចដែលជាសមាជិក តាមរយៈការបណ្តុះបណ្តាលជំនាញ ការស្វែងរកទីផ្សារ និងការចាប់ដៃគូរ អាជីវកម្មជាដើម ដែលជាគោលដៅសំខាន់ ជំរុញដល់កិច្ចដំណើរការអាជីវកម្មរបស់ពួកគាត់ ក្នុងនោះប្រសិនអាជីវកម្មដំណើរការ ប្រកបដោយជោគជ័យ មិនត្រឹមជួយបង្កើតប្រាក់ចំណូលដល់ពួកគាត់ប៉ុណ្ណោះទេ ថែមទាំងបង្កើតការងារជូនប្រជាពលរដ្ឋ ជាពិសេស ការចូលរួមក្នុងសេដ្ឋកិច្ចជាតិផងដែរ។

ឯកឧត្តមបណ្ឌិត បន្តថា ជុំវិញបញ្ហានេះ សមាគមបានបង្កើតនូវកិច្ចសហប្រតិបត្តិការជាមួយដៃគូពាក់ព័ន្ធជាច្រើន ទាំងជាតិ និងអន្តរជាតិ ក្នុងគោលដៅបង្ហាញពីសក្តានុពលគ្នាទៅវិញទៅមក ទាំងផ្នែកពាណិជ្ជកម្ម និងការវិនិយោគ ជាក់ស្តែងការរៀបចំជំនួប ជំនួបធុរកិច្ចរវាងកម្ពុជា-សឹង្ហបុរី-មីយ៉ាម៉ា នៅពេលនេះ នឹងជួយដល់សហគ្រិននៃបណ្តាប្រទេសទាំងបី បានចែករំលែកនូវបទពិសោធន៍ និងបង្ហាញគន្លឹះអំពីភាពជោគជ័យលើវិស័យការងារ អាជីវកម្ម និងពាណិជ្ជកម្មបន្ថែម ការស្វែងដៃគូពាណិជ្ជកម្ម និងវិឱកាសនិយោគ ផងដែរ, ជាពិសេសការបង្កើតនូវកិច្ចសហប្រតិបត្តិការ ជំរុញនាំចេញទំនិញរបស់កម្ពុជា ទៅកាន់បណ្តាប្រទេសទាំងនេះបន្ថែម ដើម្បី ជំរុញការធ្វើពាណិជ្ជកម្មរបស់កម្ពុជាឱ្យកាន់តែខ្លាំងក្លាថែមទៀត។

ក្នុងជំនួបធុរកិច្ចនេះដែរ, លោកបណ្ឌិត Soe Hein ស្ថាបនិក និងជាសាកលវិទ្យាធិការនៃ IMU University Edtech ប្រទេសភូមា បានធ្វើការចែករំលែកនូវចំណេះដឹង និងជំនាញមួយចំនួន ដល់សហគ្រិនក្នុងស្រុកផងដែរដូចជា ចំណេះដឹងទូទៅ និង វិស័យបច្ចេកវិទ្យាជាដើម ។ លោកបណ្ឌិត លើកឡើងបន្ថែម ចំណែកទាក់ទងវិស័យបច្ចេកវិទ្យាឌីថលវិញ ឃើញថា ពិភពលោក បាន កំពុងបង្កើតផែនការសកម្មភាពបង្រៀនដល់សិស្ស និស្សិត លើភាវូបនីកម្មរីកចម្រើនផ្នែកបច្ចេកវិទ្យា និងប្រទេសនីមួយៗក៏បានបង្កើត នូវកម្មវិធីជាច្រើន ទាំងការចងក្រងជាសៀវភៅ ការដាក់ចូលទៅកាន់ផេក វេបសាយ ឬឆានែល ផ្សេងៗដូចជា នៅក្នុង Youtube ឬ Google ជាដើម ដែលសុទ្ធសឹងជាមូលដ្ឋានសម្រាប់អ្នកសិក្សាស្រាវជ្រាវ ជាពិសេសសហគ្រិន អាចស្វែងរកកម្មវិធីដែលជាតម្រូវការ វាអាចក្លាយជាផ្លូវដ៏សំខាន់នាំឱ្យយើងបានជោគជ័យ។

ចំណែកបណ្ឌិត Jonathon Chua នាយកប្រតិបត្តិនៃការតភ្ជាប់អាជីវកម្មអាស៊ី មកពីប្រទេសសឹង្ហបុរី បានធ្វើការចែករំលែកនូវ បទពិសោធន៍មួយចំនួន និងបង្ហាញគន្លឹះអំពីភាពជោគជ័យលើវិស័យការងារ ជាពិសេសការធ្វើអាជីវកម្ម និងពាណិជ្ជកម្មដល់ សហគ្រិនក្នុងស្រុក និងសហគ្រិនមកពីបណ្តាប្រទេសអាស៊ានមួយចំនួន ដើម្បីចាប់យកឱកាសពង្រឹង និងពង្រីកខ្សែច្រវាក់ផលិតកម្ម ការផ្គត់ផ្គង់ទំនិញលើទីផ្សារ ការពង្រីកលើកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម ទៅកាន់ប្រទេសក្នុងតំបន់ និងទៅកាន់ពិភពលោក ផងដែរ៕


អត្ថបទដែលទាក់ទង

សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        82
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        140
អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        253

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ព្រមានប្រទេសនានាកុំឲ្យចូលរួមក្នុងការឈ្លានពានរបស់អាមេរិកប្រឆាំងអ៊ីរ៉ង់

2026/07/24 07:13:41 pm
​សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm
​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ
2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 06:36:03 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm