មូលនិធិហ្រ្វេតហូឡូ ស្នើសុំការគាំទ្រ​ពី​ក្រសួងសុខាភិបាល​អនុវត្ត​គម្រោង​អភិវឌ្ឍន៍​វិស័យ​ចក្ខុរោគ​នៅកម្ពុជា

2022/02/11 06:37:39 pm        399

ភ្នំពេញ៖ ក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយលោកជំទាវវេជ្ជបណ្ឌិត យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានអនុគណៈកម្មការផ្គត់ផ្គង់ និងហិរញ្ញវត្ថុ នៃគណៈកម្មការអន្តរក្រសួង ដើម្បីប្រយុទ្ធនឹងជំងឺកូវីដ-១៩ លោក Pascal Bijleveld ប្រធាននាយក ប្រតិបត្តិទីមួយរបស់អង្គការ ATscale និងលោក បាក់ តូក្យូ នាយកប្រចាំប្រទេសមូលនិធិហ្រ្វេតហូឡូ នៅថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២២ បានគោរពស្នើសុំការគាំទ្រពីក្រសួងសុខាភិបាល ក្នុងការអនុវត្តគម្រោងលើវិស័យចក្ខុរោគកាន់តែមានប្រសិទ្ធិភាពខ្ពស់។

លោក Pascal Bijleveld បានលើកឡើងទៀតថា ​ដើម្បីរួមចំណែកក្នុងការអភិវឌ្ឍលើវិស័យ​ចក្ខុរោគ​នេះ​កាន់តែមានប្រសិទ្ធិភាពខ្ពស់ មូលនិធិហ្វ្រេតហូឡូ ​ មានសកម្មភាពសំខាន់ៗដូចជា៖ ធ្វើអោយ​ប្រសើរ​ឡើងនូវលទ្ធភាពទទួលបានសេវាបកបាយភ្នែក​ និងសេវាកែតម្រូវ កំហុសកំណុំរូបភាព​មាន​គុណភាពខ្ពស់ ពិសេសសម្រាប់ស្ត្រី ប្រជាជនក្រីក្រ និងជនងាយរងគ្រោះ។

ពង្រឹងសមត្ថភាព និងប្រសិទ្ធភាពធនធានមនុស្ស ក្នុងវិស័យសុខភាពភ្នែក និងពង្រីកទីតាំងសេវា​ដល់​តំបន់ដាច់ស្រយាល។ ឆ្ពោះទៅរកប្រព័ន្ធសុខភាពភ្នែកមួយដែលមានគណនេយ្យភាព ប្រសិទ្ធភាព ​និងធនធានប្រកបដោយនិរន្តរភាព និងធ្វើអោយប្រសើរឡើង នូវលទ្ធផល​សុខភាព​ភ្នែកដោយការពង្រឹងគុណភាពនៃសេវាកម្មវះកាត់បកបាយភ្នែកសេវាកែរ តម្រូវ កំហុសកំណុំរូបភាព។

ជាការឆ្លើយតប លោកជំទាវ វេជ្ជបណ្ឌិត យក់ សម្បត្តិ បានសម្តែងអំណរគុណចំពោះអង្គការ និង​អង្គការ​មូលនិធិហ្វេតហូឡូ ដែលតែងតែឧបត្ថម្ភគាំទ្រដល់ប្រតិបត្តិការរបស់​កម្មវិធីជាតិសុខភាពភ្នែក និង​បានចូលរួមចំណែកកាត់បន្ថយបញ្ហាភ្នែក ​និងភាពពិការភ្នែករបស់ប្រជាជនកម្ពុជា ដែលជា​ការ​ចូលរួមចំណែកក្នុងការធ្វើឱ្យប្រសើរឡើងសុខុមាលភាព របស់ប្រជាជនកម្ពុជា និងសូមគាំទ្រ​ចំពោះ​គម្រោង និងបានសំណូមពរអង្គការបន្តកិច្ចសហប្រតិបត្តិការជាមួយកម្មវិធីជាតិសុខភាពភ្នែក ដើម្បីអនុវត្តគម្រោងនេះ ឱ្យទទួលបានជោគជ័យតាមការរំពឹងទុក។

ឆ្លៀតក្នុងឱកាសនោះ លោក Pascal Bijleveld បានសម្តែងអំណរគុណដល់រាជរដ្ឋាភិបាលកម្ពុជា និង​ក្រសួងសុខាភិបាល ដែលតែងតែផ្ដល់ ​នូវការគាំទ្រនិងកិច្ចសហការដ៏ល្អទើបអង្គការហ្រ្វេតហូឡូ អាច​បំពេញបេសកម្មមនុស្សធម៌ដ៏ថ្លៃថ្លារបស់ខ្លួន ​ដោយជោគជ័យរហូតមកដល់បច្ចុប្បន្ននេះ។

ចាប់ពីខែកក្កដា ឆ្នាំ២០២១ ដល់ខែធ្នូ ឆ្នាំ២០២៤ លោកបានកំណត់គោលដៅបំពេញ​បេសកកម្ម​មនុស្ស​ធម៌​ចំនួន១៦ រាជធានី/ខេត្ត រួមមាន៖ ​រាជធានីភ្នំពេញ ​ខេត្តកណ្តាល​ ព្រៃវែង សៀមរាប កំពង់ចាម កំពង់ស្ពឺ ត្បូងឃ្មុំ កំពង់ធំ កំពត កំពង់ឆ្នាំង ស្វាយរៀង ក្រចេះ ព្រះសីហនុ ឧត្តរមានជ័យ ព្រះវិហារ និងរតនគិរី ដែលមានថវិកាសរុបប្រមាណ ៥,៨៥០,៧២៧ ដុល្លាអាមេរិក៕ អត្ថបទ រដ្ឋា

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        241
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        125
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        157

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm