សាលារៀននៅតំបន់ព្រំដែនខេត្តឧត្តរមានជ័យ ចាប់ផ្ដើមបើក​បង្រៀន​ធម្មតា​ឡើង​វិញ​ក្រោយ​បិទ​មួយ​រយៈ

2025/11/03 11:07:32 pm        555

សាលារៀននៅតាមបណ្តោយព្រំដែន ដែលជាតំបន់ក្តៅជាមួយភាគីថៃ ស្ថិតនៅស្រុកបន្ទាយអំពិល ខេត្ត​ឧត្តរមានជ័យ បានបើកដំណើរការបង្រៀនឡើងវិញជាធម្មតា ក្រោយបិទអស់រយៈ ជាងបីខែ បន្ទាប់​ពី​មានការប៉ះទង្គិចគ្នាប្រដាប់ដោយអាវុធជាមួយភាគីថៃ។

លោកគ្រូ អ្នកគ្រូ ដែលបានកំពុងបង្រៀននៅសាលា ដែលស្ថិត​នៅ​តាម​បណ្តោយ​ព្រំដែន​ជម្លោះ​ជាមួយ​ភាគី​ថៃនោះ បានបង្ហាញអារម្មណ៍ធូរស្រាលចិត្ត និងប្រកបដោយភាពជឿជាក់ ក្រោយ​ស្ថាន​ភាព​នៅតំបន់របស់ពួកគាត់មានភាពល្អប្រសើរឡើងវិញ បន្ទាប់ពីមាន​ដំណោះ​ស្រាយ​របស់​រាជ​រដ្ឋាភិបាល​ដោយសន្តិវិធី រហូតបានឲ្យមានការបើកបង្រៀនឡើងវិញនាពេលនេះ។

លោកគ្រូអ្នកគ្រូ នៅសាលាបឋមសិក្សាហនុមាន ស្ថិតនៅឃុំគោកម៉ន ស្រុកបន្ទាយអំពិល ខេត្ត​ឧត្តរមានជ័យ បានលើកឡើងថា សាលាបឋម​សិក្សា​មួយ​នេះ​បាន​បង្ខំបិទ​អស់​រយៈ​ពេល​ជាង​បី​ខែ​មក​ហើយ បន្ទាប់ពីមានការប៉ះទង្គិចគ្នាប្រដាប់ដោយអាវុធជាមួយភាគីថៃ ហើយ សិស្សានុសិស្ស និង​លោកគ្រូអ្នកគ្រូ រួមទំាងប្រជាពលរដ្ឋនៅតំបន់នេះបានរត់ភៀសសឹករកកន្លែងមានសុវត្ថិ ប៉ុន្តែ​ក្រោយ​មាន​កិច្ចព្រមព្រៀងបទឈប់បាញ់ និងកិច្ចព្រមព្រៀងសន្តិភាព កូឡាឡាំពួ រវាងកម្ពុជា និង​ថៃ​បាន​ធ្វើ​ប្រជាពលរដ្ឋនៅតំបន់នេះវិលត្រឡប់មកវិញជាបន្តបន្ទាប់ និងបាត់ភាព​ភ័យ​ខ្លាច​ដូច​មុន​ផង​ដែរ​។

ជាមួយគ្នានោះដែរ លោកគ្រូអ្នកគ្រូ នៅសាលាបឋមសិក្សា ហនុមាន ក៏បានបង្ហាញក្តីរំពឹងថា ថ្នាក់​ដឹក​នាំ​កម្ពុជា និងថៃនឹងមានដំណោះស្រាយជាមួយគ្នាបន្តទៀតដោយសន្តិវិធី ដើម្បីបញ្ជៀស​ការ​ប៉ះគ្នា​ដោយ​អាវុធ លុបបំបាត់ភាពភ័យខ្លាចរបស់ប្រជាជននៃប្រទេសទាំងពីរ ដែលកំពុង​រស់​នៅ​តាម​ព្រំដែន។ ជាមួយគ្នានេះ លោកគ្រូ អ្នកគ្រូ រំពឹងផងដែរថា បញ្ហាព្រំដែនរវាងកម្ពុជា និងថៃនឹង​មាន​ភាព​ធូរស្រាល និងភាពល្អប្រសើរឡើងវិញនាពេលឆាប់ៗខាងមុខនេះ ដើម្បីជា​ឱកាស​ផ្តល់​ការ​សិក្សា​ដល់​សិស្សា​នុសិស្ស​នៅ​តាម​ព្រំដែន​នៃប្រ​ទេស​ដែល​ជាភូមិ​ផង​របង​តែមួ​យ​ជា​មួយ​គ្នា​នេះ​៕ អត្ថបទ៖ បានចក់

អត្ថបទដែលទាក់ទង

ផ្លូវជនបទបញ្ចប់សុពលក្នុងស្រុកបរកែវ រក្សាគុណភាពល្អ លើកកម្ពស់ដល់ការរស់នៅរបស់ប្រជាជន
2026/07/24 03:27:29 pm        30
អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm        238
កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        228

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​លោក TRUMP៖ វ៉េណេស៊ុយអេឡា កំពុងស្ថិតក្រោមការគ្រប់គ្រងរបស់រដ្ឋមន្ត្រីថាមពលសហរដ្ឋអាមេរិក

2026/07/24 04:03:24 pm
​លោក MACRONថា បារាំងស្នើសុំឲ្យសហភាពអឺរ៉ុបជួយពន្លត់ភ្លើងចំហេះព្រៃដែលកំពុងរាលដាលក្នុង ប្រទេសនេះ
2026/07/24 04:00:09 pm
​លោក Rubio៖ អាមេរិកត្រៀមជួយបញ្ចប់សង្គ្រាមគ្មានន័យ នៅអ៊ុយក្រែន ប៉ុន្តែពុំមានកិច្ចព្រមព្រៀង ឆាប់ៗនេះទេ
2026/07/24 03:54:50 pm
​លោក TRUMP ថា អ៊ីរ៉ង់មិនទាន់ត្រៀមខ្លួនសម្រាប់ការចរចា ដូច្នេះអាមេរិកត្រូវតែបន្តប្រតិបត្តិការយោធា
2026/07/24 03:50:45 pm
​កូរ៉េខាងត្បូងបង្ហាញចក្ខុវិស័យកំណើនសេដ្ឋកិច្ចដល់វិនិយោគិននៅអង់គ្លេស និងសិង្ហបុរី
2026/07/24 03:47:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm