ទីភ្នាក់ងារ៖ អាមេរិកកំពុងសាងសង់មូលដ្ឋានទ័ពជើងទឹកនៅជិតវ៉េណេហ្ស៊ុយអេឡាឡើងវិញ

2025/11/04 12:04:48 am        83

សារព័ត៌មានរ៉យទ័រ បានរាយការណ៍ដោយដកស្រង់រូបថតផ្កាយរណបថា សហរដ្ឋអាមេរិក កំពុងកសាងឡើងនូវមូលដ្ឋានទ័ពជើងទឹក ដែលត្រូវបានគេបោះបង់ចោលជាយូរមកហើយ នៅក្នុងដែនដី Puerto Rico ដែលជាក់ស្តែងកំពុងរៀបចំសម្រាប់ប្រតិបត្តិការយោធាដែលអាចកើតមាន នៅក្នុងប្រទេសវ៉េណេហ្ស៊ុយអេឡា។ 

យោងតាមទីភ្នាក់ងារនេះ ការងារសាងសង់នៅអតីតមូលដ្ឋានទ័ពជើងទឹក Roosevelt Roads ក្នុងដែនដី Puerto Rico ដែលត្រូវបានបិទជាង ២០ឆ្នាំមុន បានចាប់ផ្តើមនៅថ្ងៃទី ១៧ ខែកញ្ញា នៅពេលដែលប្រតិបត្តិការសម្អាត និងជួសជុលផ្លូវនៅព្រលានយន្តហោះ ដែលរហូតដល់ផ្លូវយន្តហោះរត់ បានចាប់ផ្តើម។ ក្រៅពីនេះ សហរដ្ឋអាមេរិក កំពុងពង្រីកហេដ្ឋារចនាសម្ព័ន្ធអាកាសយានដ្ឋានស៊ីវិល នៅតំបន់ Puerto Rico និងនៅលើកោះ Saint Croix ដែលជាប្រជុំកោះ Virgin របស់សហរដ្ឋអាមេរិក។ ទឹកដីទាំងនេះ មានទីតាំងស្ថិតនៅចម្ងាយប្រហែល ៥០០ ម៉ាយ (ប្រហែល ៨០០ គីឡូម៉ែត្រ) ពីប្រទេសវ៉េណេហ្ស៊ុយអេឡា។

ទីក្រុងវ៉ាស៊ីនតោន បានចោទប្រកាន់ទីក្រុងការ៉ាកាសថា មិនបានធ្វើអ្វីគ្រប់គ្រាន់ ដើម្បីប្រយុទ្ធប្រឆាំងនឹងការរត់ពន្ធគ្រឿងញៀន។ ក្រោមលេសនេះ សហរដ្ឋអាមេរិក បានដាក់ពង្រាយកងកម្លាំងយ៉ាងច្រើន ទៅកាន់តំបន់ការ៉ាអ៊ីបនេះ ។ កាសែត Miami Herald បានរាយការណ៍ពីមុនដោយដកស្រង់ប្រភពថា៖«រដ្ឋបាលរបស់លោក ត្រាំ បានសម្រេចចិត្តវាយប្រហារទីតាំងយោធា នៅក្នុងប្រទេសវ៉េណេហ្ស៊ុយអេឡា ហើយការវាយប្រហារ អាចកើតឡើងនៅពេលណាក៏បាន»។ ទន្ទឹមនឹងនេះ ថ្លែងទៅកាន់អ្នកយកព័ត៌មាន ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ (Donald Trump) បានបដិសេធថា លោកមិនបានសម្រេចចិត្តវាយប្រហារលើប្រទេសវ៉េណេហ្ស៊ុយអេឡាទេ៕

អត្ថបទដែលទាក់ទង

កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        84
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        73
សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm        68

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន

2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm