សម្ដេចតេជោ ហ៊ុន សែន អញ្ជើញជាសហប្រធានបើកកិច្ចប្រជុំកំពូលសន្តិភាពពិភពលោក ឆ្នាំ២០២២

2022/02/11 06:50:46 pm        208

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២២ នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានអញ្ជើញជាសហប្រធាន បើករួមបើកកិច្ចប្រជុំកំពូលសន្តិភាពពិភពលោក ឆ្នាំ២០២២ ពិធីនេះប្រារពឡើងនៅសណ្ឋាគារឡូតេវើល សាលឡូតេគ្រីស្តាល់ ក្នុងរដ្ឋធានីសេអ៊ូល សាធារណរដ្ឋកូរ៉េ ។

នៅក្នុងកិច្ចប្រជុំកំពូលសន្តិភាពពិភពលោក ឆ្នាំ២០២២ គឺបណ្តាមេដឹកនាំពិភពលោកនានា រួមទាំង​សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា បានអញ្ជើញចូលរួមក្នុងពិធីបើកជាផ្លូវការនេះ។

នៅក្នុងពិធីជួបជុំមុនពិធីបើកជាផ្លូវការ សម្តេចតេជោ ត្រូវបានបាន ការធ្វើ​គារវកិច្ច​ស្វាគមន៍​យ៉ាងកក់ក្តៅបំផុត ពីបណ្តាមេដឹកនាំពិភពលោកនានា ក្នុងនោះរួមមានឯកឧត្តម នាយករដ្ឋមន្រ្តីកូសូវ៉ូ ឯកឧត្តម មេក ប៉ែន (Mike Pence) អតីតអនុប្រធានាធិបតី សហរដ្ឋអាមេរិក ឯកឧត្តម បាន គីមីន អតីតអគ្គលេខាធិការអង្គការសហប្រជាជាតិ ឯកឧតត្តម អតីតនាយករដ្ឋមន្រ្តី ព័រទុយហ្កាល់ និងជាអតីតប្រធានគណៈកម្មកាសហគមន៍អឺរ៉ុប ឯកឧត្តមអតីតនាយករដ្ឋមន្រ្តីអីស្រាអ៊ែល រួមទាំងឥស្សរជនជាន់ខ្ពស់ពិភពលោកជាច្រើនរូបទៀត។

សម្តេចតេជោនាយករដ្ឋមន្រ្តី បានធ្វើការពិភាក្សាគ្នាយ៉ាងយកចិត្តទុកដាក់ ទៅលើរបៀបវារៈ នៃ​កិច្ចប្រជុំកំពូលសន្តិភាពពិភពលោក ​ឆ្នាំ២០២២ សន្តិភាពនៅឧបទ្វីបកូរ៉េ។

បន្ទាប់មកបណ្តាមេដឹកនាំ​ឥស្សរជនជាន់ខ្ពស់ពិភពលោក បានអញ្ជើញចូលរួមក្នុង​ពិធីបើកកិច្ច​ប្រជុំកំពូល​សន្តិភាពពិភពលោក ឆ្នាំ២០២២​ ស្តីពីសន្តិភាពនៅឧបទ្វីបកូរ៉េ ដោយនៅក្នុងពិធីបើក​ជា​ផ្លូវការនេះ ​បណ្តាមេដឹកនាំសាសនាពិភពលោក បានអញ្ជើញបូងសួងសុំសន្តិភាពសម្រាប់​ឧបទ្វីបកូរ៉េ ​ពិសេសការថ្លែងសារសន្តិភាព ​និងការ​បួងសួង​របស់​តំណាងសាសនាទាំងបួន រួមទាំង​ព្រះសង្ឃ​និមន្តទៅពីព្រះរាជាណាចក្រកម្ពុជាផងដែរ ។

ឯកឧត្តមបណ្ឌិត យុន យ៉ុងហូ អគ្គនាយកអង្គការសន្តិភាពសកល មានប្រសាសន៍សំដែងនូវការ​ស្វាគមន៍​យ៉ាងកក់ក្តៅបំផុត ជូនចំពោះសម្តេចតេជោនាយករដ្ឋមន្រ្តី ​និងបណ្តាមេដឹកនាំនានា ដែល​បាន​ចំណាយពេលវេលាដ៏មានតម្លៃបំផុត អញ្ជើញចូលរួមដោយផ្ទាល់ក្នុងពិធីបើកកិច្ចប្រជុំ​កំពូល​សន្តិភាពពិភពលោក ឆ្នាំ២០២២​ ស្តីពីសន្តិភាពនៅឧបទ្វីបកូរ៉េ នៅលើទឹកដីរដ្ឋធានីសេអ៊ូល ដ៏ស្រស់បំព្រងនេះ។

ឯកឧត្តមបណ្ឌិតមានប្រសាសន៍បន្តថា វត្តមានរបស់សម្តេចតេជោ និងបណ្តាមេដឹកនាំពិភពលោក​ទាំងអស់​នៅពេលនេះ​ ក៏ដូចជាការថ្លែងសាតាមប្រព័ន្ធវីដេអូ គឺជាការចូលរួមចំណែកដល់​បុព្វហេតុ​សន្តិភាព​នៅឧបទ្វីបកូរ៉េ​ ក្នុងពេលអនាគតដ៏ខ្លីខាងមុខ៕អត្ថបទ៖ រក្សា

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        243
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        125
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        157

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm