ជនប៉ាឡេស្ទីននៅទីក្រុង Jabalia រស់នៅជិតខ្សែបន្ទាត់លឿងកំណត់ឡើងដោយកងកម្លាំងអ៊ីស្រាអែលនិយាយថា ពួកគេប្រឈមការលំបាកខ្លាំងក្នុងការធ្វើដំណើរទៅផ្ទះរបស់ពួកគេ ។
រដ្ឋមន្រ្តីការពារជាតិអ៊ីស្រាអែលលោក Israel Katz និយាយកាលពីខែមុនថា ខ្សែបន្ទាត់លឿង ទៅកាន់កន្លែងដែលកងកម្លាំងអ៊ីស្រាអែលបានដកចេញ ក្រោមកិច្ចព្រមព្រៀងឈប់បាញ់នឹងត្រូវកំណត់ផ្នែករាងកាយ ហើយការបំពានណាមួយលើបទឈប់បាញ់ ឬប៉ុនប៉ងឆ្លងកាត់ខ្សែបន្ទាត់មួយនេះ នឹងត្រូវបាញ់ប្រហារ ។

អ្នកស្រុកម្នាក់ និយាយត្អូញត្អែរថា មនុស្សមិនអាចសូម្បីតែទៅជិតខ្សែបន្ទាត់លឿង ចូលទៅកាន់ផ្ទះរបស់ពួកគេ សូម្បីតែទៅយកសម្លៀកបំពាក់រដូវរងាចាំបាច់ក៏ដោយ ។
ការវាយប្រហារតាមច្រកអាកាសអ៊ីស្រាអែល បានសម្លាប់បុរសប៉ាឡេស្ទីនម្នាក់នៅតំបន់ហ្កាហ្សាស្រ្ទីប កាលពីថ្ងៃអាទិត្យ ខណៈដែលអ៊ីស្រាអែល និងក្រុមហាម៉ាស បានដាក់ការស្តីបន្ទោសលើគ្នាទៅវិញទៅមកថា បានបំពានរាល់ថ្ងៃបទឈប់បាញ់ដ៏ផុយស្រួយនេះ ដែលបានបញ្ឈប់ភាគច្រើននៃសង្រ្គាមរយៈពេល ២ឆ្នាំកន្លងមកនេះ ។
មាននូវសញ្ញាតិចតួចប៉ុណ្ណោះនៃវឌ្ឍនភាពលើដំណាក់កាលបន្ទាប់ផែនការ ២០ចំណុចរបស់ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump ដើម្បីបញ្ចប់សង្រ្គាមនៅហ្កាហ្សា ហើយនិងឧបសគ្គធំនៅតែមាននៅនឹងមុខ រួមទាំងការរំសាយអាវុធក្រុមហាម៉ាស និងពេលវេលាសម្រាប់ឲ្យអ៊ីស្រាអែលដកទ័ពចេញពីតំបន់ហ្កាហ្សា ៕
