ចិនបានច្រានចោលថា ខ្លួនពុំបានសាកល្បងដោយសម្ងាត់អាវុធនុយក្លេអ៊ែរនោះទេ ដោយពួកគេច្រានចោលអំណះអំណាងពីប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump ។
អ្នកនាំពាក្យក្រសួងការបរទេសចិនលោកស្រី Mao Ning បាននិយាយយ៉ាងទទួចនៅធ្ងៃចន្ទនេះថា ទីក្រុងប៉េកាំង ពុំបានបំពាននោះទេ ការផ្អាកផ្លូវការដែលមានអស់រយៈពេលច្រើនទសវត្សរ៍មកហើយ លើការធ្វើតេស្តអាវុធនុយក្លេអ៊ែរ ។
លោក Trump បានអះអាងកាលពីថ្ងៃអាទិត្យថា ដូចគ្នានឹងចិន រុស្ស៊ី កូរ៉េខាងជើង និងប៉ាគីស្ថាន
ពួកគេបានចូលរួមការសាកល្បងនៅក្រោមដីដោយលួចលាក់ ។ លោកបានធ្វើសេចក្តីអត្ថាធិប្បាយបែបនេះ ពេលលោកជំរុញឲ្យសហរដ្ឋអាមេរិក ចាប់ផ្តើមឡើងវិញការធ្វើតេស្តនុយក្លេអ៊ែរ ។
ជាការឆ្លើយតបពាក់ព័ន្ធនឹងការចោទប្រកាន់របស់លោក Trump លោកស្រី Mao និយាយថា ចិនគោរពតាមការប្តេជ្ញាចិត្តរបស់ខ្លួន ក្នុងការផ្អាកការសាកល្បងនុយក្លេអ៊ែ ។
លោកស្រីបន្តថា ក្នុងនាមជារដ្ឋអាវុធនុយក្លេអ៊ែរមានទំនួលខុសត្រូវ ចិនប្តេជ្ញាចិត្តចំពោះការអវិឌ្ឍដោយសន្តិភាព ដើរតាមគោលនយោបាយមិនប្រើប្រាស់មុនអាវុធនុយក្លេអ៊ែរ និងយុទ្ធសាស្រ្តនុយក្លេអ៊ែរ ដែលផ្តោតសំខាន់លើស្វ័យការពារខ្លួន ហើយនិងប្រកាន់ភ្ជាប់ការផ្អាកការសាកល្បងនុយក្លេអ៊ែររបស់ខ្លួន ។
លោកស្រីនិយាយផងដែរថា ទីក្រុងប៉េកាំងអំពាវនាវឲ្យសហរដ្ឋអាមេរិករក្សាការផ្អាកការសាកល្បងនុយក្លេអ៊ែរ បន្ទាប់ពីមានសេចក្តីប្រកាសដ៏គួរឲ្យភ្ញាក់ផ្អើលរបស់លោក Trump កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍មុនថា លោកបានបញ្ជាឲ្យក្រសួងការពារជាតិសហរដ្ឋអាមេរិក ចាប់ផ្តើមបន្ទាន់ការសាកល្បងនុយក្លេអ៊ែរ ៕