អាជីវករផ្សាសំរោង ខេត្តឧត្តរមានជ័យ​លក់ដាច់គ្រាន់បើ​ឡើងវិញ​ក្រោយ​ស្ថានភាព​ព្រំដែន​ ធូរស្រាល

2025/11/04 06:17:50 pm        525

អាជីវករលក់ដូរ នៅផ្សាសំរោង ក្រុងសំរោង ខេត្តឧត្តរមានជ័យ បានលើកឡើងថា ក្នុង​រយៈ​ពេល​ប៉ុន្មាន​ថ្ងៃ​ក្រោយ​នេះ ​ពោលគឺបន្ទាប់ពីមានកិច្ចព្រមព្រៀងសន្តិភាពកូឡាឡំាពួ កម្ពុជា និងថៃ ពួក​គាត់បា​ន​លក់ដាច់​គ្រាន់​បើ​ជាង​មុន ហើយពួកគាត់រំពឹងថា ស្ថានភាពព្រំដែននឹងកាន់តែល្អ ប្រសើរ​ដូច​ដើម​នាពេលឆាប់ៗខាងមុខនេះ។

តាមរយៈកិច្ចសម្ភាសន៍ជាមួយទូរទស្សន៍ BTV នាថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ បងប្អូន​អាជីវករ​ទាំង​នោះ​បាន​លើក​ឡើង​ថា នាពេលបច្ចុប្បន្នមានមនុស្សម្នាធ្វើដំណើរចេញចូល ក្នុង​ផ្សារ​ច្រើន​ឡើង​វិញ​គួរ​ឲ្យ​កត់​សម្គាល់ ក្រោយមានកិច្ចព្រមព្រៀងសន្តិភាពទីក្រុងកូឡាឡំាពួ កម្ពុជា និងថៃ ហើយ​មួយវិញទៀតពួកគាត់កាន់តែធូរស្បើយចិត្តបន្ថែមទៀតផងដែរ បន្ទាប់ពីកងទ័ពកម្ពុជា និង​ថៃ​ដក​អាវុធ​ធុនធ្ងន់ និងយុទ្ធោបករណ៍ចេញឆ្ងាយពីតំបន់ជម្លោះនោះ។

ជាមួយគ្នានោះដែរ បងប្អូនអាជីវករផ្សាសំរោងក៏បាន​រំលឹក​អំពី​ទុក្ខ​លំបាក​ខណៈ​ដែល​កងទ័ពកម្ពុជា និងថៃបានប៉ះទង្គិចគ្នាប្រដាប់ដោយអាវុធ ដោយបានធ្វើឲ្យពួកគាត់រត់ចោលផ្ទះសម្បែង មិន​បាន​លក់​ដូរ​ ដោយមានការភិតភ័យទាំងយប់ទាំងថ្ងៃ តែយ៉ាង​ណា​​​ក្តី​​ពេលនេះពួកគាត់សប្បាយចិត្ត និង​ធូរ​ចិត្ត​ឡើងវិញក្រោយការខិតខំរបស់ប្រមុខរាជរដ្ឋាភិបាលដោះស្រាយជម្លោះពីប្រដាប់ដោយអាវុធ មក​ជា​តុចចារដោយសន្តិវិធីនោះ។

សូមរំលឹកថា ដើម្បីជាការបង្ហាញពីការប្តេជ្ញាចិត្តរបស់ភាគីកម្ពុជា និងភាគីថៃក្នុងការគោរព និង​អនុវត្ត​នូវ​អ្វី​ដែល​បានឯកភាពគ្នានៅក្នុងសេចក្តីថ្លែងការណ៍រួមទីក្រុងកូឡាឡាំពួរ ស្តីពី​កិច្ច​ព្រម​ព្រៀង​សន្តិភាពរវាងកម្ពុជានិងថៃ ដែលបានចុះហត្ថលេខាកាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ ព្រ​ម​ទាំងស្មារតីនៃកិច្ចប្រជុំពិសេសលើកទី២ នៃគណៈកម្មាធិការព្រំដែនទូទៅ កម្ពុជា-ថៃ (GBC) ដែលប្រព្រឹត្តទៅនៅប្រទេសម៉ាឡេស៊ី កាលពីថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៥ ទើបនៅថ្ងៃទី៣១ ខែ​តុលា ឆ្នាំ២០២៥ យោធភូមិភាគទី៤ កម្ពុជា និងកងទ័ពភូមិភាគទី២ ថៃ បានរៀប​ចំ​កិច្ច​ប្រជុំ​ពិសេស នៃគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគកម្ពុជា-ថៃ (RBC) ដោយ​បាន​ឯកភាព​គ្នាលើផែនការជាដំណាក់កាល នៃការកែសម្រួលអាវុធ និងយុទ្ធោបករណ៍បំផ្លិចបំផ្លាញធុនធ្ងន់។

តាម​រយៈផែនការដែលបានឯកភាពគ្នានេះ ភាគីទាំងពីរបានកំណត់យកថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ​២០២៥ បានចាប់ផ្តើមនៃការអនុវត្តការកែសម្រួលអាវុធ និង​យុទ្ធោបករណ៍​បំផ្លិច​បំផ្លាញ​ធុន​ធ្ងន់​សម្រាប់​ដំណាក់កាលទី១ ដែលភាគីទាំងពីរត្រូវអនុវត្តដូចគ្នា នៅក្រោមការត្រួតពិនិត្យ និង​អ្នក​សង្កេត​ការណ៍ និងការផ្ទៀងផ្ទាត់របស់ក្រុមអ្នកសង្កេតការណ៍អាស៊ាន(AOT)ផងដែរ៕ អត្ថបទ៖ បាន ចក់

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        235
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        123
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        156

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm