ទួរគី អំពាវនាវឱ្យមានការជជែកដេញដោលនៅក្រុមប្រឹក្សាUN ស្តីពីកម្លាំងស្ថេរភាពអន្តរជាតិនៅតំបន់ហ្កាហ្សា

2025/11/04 08:48:30 pm        69

រដ្ឋមន្ត្រីការបរទេសទួរគី លោក Hakan Fidan បានរិះគន់អ៊ីស្រាអែល ដោយនិយាយថា ប្រទេសនេះកំពុងបំពានលើកិច្ចព្រមព្រៀងបទឈប់បាញ់ជាមួយក្រុមហាម៉ាស។ លោកក៏បានអំពាវនាវឱ្យក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ជជែកដេញដោលអំពីផែនការបញ្ជូនកងកម្លាំងរក្សាស្ថិរភាពអន្តរជាតិទៅកាន់តំបន់ហ្កាហ្សា។

លោក Fidan បាននិយាយបន្ទាប់ពីកិច្ចប្រជុំនៅទីក្រុងអ៊ីស្តង់ប៊ុលកាលពីថ្ងៃចន្ទជាមួយអ្នកការទូតមកពីប្រទេសអារ៉ាប់និងប្រទេសដទៃទៀតថា សកម្មភាពរបស់អ៊ីស្រាអែលកំពុងរារាំងការដឹកជញ្ជូនជំនួយមនុស្សធម៌ក្នុងកម្រិតដែលត្រូវការ។ កិច្ចប្រជុំ ដែលប្រទេសទួរគីធ្វើជាម្ចាស់ផ្ទះ គឺដើម្បីពិភាក្សាអំពីការអនុវត្តកិច្ចព្រមព្រៀងបទឈប់បាញ់ ព្រមទាំងផែនការនាំមកនូវសន្តិភាពដល់តំបន់នេះ។

កិច្ចព្រមព្រៀងបទឈប់បាញ់រវាងអ៊ីស្រាអែល និងក្រុមហាម៉ាស បានចូលជាធរមានកាលពីថ្ងៃទី១០ ខែតុលា។ ប៉ុន្តែអ៊ីស្រាអែល បានបន្តវាយលុកតំបន់ហ្កាហ្សាដោយចោទប្រកាន់ក្រុមហាម៉ាសថាបានរំលោភលើកិច្ចព្រមព្រៀង។ រដ្ឋមន្ត្រីការបរទេសទួរគីក៏បានសង្កត់ធ្ងន់ផងដែរអំពីតម្រូវការសម្រាប់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិដើម្បីកំណត់ភារកិច្ច និងសិទ្ធិអំណាចរបស់កងកម្លាំងស្ថិរភាពអន្តរជាតិ។ លោកបាននិយាយថា ប្រទេសនានាត្រូវយល់ពីបេសកកម្មដើម្បីសម្រេចថាតើត្រូវបញ្ជូនទាហានរបស់ខ្លួនឬយ៉ាងណា។

បណ្តាប្រទេសរួមមានទាំងទួរគី និងអេហ្ស៊ីប តាមសេចក្តីរាយការណ៍បានស្នើឱ្យចូលរួមក្នុងកងកម្លាំងរក្សាស្ថិរភាពអន្តរជាតិ។ ប៉ុន្តែអ៊ីស្រាអែល បានផ្តល់សញ្ញាថាខ្លួននឹងមិនអនុញ្ញាតឱ្យកងកម្លាំងទួរគី ចូលរួមក្នុងកម្លាំងនេះទេ។

អត្ថបទដែលទាក់ទង

កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        97
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        86
សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm        80

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន

2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm