លោក Pierre Krahenbuhl អគ្គនាយកគណៈកម្មាធិការអន្តរជាតិនៃកាកបាទក្រហម បានប្រាប់សារព័ត៌មាន AFP កាលពីថ្ងៃសុក្រថា បុគ្គលិកមនុស្សធម៌ កំពុងត្រូវបានគេកំណត់គោលដៅកាន់តែខ្លាំងឡើងនៅតំបន់ហ្កាហ្សា និងនៅស៊ូដង់ ជាកន្លែងដែលអ្នកស្ម័គ្រចិត្តអង្គការអឌ្ឍចន្ទក្រហមចំនួន ៥នាក់ ត្រូវបានសម្លាប់។
អ៊ីស្រាអែលបានបើកការវាយប្រហារដ៏សាហាវម្តងហើយម្តងទៀតលើតំបន់ហ្កាហ្សា ទោះបីជាមានបទឈប់បាញ់ដែលបានព្រមព្រៀងគ្នាកាលពីដើមខែតុលាក៏ដោយ ហើយរបាយការណ៍ជាច្រើន បានលេចចេញអំពីអំពើឃោរឃៅដោយកងកម្លាំងប្រដាប់អាវុធ ក្នុងអំឡុងសង្គ្រាមស៊ីវិលដ៏ឃោរឃៅរបស់ស៊ូដង់។

លោក Krahenbuhl បាននិយាយនៅក្នុងបទសម្ភាសន៍មួយមុនសន្និសីទ Manama Dialogue នៅប្រទេសបារ៉ែនថា៖««ឥឡូវនេះ វាកំពុងក្លាយជាគំរូនៃអំពើហិង្សាប្រឆាំងនឹងបុគ្គលិកមនុស្សធម៌ នៅប្រទេសស៊ូដង់ តំបន់ហ្កាហ្សា និងប្រទេសដទៃទៀត ដែលយើងយល់ថា ពិតជាគួរឲ្យភ្ញាក់ផ្អើលណាស់»។
លោកបានបន្ថែមថា៖«មានការថយចុះកាន់តែទូលំទូលាយនៃការគោរពច្បាប់មនុស្សធម៌អន្តរជាតិ» ដែល ជាការ«ច្បាស់ណាស់» មិនត្រូវបានគោរពនៅក្នុងជម្លោះទាំងពីរនេះ៕

