ពលរដ្ឋរស់នៅម្តុំច្រកចូលប្រាសាទតាមាន់ បង្ហាញការត្រេកអរក្រោយកងទ័ពកម្ពុជា និងថៃ​ដក​អាវុធ​ធុនធ្ងន់​ចេញ​ឆ្ងាយពីទីតាំងជម្លោះ

2025/11/04 11:21:27 pm        763

បងប្អូនប្រជាពលរដ្ឋខ្មែរដែលរស់នៅម្តុំច្រកចូលប្រាសាទតាមាន់ ស្ថិតនៅឃុំគោកម៉ន ស្រុក​បន្ទាយ​អំពិល ខេត្តឧត្តរមានជ័យ បានអះអាងថា ក្នុងរយៈពេលចុងក្រោយនេះពុំមានបាតុភាពអ្វីគួរ ឲ្យ​កត់​​សម្គាល់​នោះទេ ហើយពួកគាត់ក៏បានបង្ហាញការត្រេកអរផងដែរ ក្រោយកងទ័ពកម្ពុជា និង​ថៃ​សម្រេច​ដកអា​វុធធុនធ្ងន់ចេញពីទីតាំងជម្លោះ។

តាមរយៈកិច្ចសម្ភាសន៍ជាមួយទូរទស្សន៍ BTV នាថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ បង​ប្អូន​ប្រជា​ពលរដ្ឋ​ទាំង​នោះ​បាន​និយាយថា បច្ចុប្បន្នពួកគាត់មានភាពធូរស្រាលបន្តិច បន្ទាប់​ពី​មាន​កិច្ច​ព្រម​ព្រៀង​សន្តិភាព​កូឡាឡាំពួ រវាងកម្ពុជា និងថៃ។ មួយវិញទៀតកាន់​តែ​សប្បាយ​រីក​រាយ​បន្ថែម​ទៀត​ក្រោយ​មើល​ឃើញ​ថា ទាហានកម្ពុជា និងទាហានថៃសម្រេចដកអាវុធធុនធ្ងន់ និង​យុទ្ធោ​បករណ៍ចេ​ញ​ឆ្ងាយពីព្រំដែនជម្លោះ ដើម្បីបញ្ជៀសការផ្ទុះអាវុធដាក់គ្នា ហើយ​ជ្រើស​រើស​យក​ការ​ពិភាក្សា​គ្នា​ដោយ​សន្តិវិធីវិញនោះ។

យ៉ាងណាក៏ដោយបងប្អូនប្រជាពលរដ្ឋ ដែលអតីតសុទ្ធតែធ្លាបរត់ភៀសសឹក ដោយ​សារ​ជម្លោះ​ប្រដាប់​អាវុធ​រវាងកម្ពុជា និងថៃនោះ នៅតែមានលក្ខណៈប្រុងប្រៀបជានិច្ច បើទោះ​បី​ជា​ស្ថាន​ភាព​បច្ចុប្បន្ន​មាន​លក្ខណៈធូរស្រាលជាងមុន ក្រោយមានកិច្ចព្រមព្រៀងសន្តិភាព កូឡា​ឡាំ​ពួរ​វាង​កម្ពុជា និងថៃក៏ដោយនោះ។

សូមរំលឹកថា ដើម្បីជាការបង្ហាញពីការប្តេជ្ញាចិត្តរបស់ភាគីកម្ពុជា និងភាគីថៃក្នុងការគោរព និង​អនុវត្ត​នូវ​អ្វីដែលបានឯកភាពគ្នានៅក្នុងសេចក្តីថ្លែងការណ៍រួមទីក្រុងកូឡាឡាំពួរ ស្តីពីកិច្ចព្រម​ព្រៀង​សន្តិភាពរវាងកម្ពុជានិងថៃ ដែលបានចុះហត្ថលេខាកាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ ព្រម​ទាំងស្មារតីនៃកិច្ចប្រជុំពិសេសលើកទី២ នៃគណៈកម្មាធិការព្រំដែនទូទៅ កម្ពុជា-ថៃ (GBC) ដែល​ប្រព្រឹត្តទៅនៅប្រទេសម៉ាឡេស៊ី កាលពីថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៥ ទើបនៅថ្ងៃទី៣១ ខែ​តុលា ឆ្នាំ២០២៥ យោធភូមិភាគទី៤ កម្ពុជា និងកងទ័ពភូមិភាគទី២ ថៃ បានរៀប​ចំ​កិច្ច​ប្រជុំ​ពិសេស នៃគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគកម្ពុជា-ថៃ (RBC) ដោយបាន​ឯកភាព​គ្នា​លើ​ផែន​ការជាដំណាក់កាល នៃការកែសម្រួលអាវុធ និងយុទ្ធោបករណ៍បំផ្លិចបំផ្លាញធុនធ្ងន់។

ក្រោយមានការកែសម្រួលនូវអាវុធ និងយុទ្ធោបករណ៍រវាងកងទ័ពកម្ពុជា និងថៃនោះ បង​ប្អូន​ប្រជា​ពលរដ្ឋ​ខ្មែរដែលរស់នៅតាមបណ្តោយព្រំដែនជម្លោះបានសម្តែងភាពរីករាយ និង បានធូរស្បើយ​ចិត្ត​ឡើង​វិញ និងជឿជាក់លើការដោះស្រាយរបស់ប្រមុខរាជរដ្ឋាភិបាលដោយ សន្តិវិធីលើបញ្ហា​ព្រំដែន​នេះ ហើយពួកគាត់សង្ឃឹមថា ស្ថានភាពនឹងវិលទៅរកប្រក្រតីឡើងវិញ នាពេលឆាប់​ៗ​នេះផ​ងដែរ៕ អត្ថបទ៖ បាន ច​ក់ 

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        241
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        125
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        157

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm