អាកាសយានដ្ឋានអាមេរិក រងការពន្យាពេលយ៉ាងច្រើនដោយសារការបិទរដ្ឋាភិបាល

2025/11/05 01:11:54 am        138

យោងតាមរដ្ឋបាលអាកាសចរណ៍សហព័ន្ធ(FAA) បានឱ្យដឹងថា អាកាសយានដ្ឋាននានានៅទូទាំងសហរដ្ឋអាមេរិក កំពុងជួបប្រទះការពន្យារពេលនិងការលុបចោលជើងហោះហើរយ៉ាងច្រើនវ៉ុល ដោយសារតែការកើនឡើងអវត្តមានពីអ្នកត្រួតពិនិត្យចរាចរណ៍ផ្លូវអាកាស ដែលស្ថិតនៅក្រោម «ភាពតានតឹងខ្លាំង និងការអស់ទឹកចិត្ត» ពីការបិទរដ្ឋាភិបាលសហរដ្ឋអាមេរិកដែលកំពុងនៅបន្ត។

ជើងហោះហើរអាមេរិកជាង ១៦.៧០០វ៉ុល ត្រូវបានពន្យារពេល ហើយជើងហោះហើរ ២.២៨២វ៉ុល ផ្សេងទៀតត្រូវបានលុបចោលកាលពីថ្ងៃចុងសប្តាហ៍ចាប់ពីថ្ងៃសុក្រដល់ថ្ងៃអាទិត្យ នេះបើយោងតាមគេហទំព័រ FlightAware ជាគេហទំព័ររបស់សហរដ្ឋអាមេរិកដែលផ្តល់ការតាមដានជើងហោះហើរក្នុងពេលវេលាជាក់ស្តែង។

ការពន្យារពេលជើងហោះហើរបានបន្តរហូតដល់ល្ងាចថ្ងៃច័ន្ទនៅសហរដ្ឋអាមេរិក ខណៈគេហទំព័រ FlightAware បានរាប់ការពន្យារពេលច្រើនជាង៤.០០០វ៉ុល និងលុបចោលចំនួន៦០០វ៉ុល នៅទូទាំងអាកាសយានដ្ឋានធំៗ។

រដ្ឋបាលអាកាសចរណ៍សហព័ន្ធ(FAA) បាននិយាយនៅលើបណ្តាញ X ថា ពាក់កណ្តាលនៃផ្នែកសំខាន់ៗរបស់ខ្លួននៅអាកាសយានដ្ឋានធំៗរបស់សហរដ្ឋអាមេរិកកំពុងជួបប្រទះកង្វះបុគ្គលិកដោយសារតែការបិទរដ្ឋាភិបាលដោយអវត្តមាននៅអាកាសយានដ្ឋានក្នុងតំបន់ទីក្រុងញូវយ៉កឈានដល់៨០ភាគរយ។

អ្នកត្រួតពិនិត្យចរាចរណ៍ផ្លូវអាកាសមានចំនួនជិត១៣.០០០នាក់នៅទូទាំងសហរដ្ឋអាមេរិក ត្រូវបានចាត់ថ្នាក់ជា «បុគ្គលិកសំខាន់» ខណៈពួកគេបានធ្វើការដោយគ្មានប្រាក់ឈ្នួលចាប់តាំងពីការបិទរដ្ឋាល ចាប់ផ្តើមកាលពីថ្ងៃទី១ ខែតុលា។


អត្ថបទដែលទាក់ទង

ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm        88
កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        132
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        120

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន

2026/07/24 02:44:35 pm
​មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm
​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm