កងកម្លាំងគាំទ្ររហ័សយោធាប៉ារ៉ា(RSF) បានជំរុញឲ្យមនុស្សរាប់ពាន់នាក់បន្ថែមទៀតភៀសខ្លួនចេញនៅក្នុងប្រទេសស៊ូដង់ ខណៈខ្លួនត្រៀមវាយលុកថ្មីក្រោយពីមានអំពើឃោរឃៅដែលត្រូវបានប្រព្រឹត្តក្នុងអំឡុងពេលវាយលុករបស់ខ្លួននៅទីក្រុង el-Fasher តំបន់ភាគខាងលិចទីក្រុង Darfur ។
អង្គការសហប្រជាជាតិ បានព្រមាននៅក្នុងរបាយការណ៍មួយដែលបានចេញផ្សាយកាលពីល្ងាចថ្ងៃអាទិត្យអំពីផលវិបាកមនុស្សធម៌ ខណៈការវាយលុករបស់ក្រុមយោធាប៉ារ៉ានៅតែបន្តបង្ខំឲ្យមនុស្សរាប់ពាន់នាក់ភៀសខ្លួនចេញពីលំនៅឋាន។

កងកម្លាំងគាំទ្រហ័ស(RSF) ដឹកនាំដោយ លោក Mohamed Hamdan Dagalo ដែលគេស្គាល់ជាទូទៅថា Hemedti បានចេញវីដេអូមួយ ដោយនិយាយថាខ្លួនកំពុង «ប្រមូលផ្តុំកម្លាំងទ្រង់ទ្រាយធំ ប្រកាសពីការរំដោះទីក្រុង el-Obeid ដែលជិតមកដល់»។
រដ្ឋធានី រដ្ឋNorth Kordofan នៅភាគកណ្តាលប្រទេសស៊ូដង់ ជាកន្លែងដែលកងកម្លាំងគាំទ្ររហ័ស(RSF) បានសម្លាប់និងជម្លៀសមនុស្សរាប់ពាន់នាក់កាលពីសប្តាហ៍មុន ក្រោយដណ្តើមបានការគ្រប់គ្រងនៅទីក្រុង el-Fasher ពីកងកម្លាំងរដ្ឋាភិបាល។
កងកម្លាំងប្រដាប់អាវុធស៊ូដង់បច្ចុប្បន្នគ្រប់គ្រងទីក្រុង el-Obeid។ ទោះជាយ៉ាងណា ភាគីទាំងពីរបានត្រៀមទប់ទល់សម្រាប់ការយុទ្ធទ្រង់ទ្រាយធំនៅលើទីក្រុងនេះ។
អង្គការទេសន្តប្រវេសន៍អន្តរជាតិ (IOM) នៅក្នុងរបាយការណ៍ដែលបានចេញផ្សាយកាលពីថ្ងៃអាទិត្យបានប៉ាន់ប្រមាណថា កាលពីថ្ងៃសុក្រសប្តាហ៍មុនតែមួយថ្ងៃ មនុស្សជាង១.២០០នាក់ ត្រូវបានជម្លៀសពី ទីក្រុង Bara និងទីក្រុង Um Rawaba នៅរដ្ឋ North Kordofan ។
