ម្ចាស់ពិធីមង្គលការអនុវត្តតាមការណែនាំរបស់រដ្ឋបាលរាជធានី កំណត់ចំនួនមនុស្សមួយតុត្រឹម ៧នាក់

2022/02/11 07:38:12 pm        878

​ភ្នំពេញ ៖ដើម្បីចូលរួមទប់ស្កាត់ការចម្លងរាលដាលជំងឺកូវីដ-១៩ បំប្លែងថ្មី អូមីក្រុង កាន់តែខ្លាំងឡើងចូលក្នុង សហគមន៍នោះ ម្ចាស់ពិធីមង្គលការ បានអនុវត្តតាមការណែនាំរបស់រដ្ឋបាលរាជធានីភ្នំពេញ កំណត់អ្នកចូលរួម គឺមួយតុអង្គុយតែមនុស្ស៧នាក់ និងវិធានការផ្សេងៗ មួយចំនួនទៀត។

មួយថ្ងៃបន្ទាប់ពីរដ្ឋបាលរាជធានីភ្នំពេញ ចេញសេចក្តីក្រើនរំលឹក ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាល​មេរោគបំប្លែងថ្មី អូមីក្រុង នៅក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ ដោយក្នុងនោះត្រូវកំណត់អ្នកចូលរួមក្នុង ពិធីមង្គលការ និងកម្មវិធីជួបជុំផ្សេងៗទៀត ត្រូវកំណត់ចំនួនមនុស្សត្រឹម ៧នាក់ចុះក្រោមនោះ ម្ចាស់ពិធី មង្គលការ និងកម្មពិធីជួបជុំផ្សេងៗ ប្រកាន់ភ្ជាប់ការណែនាំរបស់រដ្ឋបាលរាជធានីភ្នំពេញ។

លោក តូច ពុទ្ធានី ម្ចាស់ពិធីមង្គលការ នៅថ្ងៃទី១១ ខែកុម្ភៈនេះ បានប្រាប់BTVឱ្យដឹងថា នៅក្នុង ពិធីមង្គលការប្អូនប្រុសលោក គឺបានប្រកាន់ភ្ជាប់តាមការណែនាំរបស់រដ្ឋបាលរាជរដ្ឋរាជធានីភ្នំពេញ ដោយ មានម៉ាស៊ីនវ៉ាស់កំដៅ ទឹកអាល់កុល និងការកំណត់​ចំនួនភ្ញៀវចូលរួមមួយតុត្រឹម ៧នាក់​ជាដើម។

លោក បានបន្តថា ក្នុងបរិបទជំងឺកូវីដ-១៩ គឺត្រូវប្រុងប្រយ័ត្នទាំងអស់គ្នា ដើម្បីការពារកុំឱ្យឆ្លងជំងឺ កូវីដ-១៩ ជាពិសេសមេរោគបំប្លែងថ្មី អូមីក្រុង។

លោក ជា សុខៃ ចៅសង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ បានឱ្យដឹងដែរថា បន្ទាប់ពីទទួលបានសេចក្តីក្រើនរំលឹករបស់រដ្ឋបាលរាជធានីភ្នំពេញ ​អាជ្ញាធរ បានផ្សព្វផ្សាយ​នៅ​តាមភូមិ និងសង្កាត់ ជំរុញពលរដ្ឋយល់ដឹងបន្ថែមពីវិធានការទប់ស្កាត់ជំងឺកូវីដ-១៩។ ​ក្រៅពីនេះ លោក បានព្រមានថា ប្រសិនពលរដ្ឋមិនគោរពតាមការណែនាំនោះទេ អាជ្ញាធរ នឹង​ចាត់វិធាន​ការតាមផ្លូវច្បាប់។

យោងតាមសេចក្តីណែនាំរបស់រដ្ឋបាលរាជធានីភ្នំពេញ ស្តីពីការក្រើនរំលឹកដល់ប្រជាពលរដ្ឋ ​បាន លើក​ឡើងថា ចាប់ពីពេលនេះតទៅចំពោះទីតាំងដែលប្រមូលផ្តុំមនុស្សច្រើនដូចជា កន្លែង​រៀបចំពិធីមង្គល​ការ​ ភោជនីយដ្ឋាន ពិធីបុណ្យទាន ​កន្លែងកម្សាន្ត ​និងការជួបជុំ​ ប្រមូលផ្តុំផ្សេងៗ ដែលមាន​មនុស្សច្រើន ត្រូវឲ្យរៀបចំកៅអី អង្គុយមានគម្លាតសុវត្ថិភាព ដោយមិនឲ្យលើសពី៧នាក់ ក្នុងមួយតុ ​និងត្រូវប្រកាន់ខ្ជាប់នូវវិធានការសុខាភិបាល។

ក្រៅពីនេះ ក៏ត្រូវពិនិត្យប័ណ្ណចាក់វ៉ាក់សាំងបើបុគ្គលណាមួយមិនបានចាក់វ៉ាក់សាំង ឬហួស​រយៈពេល​៤ខែហើយ ​មិនបានទៅចាក់វ៉ាក់សាំងដូសទី៣ ឬដូសជំរុញដោយគ្មានមូលហេតុត្រឹមត្រូវ បុគ្គលនោះ ​មិនអនុញ្ញាតឲ្យចូលទីតាំង ​ឬកន្លែងប្រារព្ធពិធីនោះឡើយ៕អត្ថបទ៖ ទូច សោភ័ណ


អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        241
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        125
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        157

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm