ថ្ងៃឈប់សម្រាក នៃពិធីបុណ្យអុំទូកថ្ងៃទី២ បងប្អូនពលរដ្ឋកុះករ បន្តដើរលេងកម្សាន្ត នៅសួនមាត់ទន្លេ

2025/11/05 06:03:27 pm        310

ថ្ងៃទី០២ នៃថ្ងៃឈប់សម្រាក ក្នុងឱកាសពិធីបុណ្យអុំទូក ឆ្នាំ២០២៥នេះ បណ្តាបងប្អូនប្រជាពលរដ្ឋកុះករ បានបន្តនាំគ្នាទៅដើរលេងកម្សាន្ត នៅសួនមាត់ទន្លេ មុខព្រះបរមរាជវាំង ក្នុងរាជធានីភ្នំពេញ ។

ថ្វីត្បិតពិធីបុណ្យអុំទូកឆ្នាំនេះ ត្រូវបានផ្អាកការប្រារព្ធក៏ពិតមែន ប៉ុន្តែគេសង្កេតឃើញថា ទិដ្ឋភាពជារួមទូទៅ ក៏នៅតែមានបងប្អូនប្រជាពលរដ្ឋ បណ្តាភ្ញៀវជាតិ និងអន្តរជាតិជាច្រើន នៅតែបន្តនាំគ្នាដើរលេងកម្សាន្តសប្បាយ ក្រោមបរិយាកាសអំណោយផលល្អ ទាំងបរិស្ថានអនាម័យ របៀបរៀបរយសាធារណៈ ក៏ដូចជាសន្តិសុខសុវត្ថិភាពល្អប្រសើរ ។

ពលរដ្ឋ ដែលបានទៅដើរលេងកម្សាន្ត បានបង្ហាញអារម្មណ៍រីករាយ ប្រកបដោយក្តីស្រស់ស្រាយល្អ ទោះពួកគាត់មិនបានមើលការប្រណាំងទូកក៏ពិតមែន ។ ពួកគាត់លើកឡើងថា ក្រោមម្លប់ នៃសុខសន្តិភាព ទើបពួកគាត់គ្រប់គ្នា អាចមកដើរលេងកម្សាន្តបានដោយភាពសប្បាយ ហើយ​ក៏មិនភ្លេចនឹកគុណដល់វីរភាពអង់អាចហានក្លារបស់វីរកងទ័ពកម្ពុជា ដែលបានឈរជើងយ៉ាង​រឹងមាំនៅសមរភូមិមុខ ទើបធ្វើឲ្យពលរដ្ឋដែលនៅសមរភូមិក្រោយអាចដើរកម្សាន្តសប្បាយបាន ។

គួរបញ្ជាក់ថា ពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុក ឆ្នាំ២០២៥នេះ គឺប្រព្រឹត្តិទៅរយះពេល០៣ថ្ងៃ គិតចាប់ពីថ្ងៃទី០៤ ដល់ថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០២៥ ដោយ​ក្នុងនោះ​សម្រាប់ក្របខណ្ឌរាជធានីភ្នំពេញ គឺពុំមានការរៀបចំពិធីអុំទូកនោះឡើយ ៕ អត្ថបទ ៖ លីហេង 

អត្ថបទដែលទាក់ទង

អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm        89
កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        107
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm        135

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន

2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm