ប្រតិបត្តិការបោសសម្អាតចាប់ផ្តើម ក្រោយគ្រោះរញ្ជួយដីសម្លាប់មនុស្ស ២៧នាក់ នៅអាហ្វហ្គានីស្ថាន

2025/11/05 12:57:11 pm        53

ប្រជាពលរដ្ឋរស់នៅតំបន់ភាគខាងជើងអាហ្វហ្គានីស្ថាន នាំគ្នាបោសសម្អាតកម្ទេចកម្ទេច និងព្យាបាលរបួសរបស់ពួកគេ ក្រោយគ្រោះរញ្ជួយដីដ៏ខ្លាំងក្លាកម្រិត ៦,៣រ៉ិចទ័រ បណ្តាលឲ្យមនុស្សយ៉ាងហោច ២៧នាក់ ស្លាប់ និងបំផ្លិចបំផ្លាញផ្ទះសម្បែងរាប់រយខ្នង ។

ក្រុមអាជ្ញាធរ និយាយថា ការរញ្ជួយដីនេះ បានវាយប្រហារតំបន់ជិតទីក្រុងភាគខាងជើង Mazar-i-Sharif កាលពីព្រឹកទាបភ្លឺថ្ងៃចន្ទ បណ្តាលឲ្យមនុស្សជិត ១ពាន់នាក់ រងរបួស និងធ្វើឲ្យខូចខាតព្រះវិហារប្រវត្តិសាស្រ្ត Blue Mosque ។

ចំណុចកណ្តាលនៃការរញ្ជួយដីស្ថិតនៅតំបន់មានមនុស្សរស់នៅច្រើនកុះករ មានន័យថា ចំនួនមនុស្សស្លាប់ មានចំនួនទាបជាងការព្រួយបារម្ភកាលពីដំបូង ។

យោងតាមអាជ្ញាធរគ្រប់គ្រងគ្រោះមហន្តរាជាតិអាហ្វហ្គានីស្ថាន បានឲ្យដឹងថា ផ្ទះសម្បែងរាប់រយខ្នង រងការបំផ្លិចបំផ្លាញទាំងស្រុង ឬដោយអន្លើរ ។

លោក Ramazani គឺជាអ្នករស់រានមួយរូបពីការរញ្ជួយដី និយាយប្រាប់ទីភ្នាក់ងារព័ត៌មានរ៉យទ័រ អំឡុងធ្វើបទសម្ភាសន៍ថា ពេលដែលការរញ្ជួយដីកើតឡើងនៅពេលយប់ទាបភ្លឺ លោកពុំបានដឹងនោះទេ ភ្លាមៗនោះ ភាពរំញ័រក៏បានកើតឡើង ។

លោកបន្តថា នៅពេលពួកយើងចេញក្រៅ វាកាន់តែអង្រួនខ្លាំង ហើយដំបូលផ្ទះ ចាប់ផ្តើមបាក់មកលើដី ។

លោក Ramazani បាត់បង់កូនស្រីម្នាក់នៅក្នុងការរញ្ជួយដីនេះ ហើយកូនស្រីរបស់គាត់ម្នាក់ទៀត ត្រូវបានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យ ៕

អត្ថបទដែលទាក់ទង

នគរបាល និងបាតុករប៉ះទង្គិចគ្នានៅក្រៅពិព័រណ៍ការពារជាតិក្នុងទីក្រុងស៊ីដនី ខណៈមនុស្ស ១០នាក់ ត្រូវបានចាប់ខ្លួន
2025/11/05 02:57:02 pm        1
នាវាមុជទឹក Hangor ផលិតនៅចិននឹងចូលរួមកងនាវាកងទ័ពជើងទឹកប៉ាគីស្ថាននៅឆ្នាំ ២០២៦
2025/11/05 02:54:31 pm        1
លោក Zelenskiy ៖ អ៊ុយក្រែនបង្កើតការិយាល័យនាំចេញអាវុធនៅទីក្រុងបែរឡាំង និងទីក្រុង Copenhagen
2025/11/05 01:23:13 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ហែរអង្គកឋិនទានមហាសាមគ្គីទៅវត្តទួលអង្គញ់ ទទួលបានបច្ច័យចំនួនជាង ១ម៉ឺនដុល្លារ

2025/11/05 04:43:58 pm
​កុមាររងផលប៉ះពាល់ជម្លោះកម្ពុជា-ថៃ ជាង១ ៦០០នាក់ ទទួលស្បៀង និងសាច់ប្រាក់ ពីអង្កការកែប្រែសហគមន៍
2025/11/05 04:30:49 pm
​បណ្តាញព័ត៌មានអន្តរជាតិ BBC នឹងជួយផ្សព្វផ្សាយសក្តានុពលទេសចរណ៍ និងម្ហូបអាហារកម្ពុជា ដល់ពិភពលោក
2025/11/05 04:10:40 pm
​ក្រោយបញ្ចប់ការជួសជុល ទំនប់អាងទឹកសួង៧៨ នឹងជួយផ្គត់ផ្គង់ទឹក ដល់ប្រជាពលរដ្ឋជាង ១៧០០ គ្រួសារ នៅស្រុកជីក្រែង ខេត្តសៀមរាប
2025/11/05 03:59:04 pm
​ថ្លែងក្នុងកិច្ចប្រជុំកំពូលពិភពលោក កម្ពុជាបង្ហាញបេសកកម្មគោលសំខាន់ចំនួន៤ ដើម្បីសម្រេចបាននូវចក្ខុវិស័យ អភិវឌ្ឍន៍ប្រកបដោយចីរភាព
2025/11/05 03:48:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2025/11/04 12:32:31 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2025/09/24 06:11:25 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2025/11/03 03:34:37 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2025/11/04 04:07:53 am
​កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ចុះឡោមព័ទ្ធសណ្ឋាគារសឹងប៉ាវឡុង និងក្លឹបកំសាន្ត នៅខណ្ឌបឹងកេងកង
2025/10/31 10:30:49 pm

ព័ត៌មានវីដេអូ

​រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី

2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am
សម្តេចតេជោ ហ៊ុន សែន អញ្ជើញទទួលទានអាហារពេលព្រឹក ជាមួយប្រធានរដ្ឋវៀតណាម
2022/09/27 09:16:39 am