ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskiy និយាយថា អ៊ុយក្រែននឹងបង្កើតការិយាល័យសម្រាប់នាំចេញអាវុធ និងការផលិតអាវុធរួមគ្នា នៅទីក្រុងបែរឡាំង របស់អាល្លឺម៉ង់ និងទីក្រុង Copenhagen របស់ដាណឺម៉ាក ក្នុងឆ្នាំនេះ ។

លោកថា ពួកយើងនឹងបើករដ្ឋធានីនាំចេញអាវុធ ២កន្លែង ដូចអ្នកដឹងស្រាប់ហើយថា នេះគឺជាការផលិតរួមគ្នា ហើយការនាំចេញដែលពួកយើងជជែកគ្នា គឺពាក់ព័ន្ធនឹងអាវុធដែលពួកយើងអាចលក់បាន ដើម្បីរកប្រាក់បន្ថែមទៀត សម្រាប់ការផលិតរបស់របរកម្រក្នុងស្រុករបស់យើង ដែលពួកយើងគ្មានប្រាក់គ្រប់គ្រាន់ ។
លោក Zelenskiy បាននិយាយប្រាប់ក្រុមអ្នកសារព័ត៌មានថា យានដ្រូនកងទ័ពជើងទឹក និងប្រព័ន្ធកាំភ្លើងធំ ស្ថិតនៅក្នុងចំណោមអាវុធដែលទីក្រុងគីវ អាចនាំចេញបាន ។

លោកបន្តថា រុស្ស៊ីកំពុងប្រមូលផ្តុំទាហានៅជិតទីក្រុងភាគខាងកើត Pokrovsk របស់អ៊ុយក្រែន ជាទីដែលកងកម្លាំងទីក្រុងគីវ រុលចូលកាលពីដើមឆ្នាំនេះ នៅក្នុងការវាយបកដោយជោគជ័យរបស់ពួកគេ ។
លោកនិយាយទៀតថា ក្នុងទីក្រុង Pokrovsk ទាហានអ៊ុយក្រែនបន្តស្ថិតនៅក្រោមសម្ពាធធ្ងន់ធ្ងរ ខណៈដែលទាហានរុស្ស៊ី ៣០០នាក់ នៅក្នុងទីក្រុងមួយនេះ ៕