មន្ទីរសាធារណៈការខេត្តកណ្ដាល បានជួសជុល ថែទាំគ្រប់ខ្សែផ្លូវ ទាំងផ្លូវជាតិ ផ្លូវខេត្ត

2025/11/05 09:28:47 pm        422

ក្រោយសង្កេតឃើញថា ផ្លូវថ្នល់មួយចំនួនបានរងការខូចខាតដោយសារជំនន់ទឹកភ្លៀងនារដូវវស្សា និងការដឹកជញ្ជូនទំនិញ មន្ទីរសាធារណការ បានសម្រុកធ្វើការជួសជុល ថែទាំ គ្រប់ខ្សែផ្លូវ ទាំងផ្លូវជាតិ ផ្លូវខេត្ត តាមមូលដ្ឋានស្រុកនីមួយៗ ដែលមានប្រវែងសរុប ៥១៨ គីឡូម៉ែត្រ ។

ក្នុងនាមជាសេនាធិការរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន នៅថ្នាក់ក្រោមជាតិ និងរដ្ឋបាលខេត្តកណ្តាល មន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តកណ្តាល ក្រោមការដឹកនាំរបស់ លោក បូរី វង្សសានិត្យ បានយកចិត្តទុកដាក់ខ្ពស់ និង ចាត់ អោយ លោក ប៉ែត សារ៉ាត់ អនុប្រធាន មន្ទីរ ទទួលបន្ទុក និង ក្រុម កាការងារថែទាំ បណ្តាញផ្លូវ ថ្នល់ ស្ពាន លូ និងសំណង់សិល្បការ្យនានាក្នុងភូមិសាស្ត្រខេត្តកណ្តាលទាំងមូល ដើម្បី ធានាបានហេដ្ឋារចនាសម្ព័ន្ធដែលអាចប្រើប្រាស់បានយូរអង្វែង បម្រើដល់ការធ្វើចរាចរប្រចាំថ្ងៃ ការដឹកជញ្ជូនទំនិញ និងកសិផល និងការតភ្ជាប់ប្រព័ន្ធភស្តុភារកម្មរាជធានីភ្នំពេញ ទៅបណ្តាខេត្ត រួមទាំងប្រទេសជិតខាង។

ភូមិសាស្ត្រខេត្តកណ្តាល ក៏ដូចជាខេត្តមួយចំនួនទៀតដែរ ស្ថិតនៅក្នុងតំបន់ទំនាប ដែលបណ្តាញហេដ្ឋារចនាសម័្ពន្ធងាយរងគ្រោះខ្លាំងដោយសារជំនន់ទឹកភ្លៀង និងជំនន់ទន្លេមេគង្គ។ មន្ទីរបានធ្វើការបែងចែកក្រុមការងារជា ក្រុមរួមមាន៖ ក្រុមថែទាំប្រចាំមាន ០៥ក្រុម

ក្រុមថែទាំប្រចាំឈរជើងនៅមូលដ្ឋានស្រុក មុខកំពូល ស្រុកខ្សាច់កណ្តាល ស្រុកល្វាឯម និងក្រុងអរិយក្សត្រ ក្រុមថែទាំប្រចាំឈរជើងនៅមូលដ្ឋានស្រុក កណ្តាលស្ទឹង ស្រុកអង្គស្នួល និងស្រុកពញ្ញាឮ  ក្រុមថែទាំប្រចាំឈរជើងនៅមូលដ្ឋានស្រុក លើកដែក ស្រុកកៀនស្វាយ ស្រុកកោះធំ និងក្រុងសំពៅពូន  ក្រុមថែទាំប្រចាំឈរជើងនៅមូលដ្ឋានក្រុងតាខ្មៅ និងស្រុកស្អាង ក្រុមគ្រឿងចក្រធុនធំមាន ០៥ក្រុម ។

ក្រុមសម្រួលគ្រឹះ កៀរចិញ្ចើមរំដោះទឹក ឈរជើងនៅមូលដ្ឋានស្រុក មុខកំពូល ស្រុកខ្សាច់កណ្តាល ស្រុកល្វាឯម និងក្រុងអរិយក្សត្រ មាន ០២ក្រុម

ក្រុមសម្រួលគ្រឹះ កៀរចិញ្ចើមរំដោះទឹក ឈរជើងនៅមូលដ្ឋានស្រុក កណ្តាលស្ទឹង ស្រុក អង្គស្នួល និងស្រុកពញ្ញាឮ មាន ០១ក្រុម ក្រុមសម្រួលគ្រឹះ កៀរចិញ្ចើមរំដោះទឹក ឈរជើងនៅមូលដ្ឋានស្រុក លើកដែក ស្រុកកៀនស្វាយ ស្រុកកោះធំ និងក្រុងសំពៅពូន មាន ០២ក្រុម

ក្រុមការងារកាត់ស្មៅ និង សំអាត សំណង់ សិល្បការ ផ្លូវ ថ្នល់ ៖ មាន ០២ក្រុម បច្ចុប្បន្នកំពុងធ្វើការកាត់សម្អាតស្មៅ សួនច្បារកណ្តាលទ្រូងផ្លូវ សង្ខាងផ្លូវ នានាក្នុងភូមិសាស្ត្រខេត្ត។

ដើម្បីពង្រឹងការផ្តល់សេវាសាធារណៈ ជូនដល់ប្រជាពលរដ្ឋក្នុងខេត្តទាំងមូល ក៏ដូចជាប្រជាពលរដ្ឋទូទៅ មន្ទីរសាធារណការ និងដឹកជញ្ជូន បេ្តជ្ញាចិត្តខ្ពស់ ធ្វើការថែទាំផ្លូវ ថ្នល់ ស្ពាន និងសំណង់សិល្បការ្យនៅក្នុងភូមិសាស្ត្រខេត្ត ធានាដល់ការធ្វើចរាចរ ការដឹកទំនិញ និងការតភ្ជាប់ពីតំបន់មួយ ទៅតំបន់មួយ កាន់តែប្រសើរឡើង។

លើសពីនេះ មន្ទីរក៏សូមថ្លែងអណរគុណដល់ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ ដែលបានចង្អុលបង្ហាញ ណែនាំអាជ្ញាធរមូលដ្ឋាន បានចូលរួមសហការ ពិសេសការងាររំដោះទឹកលើដងផ្លូវ អ្នកសារព័ត៌មាន និងមហាជនទូទៅ ដែលបានជូនដំណឹងអំពីចំណុចផ្លូវដែលរងការខូចខាតខ្លាំង​ដោយសារកត្តាទឹកភ្លៀង ឬការបាក់ស្រុតដីជាដើម។

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        244
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        126
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        158

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm