ថ្លែងក្នុងកិច្ចប្រជុំកំពូលពិភពលោក កម្ពុជាបង្ហាញបេសកកម្មគោលសំខាន់ចំនួន៤ ដើម្បីសម្រេចបាននូវចក្ខុវិស័យ អភិវឌ្ឍន៍ប្រកបដោយចីរភាព

2025/11/05 10:48:37 pm        386

ឯកឧត្តមបណ្ឌិតសភារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នាថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៥ បានដឹកនាំគណៈប្រតិភូកម្ពុជា ចូលរួមក្នុង “កិច្ចប្រជុំកំពូលពិភពលោក លើកទី២ សម្រាប់ការអភិវឌ្ឍសង្គម” (The Second World Summit for Social Development) នៅទីក្រុងដូហា ប្រទេសកាតា។

ក្នុងនាម សម្តេចមហាបវរធិបតី នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ឯកឧត្តមបណ្ឌិតសភារ្យ ហង់ជួន ណារ៉ុន បានថ្លែងបទអន្តរាគមន៍នាឱកាសកិច្ចប្រជុំកំពូលនេះ ដោយបានលើកឡើងថា "សន្តិភាព គឺជាមូលដ្ឋានគ្រឹះដ៏សំខាន់ក្នុងការសម្រេចបាននូវគោលដៅអភិវឌ្ឍន៍គ្រប់ទម្រង់" ការប្តេជ្ញាចិត្តចំពោះសន្តិភាពរបស់កម្ពុជា មានលក្ខណៈជាសកល ដោយជាថ្មីម្តងទៀត កម្ពុជាសូមចូលរួមអបអរសាទរចំពោះកិច្ចព្រមព្រៀងសន្តិភាពតំបន់ហ្គាហ្សានាពេលថ្មីៗនេះ និងការសម្រេចបាននូវការចុះហត្ថលេខាជាប្រវត្តិសាស្ត្រនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងគូឡាឡាំពួររវាងកម្ពុជា-ថៃ ដែលទាំងនេះជាសក្ខីភាពឆ្លុះបញ្ចាំងពីថាមពលនៃការបន្តកិច្ចសន្ទនា និងចំណងការទូតដើម្បីបញ្ចប់អរិភាព និងកសាងស្ថិរភាពសម្រាប់ការអភិវឌ្ឍ។ 

បច្ចុប្បន្ន កម្ពុជាបាន និងកំពុងបន្តបេសកកម្មគោលសំខាន់ចំនួន៤ ដើម្បីសម្រេចបាននូវចក្ខុវិស័យ ឆ្ពោះទៅកាន់គោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព (SDG) រួមមាន៖

១. កិច្ចគាំពារសង្គមជាសិទ្ធិអធិបតេយ្យ៖ ស្ថេរភាពសង្គមគឺជាមូលដ្ឋានគ្រឹះនៃការអភិវឌ្ឍ។ យើងប្តេជ្ញាចិត្តលុបបំបាត់ភាពក្រីក្រដោយកំណត់យកកិច្ចគាំពារសង្គមមិនត្រឹមតែជាបេះដូងនៃគោលនយោបាយរបស់យើងប៉ុណ្ណោះទេ ប៉ុន្តែជាសិទ្ធិអធិបតេយ្យភាព និងសិទ្ធិស្របច្បាប់របស់ប្រជាពលរដ្ឋគ្រប់រូប។

២. ការវិនិយោគលើមូលធនមនុស្ស និងការងារសមរម្យ៖ យើងត្រូវតែធានាលទ្ធភាពទទួលបានការអប់រំប្រកបដោយគុណភាពសម្រាប់ទាំងអស់គ្នា។ ការអប់រំគឺជាភាពស្មើគ្នាដ៏ធំបំផុត ហើយប្រជាជនរបស់យើងគឺជាធនធានដ៏ធំបំផុតរបស់យើង។ យើងកំពុងវិនិយោគយ៉ាងច្រើនលើយុវជនរបស់យើង ដោយផ្តោតលើការអប់រំស្ទែម (STEM) និងការបណ្តុះបណ្តាលវិជ្ជាជីវៈ (TVET) ដើម្បីឱ្យពួកគេមានជំនាញដែលស្របទៅនឹងតម្រូវការទីផ្សារ ដើម្បីជំរុញឧស្សាហូបនីយកម្មរបស់យើង។

៣. ភាពធន់នឹងអាកាសធាតុ បរិយាបន្ន និងសមភាពយេនឌ័រ៖ សមភាពយេនឌ័រ និងបរិយាបន្នគឺជាកត្តាចម្បងឈានទៅរកការរីកចម្រើនប្រកបដោយចីរភាព។ គោលការណ៍នេះនាំយើងទៅរកការពារសិទ្ធិជនពិការ បេតិកភណ្ឌវប្បធម៌ដ៏សម្បូរបែបរបស់ជនជាតិដើមភាគតិច និងការពង្រឹងសុខុមាលភាពជាសកល។

៤. ការទាញយកអត្ថប្រយោជពីបច្ចេកវិទ្យា និងសកម្មភាពអនុវត្ត៖ យើងត្រូវទាញយកអត្ថប្រយោជន៍ពីបច្ចេកវិទ្យារួមទំាងបញ្ញាសិប្បនិម្មិត បម្រែបម្រួលឌីជីថល ដើម្បីជំរុញការអភិវឌ្ឍប្រកបដោយបរិយាបន្ន និងសមភាព។

គួរបញ្ជាក់ថា សមាសភាពគណៈប្រតិភូកម្ពុជា ដែលរួមដំណើររួមមាន ប្រតិភូក្រសួងអប់រំ យុវជន និងកីឡា, ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា, ក្រសួងផែនការ, និងក្រុមប្រឹក្សាជាតិគាំពារសង្គម។ កិច្ចប្រជុំកំពូលនេះ មានការចូលរួមពីសំណាក់ ប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាល និងរដ្ឋមន្ត្រី ដែលជាតំណាងប្រទេសសមាជិកអង្គការសហប្រជាជាតិ និងអង្គការអន្តរជាតិទូទាំងពិភពលោក ដែលជាដៃគូសន្ទនា និងដៃគូពាក់ព័ន្ធ៕

អត្ថបទដែលទាក់ទង

អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm        191
កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        167
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm        189

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន

2026/07/24 02:44:35 pm
​មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm
​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm