វិធានការសំខាន់ៗតាមមន្ទីរពេទ្យថ្នាក់ជាតិ ក្នុងការឆ្លើយតបបន្ទាន់នៃមេរោគកូវីដ-១៩បំប្លែងថ្មី

2022/02/11 08:58:12 pm        702

ភ្នំពេញ៖ ក្នុងវិបត្តិកូវីដ-១៩ រយៈពេលជាង០២ឆ្នាំមកនេះ បណ្តាមន្ទីរពេទ្យថ្នាក់ជាតិទាំងអស់ បានផ្តល់ សេវាសុខភាពសាធារណៈជូនប្រជាពលរដ្ឋ ដោយអនុវត្តវិធានការសំខាន់ៗ ដើម្បីឆ្លើយតបបន្ទាន់ នៃមេរោគកូវីដ-១៩ បំប្លែងថ្មីនិងបន្តបន្ទាប់។

បើតាមលោកសាស្រ្តាចារ្យ វេជ្ជបណ្ឌិត ញឹប អង្គាបុស្ស នាយកមន្ទីរពេទ្យកុមារជាតិ ប្រាប់BTVNEWS នាព្រឹកថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២២នេះថា ស្ថានភាពជំងឺកូវីដ-១៩ បន្តរីករាលដាល និងបំប្លែងថ្មី ប្រភេទអូមីក្រុង មិនថាតែនៅប្រទេសកម្ពុជា ក៏ដូចជាពិភពលោកទាំងមូល។ ថ្វីត្បិតថាមេរោគកូវីដ-១៩ ប្រភេទអូមីក្រុងនេះ ស្រាលជាងប្រភេទដែលតា ពីមុនមក ក៏ប៉ុន្តែវានៅតែជាទម្ងន់ និងផល​លំបាក​ចំពោះសុខភាពប្រជាជនកម្ពុជា។

ទាក់ទងនឹងការងារខាងលើនេះ មន្ទីរពេទ្យមានវិធានការ និងបង្កើនការប្រុងប្រយ័ត្នខ្ពស់ ចំពោះ​អ្នកជំងឺ និងលោកគ្រូពេទ្យ អ្នកគ្រូពេទ្យ ​នៅពេល​មក​ទទួល​សេវាពិនិត្យ ​សម្រាកព្យាបាល និង​ការ​ផ្តល់សេវា ​ដោយអនុវត្តនូវវិធានការណ៍សំខាន់ៗ ​បង្ការការ​ឆ្លង​ជាយ​ថា​ហេតុនូវជំងឺកូវីដ-១៩ និងដើម្បីកាត់ផ្តាច់ការចម្លងចូលក្នុងសហគមន៍។

លោកសាស្រ្តាចារ្យវេជ្ជបណ្ឌិត ញឹប អង្គាបុស្ស បានបញ្ជាក់ទៀតថា ស្របពេលដែលជំងឺកូវីដ-១៩ បន្តរីករាលដាល ស្នើឲ្យក្រុមដែលងាយរងគ្រោះ ដូចជាស្រី្តមានផ្ទៃពោះ ស្រី្តកំពុងតែបំបៅកូន​ដោយទឹកដោះ ជនចាស់ជរា ​ដែលមានជំងឺប្រចាំកាយ ​កុមារតូចមានអាយុចាប់ពី៥ឆ្នាំឡើង ចាំបាច់ ត្រូវតែមកទទួលការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩។ ប្រសិនបើពួកគាត់មិនបានចាក់វ៉ាក់សាំងនោះទេ​ នៅពេលជំងឺឆ្លងចូលមក អត្រាឈឺ ​និងស្លាប់ គឺខ្ពស់ជាង​ ក្រុមអ្នកដែលបានចាក់វ៉ាក់សាំងគ្រប់ដូស ​និងមានសុខភាពមាំមួន នេះជាបទពិសោធន៍​ដែលមនី្ទរពេទ្យបានជួបប្រទះក្នុងរយៈពេលកន្លងមកនេះ ​ជាពិសេសការឆ្លងជំងឺកូវីដ-១៩ នាឆ្នាំ២០២១មកនេះ។

ដូច្នេះសូមអញ្ជើញបងប្អូនប្រជាពលរដ្ឋ មកចាក់វ៉ាក់សាំងឲ្យបានគ្រប់ៗគ្នា ​យ៉ាងតិចបំផុត២ដូស និង​ដូសជំរុញលើកទី៣ ​ប្រសិនបើអ្នកបាន​ចាក់វ៉ាក់សាំងដូសទី៣​ រួចហើយ សូមអញ្ជើញ​មកចាក់វ៉ាក់សាំងដូសទី៤ ​ដើម្បី​ជួយ​ការពារសុខ​ភាព​បងប្អូន​ប្រជាពលរដ្ឋ ឲ្យចាកផុត​ពី​ជំងឺកាចសាហាវមួយនេះ៕ អត្ថបទ រដ្ឋា



អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        235
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        123
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        156

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm