សិស្សនិស្សិតកម្ពុជា ថ្នាក់សញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ អាចបន្តការសិក្សា និងហាត់ការ នៅ អូស្ត្រាលី

2025/11/06 12:43:03 am        2.2 K

កាលពីថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៥ លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងលោក Cameron Baker ប្រធានស្នងការជំនាញ នៃរដ្ឋអូស្ត្រាលីខាងត្បូង (South Australian Skills Commission) បានរួមគ្នាចុះហត្ថលេខា លើកិច្ចព្រមព្រៀងសហប្រតិបត្តិការ ផ្នែកបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ និងកម្មវិធីហាត់ការ ដែលអាចនឹងអនុញ្ញាតឱ្យសិស្សនិស្សិតកម្ពុជា ដែលកំពុងរៀនថ្នាក់សញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ ១-៣ ដែលចុះបញ្ជិកានៅក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងទទួលស្គាល់ដោយស្នងការជំនាញអូស្ត្រាលី អាចទៅបន្តការសិក្សានៅគ្រឹះស្ថានបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងចុះហាត់ការផ្ទាល់រយៈពេល ២ឆ្នាំ នៅតាមរោងជាង ការដ្ឋាន និងកសិដ្ឋាននានា ក្នុងរដ្ឋអូស្ត្រាលីខាងត្បូង នៃប្រទេសអូស្ត្រាលី។

ភាគីទាំងពីរ បានវាយតម្លៃខ្ពស់ និងជឿជាក់ថា កិច្ចសហប្រតិបត្តិការនេះ នឹងរួមចំណែកជំរុញឱ្យមានការអភិវឌ្ឍមូលធនមនុស្សនៅកម្ពុជា និងជួយដល់វិស័យឯកជន នៅរដ្ឋអូស្ត្រាលីខាងត្បូង។ កិច្ចសហការនេះក៏រួមបញ្ចូលការបណ្តុះបណ្តាលសមត្ថភាពគ្រូ ការអភិវឌ្ឍកម្មវិធីសិក្សា និងវិធីសាស្ត្របង្រៀន ដែលស្របតាមស្តង់ដារអូស្ត្រាលីផងដែរ។

លោក Cameron Baker បានបញ្ជាក់ថា លោកនឹងរៀបចំឱ្យមានក្រុមការងារចំពោះកិច្ចសម្រាប់អនុវត្តកិច្ចការនេះឱ្យមានប្រសិទ្ធភាពខ្ពស់ ដែលនឹងអាចចាប់ផ្តើមទទួលសិស្សនិស្សិតកម្ពុជា ក្នុងការហាត់ការ និងកម្មសិក្សានៅក្នុងឆ្នាំ២០២៦ លើមុខជំនាញវិស្វកម្មរថយន្ត រថយន្តអគ្គិសនី និងអេឡិចត្រូនិក និងអាចបន្ថែមជំនាញផ្សេងៗទៀត ចាប់ពីឆ្នាំ២០២៧។

លទ្ធផលនៃកិច្ចសហប្រតិបត្តិការនេះ គឺកើតចេញពីការចង្អុលបង្ហាញ និងផ្តល់អនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសដែលលោកជំទាវ Frances Adamson អភិបាលរដ្ឋ នៃរដ្ឋអូស្ត្រាលីខាងត្បូង (South Australia-SA) ប្រទេសអូស្ត្រាលី អញ្ជើញទៅទស្សនកិច្ចនៅកម្ពុជាកាលពីថ្ងៃទី១៩ ខែឧសភាឆ្នាំ២០២៥ កន្លងទៅនេះ។

នាឱកាសនោះ គណៈប្រតិភូកម្ពុជាក៏បានធ្វើទស្សនកិច្ចសិក្សា និងផ្លាស់ប្តូរបទពិសោធ នៅតាមគ្រឹះស្ថានបណ្ដុះបណ្ដាលមួយចំនួនក្នុងទីក្រុងអាដេឡេដ ប្រទេសអូស្ត្រាលី រួមមាន សាលាបណ្តុះបណ្តាលបច្ចេកទេស របស់ Technical and Further Education South Australia, សាលាមធ្យមសិក្សាបច្ចេកទេស Tonsley Technical College, សាលាបណ្តុះបណ្តាលជាងរថយន្ត នៃសមាគមជាង និងអ្នកផ្តល់សេវាថែទាំយានយន្តអូស្ត្រាលី (Motor Trade Association) និងសាលាបណ្តុះបណ្តាលបច្ចេកទេសកសិកម្ម នៃសាលាបណ្តុះបណ្តាលជំនាញតំបន់៕

អត្ថបទដែលទាក់ទង

ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        108
អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        214
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        203

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ

2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm