ថ្ងៃទី២ នៃពិធីបុណ្យអុំទូក ខេត្តសៀមរាបមានភ្ញៀវទេសចរជាតិ និងអន្តរជាតិជិត ២០ម៉ឺននាក់មកលេងកម្សាន្ត

2025/11/06 04:33:59 pm        105

បើតាមរបាយការណ៍មន្ទីរទេសចរណ៍ខេត្ត បានបង្ហាញថា នៅថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២៥ ដែលជាថ្ងៃទី២ នៃពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ខេត្តសៀមរាប ទទួលបានភ្ញៀវទេសចរជាតិ និងអន្តរជាតិចំនួនជាង ១៩៩ ០០០នាក់ កើនឡើង ៣.៧៦ភាគរយ បើប្រៀបធៀបរយៈពេលដូចគ្នាឆ្នាំ២០២៥ ដែលមានចំនួន ១៩១ ៨៦៣ នាក់។

របាយការណ៍ដដែលបង្ហាញថា ក្នុងចំណោមភ្ញៀវទេសចរជាតិ និងអន្តរជាតិចំនួនជាង ១៩៩ ០០០នាក់នេះ មានភ្ញៀវទេសចរជាតិ និងបងប្អូនប្រជាពលរដ្ឋក្នុងខេត្តសៀមរាប ចំនួនប្រមាណ ១៩៥ ៥៦០ នាក់ កើនឡើង ៤.៥៨% ធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២៤ ចំនួន ១៨៧ ០០០ នាក់។ ដោយឡែក ទេសចរបរទេសមានចំនួន ៣ ៥២០ នាក់ ថយចុះ ២៧.៦២% ធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២៤ ចំនួន ៤ ៨៦៣ នាក់។

សរុបជារួមរយៈពេល ២ថ្ងៃ គឺថ្ងៃទី៤-៥ ខែវិច្ឆិកា ឆ្នាំ២០២៥ ខេត្តសៀមរាប ទទួលបានទេសចរសរុប ២៨៩ ៧៨១ នាក់ កើនឡើង ៣.៨៧% បើប្រៀបធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២៤ ដែលមានចំនួន ២៧៨ ៩៨២ នាក់។

សូមជម្រាបថា ដើម្បីអបអរព្រះរាជពិធីបុណ្យអុំទូក ឆ្នាំ២០២៥នេះ ខេត្តសៀមរាប បានរៀបចំកម្មវិធីកម្សាន្ត និងសាសនាជាច្រើនរួមមាន៖ កម្មវិធីជិះទូកកម្សាន្ត និង ការប្រណាំងទូកមិត្តភាពសៀមរាបផ្ទះខ្ញុំ, ការប្រណាំងក្រឡោ, កម្មវិធីប្រគុំតន្ត្រីស្គរដៃ, កម្មវិធីស្ដង់ពិព័រណ៍ និងម្ហូបអាហារ, ផ្សារបណ្ដែតទឹក និង Street Food, កម្មវិធីប្រដាល់គុនខ្មែរ និងល្ខោនបាសាក់ និងពិធីបណ្ដែតប្រទីប សំពះព្រះខែ និងអកអំបុក ផងដែរ៕

អត្ថបទដែលទាក់ទង

អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm        67
កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        98
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm        129

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន

2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm