អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា អំពាវនាវឱ្យភាគីថៃ គោរពនិងអនុវត្តឱ្យបានម៉ឺងម៉ាត់ចំពោះសេចក្តីថ្លែងការណ៍រួមទីក្រុងគូឡាឡាំពួ

2025/11/06 05:16:28 pm        150

ភ្នំពេញ៖ អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា នៅថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២៥ បានចេញសេចក្ដីថ្លែងការណ៍មួយ ដោយបានអំពាវនាវដោយទទូចឱ្យភាគីថៃគោរពនិងអនុវត្តឱ្យបានម៉ឺងម៉ាត់បំផុតនូវរាល់ខ្លឹមសារដែលមានចែងក្នុងសេចក្តីថ្លែងការណ៍រួមទីក្រុងគូឡាឡាំពួ ខណៈមន្ត្រី ថ្នាក់ដឹកនាំថៃទាំងរដ្ឋាភិបាលស៊ីវិល និងយោធាបានចេញធ្វើអត្ថាធិប្បាយជាបន្តបន្ទាប់ដែលមិនស្របតាមស្មារតី និងខ្លឹមសារនៃសេចក្តីថ្លែងការណ៍រួមទីក្រុងគូឡាឡាំពួឡើយ។

តាមរយៈសេចក្តីថ្លែងការណ៍ អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា បានបញ្ជាក់ថា ចាប់តាំងពីមាន ការចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពទីក្រុងគូឡាឡាំពួ នៅប្រទេសម៉ាឡេស៊ី កាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ ក្រោមវត្តមានជាសាក្សីរបស់ ឯកឧត្តម ដូណាល់ ត្រាំ ប្រធានាធិបតីសហរដ្ឋ អាម៉េរិក និងឯកឧត្តម អានវ៉ា អ៊ីប្រាហ៊ីម នាយករដ្ឋមន្ត្រីម៉ាឡេស៊ី និងជាប្រធានប្តូរវេនអាស៊ានរួចមក រាជរដ្ឋាភិបាល កម្ពុជាបាននិងកំពុងគោរពនិងអនុវត្តយ៉ាងម៉ឺងម៉ាត់នូវរាល់ចំណុចដែលបានព្រមព្រៀងគ្នា។

ជាក់ស្តែង ភ្លាមៗបន្ទាប់ពីការចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍រួមនេះ នៅយប់ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ ភាគីកម្ពុជានិងថៃបាននិងកំពុងអនុវត្តតាមកិច្ចព្រមព្រៀងក្នុងការកែសម្រួលអាវុធ និងយុទ្ធោបករណ៍បំផ្លិចបំផ្លាញ ធុនធ្ងន់មួយផ្នែកចេញពីតំបន់ព្រំដែនជានិមិត្តរូប ក្រោមការសង្កេតរបស់ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT)។ បន្ទាប់មក ភាគីទាំងពីរក៏បានឯកភាពគ្នាដកអាវុធ និងយុទ្ធោបករណ៍បំផ្លិចបំផ្លាញធុនធ្ងន់នេះ ក្នុងដំណាក់កាល ជាក់លាក់ដោយរាប់ចាប់តាំងពីថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៥។

ជាមួយគ្នានេះ ភាគីទាំងពីរបាននិងកំពុងធ្វើការលើបញ្ហាផ្សេងៗទៀតដូចជា កិច្ចសហការក្នុងការប្រយុទ្ធប្រឆាំង និងទប់ស្កាត់ឧក្រិដ្ឋកម្មឆ្លងដែន រួមទាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ការជួញដូរមនុស្ស និងការដោះមីន ដើម្បីមនុស្សធម៌ជាដើម។ ភាគីកម្ពុជាបាននិងកំពុងអនុវត្តយ៉ាងសកម្ម និងដោយស្មោះត្រង់ក្នុងគោលបំណងរក្សា សន្តិភាពរវាងប្រទេសកម្ពុជានិងថៃ ក៏ដូចជាសន្តិភាពនិងសន្តិសុខក្នុងតំបន់អាស៊ានទាំងមូល។ ថ្នាក់ដឹកនាំ និងមន្ត្រី រាជរដ្ឋាភិបាលកម្ពុជា បានប្រកាន់គោលជំហរ និងរក្សាភាពស្ងៀមស្ងាត់យ៉ាងខ្ជាប់ខ្ជួនដើម្បីបង្កើតបរិយាកាសល្អ ឈានទៅអនុវត្តសេចក្តីថ្លែងការណ៍រួមនេះឱ្យមានប្រសិទ្ធភាពខ្ពស់។

ប៉ុន្តែក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា បានសង្កេតឃើញថា មន្ត្រី ថ្នាក់ដឹកនាំថៃ ទាំងរដ្ឋាភិបាលស៊ីវិលនិងយោធា បានចេញធ្វើអត្ថាធិប្បាយជាបន្តបន្ទាប់ដែលមិនស្របតាមស្មារតី និងខ្លឹមសារនៃសេចក្តីថ្លែងការណ៍រួមទីក្រុងគូឡាឡាំពួ។ ជាក់ស្តែងមន្ត្រីថៃទាំងនោះបានអត្ថាធិប្បាយដោយយកចំណុចដែលបានព្រមព្រៀងគ្នាក្នុងសេចក្តីថ្លែងការណ៍រួម មកធ្វើជាលក្ខខណ្ឌក្នុងការដោះលែងយោធិនកម្ពុជា១៨រូប ដែលកំពុងស្ថិតនៅក្រោមការឃុំគ្រងរបស់ថៃ និងបង្កើតឱ្យមានលក្ខខណ្ឌថ្មីៗបន្ថែមទៀត ដូចជាករណីប្រាសាទតាក្របីជាដើម ដោយបានព្រមានពីការប្រើប្រាស់កម្លាំងយោធាដើម្បីដណ្តើមយកដែលធ្វើឱ្យស្ថានការណ៍កាន់តែតានតឹងឡើង និងធ្វើឱ្យមានការព្រួយបារម្ភអំពីការបាត់បង់ទំនុកចិត្តគ្នាទៅលើការដោះស្រាយបញ្ហាដោយសន្តិវិធី ដូចមានចែងក្នុងសេចក្តីថ្លែងការណ៍រួម។

ការអត្ថាធិប្បាយទាំងនេះ ផ្ទុយទៅនឹងខ្លឹមសារចំណុចទី៤ ដែលចែងថា «ភាគីទាំងពីរបានឯកភាពគ្នាជៀសវាង ការចែកចាយ ឬផ្សព្វផ្សាយព័ត៌មានមិនពិត ការចោទប្រកាន់ ការអះអាងដោយគ្មានភស្តុតាង និងវោហាសាស្ត្រ ដែលបង្កគ្រោះថ្នាក់ទាំងតាមបណ្តាញផ្លូវការរបស់រដ្ឋាភិបាល ឬវេទិកាក្រៅផ្លូវការដើម្បីបន្ថយភាពតានតឹង កាត់បន្ថយ សតិអារម្មណ៍អវិជ្ជមានរបស់សាធារណជន និងលើកកម្ពស់បរិយាកាសអំណោយផលដល់ការសន្ទនាដោយសន្តិវិធី»។

អ្វីដែលជាការកត់សម្គាល់យ៉ាងសំខាន់មួយទៀតដែលបញ្ជាក់ថា ភាគីថៃមិនបានគោរពខ្លឹមសារនៃសេចក្តី ថ្លែងការណ៍រួមនោះ គឺនៅត្រង់ថា រហូតមកទល់ថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២៥ នេះ មានរយៈពេល ១០ថ្ងៃហើយ ដែលភាគីថៃមិនទាន់បានដោះលែងយោធិនកម្ពុជា ១៨រូប ទៅតាមស្មារតីនៃសេចក្តីថ្លែងការណ៍រួម ដែលរំពឹងថានឹង ត្រូវបានដោះលែងភ្លាមៗ ស្របតាមស្មារតីនៃការអនុវត្តតាមកាតព្វកិច្ចនៃច្បាប់មនុស្សធម៌អន្តរជាតិ។ សូមបញ្ជាក់ថា ក្នុងសេចក្តីថ្លែងការណ៍រួមទីក្រុងគូឡាឡាំពួ ចំណុចទី៥ បានចែងថា «ដើម្បីបង្ហាញពីបំណងប្រាថ្នារបស់ប្រទេសថៃ ក្នុងការលើកកម្ពស់ទំនុកចិត្ត និងការជឿទុកចិត្តគ្នាទៅវិញទៅមក ប្រទេសថៃនឹងដោះលែងយោធិនកម្ពុជាទាំងនោះ ដោយគ្មានបង្អែបង្អង់ឡើយ»។

អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា សូមអំពាវនាវដោយទទូចឱ្យភាគីថៃ គោរពនិងអនុវត្តឱ្យបានម៉ឺងម៉ាត់បំផុត នូវរាល់ខ្លឹមសារដែលមានចែងក្នុងសេចក្តីថ្លែងការណ៍រួមទីក្រុងគូឡាឡាំពួ ដោយមិនត្រូវធ្វើអត្ថាធិប្បាយណាមួយ ដែលនាំឱ្យមានភាពតានតឹង និងបាត់បង់ទំនុកចិត្តរវាងគ្នាដែលមិនអំណោយផលដល់ការសន្ទនាដោយសន្តិវិធី។ កម្ពុជាសូមអំពាវនាវដល់ភាគីថៃបញ្ឈប់នូវការដាក់លក្ខខណ្ឌផ្សេងៗ ដែលមិនស្របតាមស្មារតីនៃសេចក្តីថ្លែងការណ៍រួម ទីក្រុងគូឡាឡាំពួ និងការឯកភាពគ្នាក្នុងកិច្ចប្រជុំនានា ក្នុងពេលកន្លងមក។ ដូច្នេះ វាមានសារសំខាន់ណាស់ដែល ភាគីទាំងពីរត្រូវអនុវត្តឱ្យបានយ៉ាងម៉ឺងម៉ាត់នូវសេចក្តីថ្លែងការណ៍រួមនេះ ដោយសុចរិតភាព និងភាពស្មោះត្រង់ ដើម្បីផលប្រយោជន៍នៃប្រទេសទាំងពីរទៅវិញទៅមក៕

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        241
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        125
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        157

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm