[UPDATE] ចំនួនអ្នកស្លាប់ដោយសារព្យុះទីហ្វុង Kalmaegi នៅហ្វីលីពីន ឡើងដល់ ១៤០នាក់ និងបាត់ខ្លួនជាង ១០០នាក់

2025/11/06 05:22:22 pm        68



តួលេខផ្លូវការ បានបង្ហាញនៅថ្ងៃព្រហស្បតិ៍ (ទី៦ ខែវិច្ឆិកា) នេះថា ព្យុះទីហ្វុង Kalmaegi បានបណ្ដាលឲ្យមនុស្សយ៉ាងហោចណាស់ ១៤០នាក់ស្លាប់ និង ១២៧នាក់យ៉ាងតិចបាត់ខ្លួន បន្ទាប់ពីបានបង្កជាទឹកជំនន់ដ៏បំផ្លិចបំផ្លាញ នៅទូទាំងភាគកណ្តាលប្រទេសហ្វីលីពីន ខណៈដែលព្យុះនេះកំពុងបោកបក់ឆ្ពោះទៅវៀតណាម។

ការិយាល័យការពារជនស៊ីវិលជាតិ បានបញ្ជាក់ពីរបាយការណ៍នៃអ្នកស្លាប់ចំនួន ១១៤នាក់ តែចំនួននេះមិនរាប់បញ្ចូល ២៨នាក់បន្ថែម ដែលត្រូវបានកត់ត្រាដោយអាជ្ញាធរខេត្ត Cebu ឡើយ។

អនុប្រធានការិយាល័យការពារជនស៊ីវិល (លោក Bernardo Rafaelito Alejandro IV) បាននិយាយថា ការស្លាប់ភាគច្រើន ត្រូវបានរាយការណ៍នៅខេត្ត Cebu ភាគកណ្តាល ជាទីដែលត្រូវបានវាយប្រហារដោយព្យុះ Kalmaegi កាលពីថ្ងៃអង្គារ ដោយបង្កឲ្យមានទឹកជំនន់យ៉ាងគំហុកភ្លាមៗ ហើយបណ្តាលឲ្យកម្រិតទឹកទន្លេ និងផ្លូវទឹកផ្សេងទៀតឡើងហូរហៀរ។

មន្ត្រីបាននិយាយថា ទឹកជំនន់បានលេបត្របាក់សហគមន៍លំនៅឋាន ដោយធ្វើឲ្យអ្នកស្រុកឡើងទៅនៅលើដំបូលផ្ទះ ជាទីដែលពួកគេស្រែកអង្វរសុំឲ្យជួយសង្រ្គោះ ខណៈដែលទឹកជន់ឡើងខ្លាំងទៅៗ។

គួបញ្ជាក់ថា បើយោងតាមស្ថាប័នព្យាករ បានឲ្យដឹងថា ព្យុះ Kalmaegi បានបោកបក់ចេញពីខេត្ត Palawan ភាគខាងលិច ចូលទៅក្នុងសមុទ្រចិនខាងត្បូង នៅមុនថ្ងៃត្រង់ថ្ងៃពុធ ហើយកំពុងឆ្ពោះទៅប្រទេសវៀតណាម៕

អត្ថបទដែលទាក់ទង

ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ
2026/07/24 05:44:32 pm        57
អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm        55
ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm        52

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ

2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm