ពិធីបុណ្យអុំទូកពីរថ្ងៃ ខេត្តកំពតទទួលបានភ្ញៀវទេសចរប្រមាណជាង១៣ម៉ឺននាក់

2025/11/06 06:06:29 pm        102

កំពត ៖ ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុក រយៈពេលពីរថ្ងៃ ខេត្តកំពតទទួលបានភ្ញៀវទេសចរ ប្រមាណជាង១៣ម៉ឺននាក់ ខណៈនៅថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២៥ ឯកឧត្តមបណ្ឌិត ម៉ៅ ធនិន អភិបាលខេត្តកំពត បានដឹកនាំមន្ត្រីរាជការ អាជ្ញាធរក្រុងស្រុក កងកម្លាំង ប្រជាពលរដ្ឋ រៀបចំពិធីពះព្រះខែ និងអកអំបុក នៅប្រាសាទមាសលោកជំទាវម៉ៅ ស្ថិតនៅលើកំពូលភ្នំទ្វារ ឃុំល្អាង ស្រុកដងទង់។ 

ក្នុងឱកាសនោះ លោកអាចារ្យរៀបចំកម្មវិធីបានបញ្ជាក់ថា ក្រោមគំនិតនិតផ្តួចផ្តើមប្រកបដោយការច្នៃប្រឌិតខ្ពស់ របស់ឯកឧត្តមបណ្ឌិត ម៉ៅ ធនិន អភិបាលខេត្តកំពត ដោយមានការឯកភាពពីឯកឧត្តម តាក ហាប់ ប្រធានក្រុមប្រឹក្សាខេត្ត រដ្ឋបាលខេត្តកំពតឆ្នាំនេះ បានសម្រេចជ្រើសរើសយកទីតាំងប្រាសាទមាសលោកជំទាវ រៀបចំពិធីសំពះព្រះខែ និងអកអំបុក ដើម្បីរំលឹកនឹកគុណព្រះពោធិសត្វនៅក្នុងកាលដែលព្រះអង្គមានជាតិកំណើរជាសត្វទន្សាយ ដើម្បីសន្សំបារមីផង និងដើម្បីបួងសួងសុំសេចក្តីសុខសេចក្តីចម្រើន ជូនដល់ប្រមុខថ្នាក់ដឹកនាំ ប្រជាពលរដ្ឋ និងភ្ញៀវទេសចរផង ក៏ដូចជាដើម្បីរួមសាមគ្គីគ្នាលើកស្ទួយវិស័យទេសចរណ៍ខេត្តកំពត ជាពិសេសចង់បង្ហាញទេសភាព បរិយាកាសនៅប្រាសាទមាសលោកជំទាវម៉ៅនេះតែម្តង។ 

ចំណែកក្រុមយុវជនចូលរួមជួយរៀបចំកម្មវិធី បានបង្ហាញចំណាប់អារម្មណ៍សប្បាយរីករាយរបស់ខ្លួនដែលថា នេះជាលើកទីមួយ ដែលពួកគេចូលរួមពិធីសំពះព្រះខែ និងអកអំបុកជាមួយនឹងថ្នាក់ដឹកនាំខេត្ត។ ពិធីនាពេលនេះពិតជាអធឹកអធម មានអំបុក ចេក ដូងរាប់ពាន់ផ្លែ សម្រាប់ចែកជូនដល់អ្នកចូលរួម ហើយអ្វីដែលកាន់តែពិសេស គឺពួកគេបានមកឃើញ ទេសភាពដ៏ស្រស់ត្រកាលនៅប្រាសាទមាសលោកជំទាវម៉ៅ ដែលជាមិទ្ធផលទេសចរណ៍មួយថ្មី ក្រោមគំនិតផ្តួចផ្តើមរបស់ឯកឧត្តមអភិបាលខេត្ត និងលោកជំទាវ ហ៊ុន ចាន់ធី ម៉ៅធនិន ។ 

អត្ថបទដែលទាក់ទង

សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        25
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        132
អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        242

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា

2026/07/24 07:06:33 pm
​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ
2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 06:36:03 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm