ទាំង​រុស្ស៊ី ទាំង​អ៊ុយ​ក្រែ​ន​ និង​សម្ព័ន្ធ​ណា​តូ​បង្កើន​សកម្មភាព​សម​យុទ្ធ​យោធា ខណៈ​មាន​ភាព​តានតឹង​ខ្លាំង

2022/02/11 10:01:29 pm        1.3 K

​អ៊ុយក្រែន៖ ស្រប​ពេល​មាន​ភាព​តានតឹង​ខ្លាំង​ជុំវិញ​សកម្មភាព​យោធា ក៏ដូចជា​ការ​ដាក់​ពង្រាយ​កងកម្លាំង​រាប់​ម៉ឺន​នាក់​របស់​រុស្ស៊ី​នៅ​ជិត​ព្រំដែន​ប្រទេស​អ៊ុយ​ក្រែ​ន ក្ដី​បារម្ភ​ចេះតែ​កើន​ឡើងជា​រៀងរាល់ថ្ងៃ ទាំង​នៅ​ក្នុង​ប្រទេស​អ៊ុយ​ក្រែ​ន​ខ្លួនឯង ​ទាំង​ប្រទេស​លោក​ខាងលិច​ពិសេស​សហរដ្ឋអាមេរិក​។

​រយៈពេល​ប៉ុន្មាន​សប្ដាហ៍​ថ្មី​នេះ​គេ​មើល​ឃើញ​ថា ទាំង​រុស្ស៊ី ទាំង​អ៊ុយ​ក្រែ​ន ​និង​សម្ព័ន្ធមិត្ត​ណាតូបាន​បង្កើន​សកម្មភាព​យោធា​រៀង​ៗ​ខ្លួន​តាមរយៈ​សម​យុទ្ធ​។ ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ ប្រទេស​រុស្ស៊ី និង​បេឡា​រុស្ស​បាន​ចាប់ផ្ដើម​ល្បែង​សង្គ្រាម​ទ្រង់ទ្រាយ​ធំ ​នៅ​ទឹកដី​បេឡា​រុស្ស​រយៈពេល​ ១០​ថ្ងៃ ខណៈ​ដែល​លោក​ខាង​លិច​ព្រួយបារម្ភ​កាន់​តែ​ខ្លាំង និង​នៅតែ​បន្ត​ព្រមាន​រុស្ស៊ី ចំពោះ​សកម្មភាព​យោធា​របស់​ខ្លួន​នៅ​ជិត​ព្រំដែន​អ៊ុយ​ក្រែ​ន ដែល​អាច​ឈាន​ដល់​ការវាយប្រហារ​ណាមួយ​នៅ​ពេល​ណាមួយ​។ ​រុស្ស៊ី​បាន​បន្ត​បញ្ជូន​កងទ័ព​របស់​ខ្លួន​យ៉ាង​ច្រើន ​រួម​ទាំង​យុទ្ធោបករណ៍​ផង​ដែរ​ទៅកាន់​ប្រទេស​បេឡា​រុស្ស ដែល​រួមមាន​ទាំង​ការ​ពង្រាយ​រថក្រោះ កាំភ្លើង​ធំ​ដែល​អាច​បាញ់​បាន​ឆ្ងាយ និង​យន្តហោះ​ចម្បាំង​ទំនើប​ៗ​។ ​ចំណែក​កងកម្លាំង​អ៊ុយ​ក្រែ​ន​វិញក៏បាន​ធ្វើ​សម​យុទ្ធ​ផង​ដែរ​នៅ​តំបន់ Donbas ភាគ​ខាងកើតកាលពី​ថ្ងៃ​ព្រហស្បតិ៍​។​

​កាលពី​សប្ដាហ៍​មុន​ កងកម្លាំង​អ៊ុយ​ក្រែ​ន​បាន​បង្កើន​សកម្មភាព​ហ្វឹកហាត់​ជាច្រើន​ ជាការ​ត្រៀម​សម្រាប់​ការ​ទប់ទល់​ការវាយប្រហារ​ណាមួយ​នៅ​ជិតខ្សែត្រៀម ជាប់​ជាមួយ​ប្រទេស​បេឡា​រុស្ស​។ ​ក្រៅ​តែ​ពី​ការ​ធ្វើ​សម​យុទ្ធ​នៅ​លើ​ដីគោក អ៊ុយ​ក្រែ​នក៏​បា​ធ្វើ​សមយុទ្ធ​តាម​អាកាស​ផង​ដែរ​ដោយ​ប្រើ​ឧទ្ធម្ភាគចក្រ ដើម្បី​វាយប្រហារ​គោលដៅ។ ​ប្រទេស​រុស្ស៊ីបាន​បន្ត​ធ្វើ​សមយុទ្ធ​ទ្រង់ទ្រាយ​ធំ​តាំងពីសប្ដាហ៍​មុន​មកម្ល៉េះ ​ដោយមាន​ទាំង​ការ​ធ្វើ​សមយុទ្ធ​ដែនទឹក​នៅ​ក្នុង​សមុទ្រ​អា​ត្ល​ង់​ទិក និង​សមុទ្រ​ខ្មៅ​ជាដើម​។​ ​រីឯ​អង្គការ​ណា​តូវិញក៏​នៅតែ​បន្តធ្វើ​សម​យុទ្ធ​យោធា​ជាមួយ​សម្ព័ន្ធមិត្ត​របស់​ខ្លួន​ដែរ ទាំង​នៅ​ក្នុង​សមុទ្រ​មេ​ឌី​ទែ​រ៉ា​ណេ និង​សមុទ្រ​អា​ឌ្រៀ​ទិ​ក ស្រប​ពេល​ភាព​តានតឹង​នៅ​ក្នុង​អឺរ៉ុប​ខាង​កើត​កញ្ជ្រោល​ឡើង​ខ្លាំង​ ដោយសារ​ការដាក់​ពង្រាយ​កងទ័ព​របស់​រុស្ស៊ីនៅ​ជិត​ព្រំដែន​អ៊ុយ​ក្រែ​ន​៕​

អត្ថបទ៖ សុខមាន

អត្ថបទដែលទាក់ទង

សម្ដេចតេជោ ហ៊ុន សែន ចែករំលែកសាររបស់លោកស្រី Angelina Jolie តារាហូលីវូដ​ដ៏​ល្បី​ពិភព​លោក ​ដែលបានរំឭកខួប១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា
2026/07/24 12:00:04 pm        1023
កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្ដេចធិបតីបញ្ជាក់ជាថ្មីថា កម្ពុជាសម្រេចប្រើយន្តការ UNCLOS ដោយសារថៃលុប MOU ២០០១ ជាឯកតោភាគី
2026/07/24 11:37:21 am        511
កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្តេចធិបតី ហ៊ុន ម៉ាណែត បង្ហាញ​ការ​ប្តេជ្ញា​បង្កើន​ការ​បង្ក្រាប​បណ្តាញ​ឆបោកតាមអនឡាញ
2026/07/24 11:19:54 am        242

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm