ខេត្តកោះកុងមានអ្នកទេសចរជាង៧ម៉ឺន៨ពាន់នាក់ដើរលេងកម្សាន្តក្នុងពិធីបុណ្យអុំទូក

2025/11/07 03:58:39 pm        560

ក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូក​ បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ខេត្តកោះកុង បាន​ទទួល​ស្វាគមន៍​ភ្ញៀវទេសចរ​សរុប​ជាង ​៧​ម៉ឺន​៨​ពាន់​នាក់​ដែលបាន​មក​លេង​កម្សា​ន្ត​តាម​រមណីយ​ដ្ឋាន​នានា​ ក្នុងនោះមានភ្ញៀវបរទេសចំនួន ៨៣៧នាក់។ នេះបើតាមការបញ្ជាក់របស់លោក សាគុណ ភក្តី ប្រធានការិយាល័យព័ត៌មានទេសចរណ៍នៃមន្ទីរទេសចរខេត្តកោះកុង។

លោក សាគុណ ភក្តី បានឱ្យដឹងថា ចំនួន​ភ្ញៀវទេសចរ​មក​លេង​កម្សាន្ត​ក្នុង​ឱកាស​ព្រះរាជ​ពិធី​បុណ្យ​អុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក បាន​កើនជិត ៥ម៉ឺននាក់ ស្មើ​នឹង​១៤៩​ភាគ​រយ​ ធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២៤។

មូលហេតុ​នៃ​ការកើនឡើងភ្ញៀវទេសចរមកលេងកម្សាន្តនៅខេត្តកោះកុង យ៉ាងដូច្នេះ ក៏​ដោយ​សារ​តែ​អាកាស​ធាតុអំណោយ​ផល​ល្អ មានតំបន់ទេសចរណ៍ថ្មីៗច្រើន សមិទ្ធផលហេដ្ឋារចនាសម្ព័ន្ធថ្មី ផ្លូវ​ជាតិលេខ១០ និងលេខ៤៨ បានផ្តល់ភាព​ងាយ​ស្រួល​ក្នុង​ការ​ធ្វើ​ដំណើរ​លំហូរ​ភ្ញៀវ​ទេសចរម ក​ពី​បណ្តា​រាជ​ធានី-ខេត្ត ពិសេសខេត្តពោធិ៍សាត់ ប៉ៃលិន និងបាត់ដំបង។

ដោយ​ឡែកលោកកឧត្តមសេនីយ៍ត្រី ស៊ុន ឃៀម ស្នងការរងនគបរាលខេត្តកោះកុង ថ្លែងថា អំឡុង​ពិធីបុណ្យអុំទូក៣ថ្ងៃនេះ សមត្ថកិច្ច​នគរបាល​របស់​លោក​បាន​ដាក់​ពង្រាយ​កម្លាំង​គ្រប់​គោល​ដៅ​រមណីយដ្ឋានទេសចរណ៍ ដើម្បីការពារថែរក្សាសុវត្ថិភាពជូនអ្នកទេសចរ និងពលរដ្ឋ។

បើតាមលោកស្នងការរងខេត្ត ស្ថានភាពការពារសុខសណ្តាប់ធ្នាប់ប្រព្រឹត្តបានដោយរលូន និង​ជោគ​ជ័យ​ពុំមានបញ្ហាធំដុំអ្វីកើតមានឡើងនោះទេ ពោលគឺ​គ្រប់​គ្រង​ស្ថាន​ការណ៍​បាន​យ៉ាង​ល្អ​ប្រសើរ​៕ អត្ថបទ៖ ឈឹម មករា


អត្ថបទដែលទាក់ទង

ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        90
អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        188
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        171

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ

2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm