វៀតណាមជម្លៀសមនុស្សរាប់ម៉ឺននាក់ និងលុបចោលជើងហោះហើរ ខណៈរងការវាយប្រហារពីព្យុះទីហ្វុង Kalmaegi

2025/11/07 04:01:58 pm        330

ព្យុះទីហ្វុង Kalmaegi បានវាយប្រហារប្រទេសវៀតណាមកាលពីថ្ងៃព្រហស្បតិ៍ ដោយបង្ខំឱ្យអាជ្ញាធរលុបចោលជើងហោះហើររាប់រយជើង និងបញ្ជាឱ្យប្រជាជនស្នាក់នៅក្នុងផ្ទះ ពីរថ្ងៃបន្ទាប់ពីព្យុះបានចាប់ផ្តើមបោកបក់ទូទាំងប្រទេសហ្វីលីពីន ដោយបានសម្លាប់មនុស្សយ៉ាងហោចណាស់ ១១៤ នាក់។

យោងតាមអ្នកព្យាករណ៍អាកាសធាតុជាតិ ព្យុះ Kalmaegi បានវាយប្រហារដោយកម្លាំងខ្យល់រហូតដល់ ១៤៩ គីឡូម៉ែត្រក្នុងមួយម៉ោង។ ទីភ្នាក់ងារនេះបានបន្ថែមថា ព្យុះទីហ្វុងនេះបានបក់របើកដំបូលផ្ទះ ផ្ដួលរំលំដើមឈើ និងបង្គោលភ្លើង និងបង្កើតរលកកម្ពស់រហូតដល់ ១០ ម៉ែត្រ ខណៈព្យុះនេះ បានវាយប្រហារឆ្នេរសមុទ្រភាគកណ្តាល។ 

ក្រុមមន្ត្រីបានបិទអាកាសយានដ្ឋានចំនួន៦ ហើយរដ្ឋាភិបាលបាននិយាយថា មនុស្សជាង ២៦០.០០០ នាក់នៅក្នុងខេត្ត Gia Lai ត្រូវបានជម្លៀសទៅកាន់កន្លែងសុវត្ថិភាព។

Kalmaegi គឺជាព្យុះទី ១៣ ដែលវាយប្រហារប្រទេសវៀតណាមនៅឆ្នាំនេះ និងជាព្យុះដ៏មានឥទ្ធិពលបំផុត។

រដ្ឋាភិបាលបាននិយាយថា ខ្លួនបានដាក់បម្រុងទាហានជាង ២៦៨.០០០ នាក់ឱ្យត្រៀមសម្រាប់ប្រតិបត្តិការស្វែងរក និងជួយសង្គ្រោះ។ប្រទេសនេះបានព្រមានពីទឹកជំនន់នៅតំបន់ទំនាប និងផលប៉ះពាល់លើវិស័យកសិកម្ម រួមទាំងនៅតំបន់ខ្ពង់រាបកណ្តាល ដែលជាតំបន់ដាំដុះដំណាំកាហ្វេសំខាន់៕

អត្ថបទដែលទាក់ទង

លោក ហ្សេឡិនស្គី បានបញ្ជាក់ថា នាវាមិនអាចចូលកាន់កំពង់ផែរបស់អ៊ុយក្រែនបានទេ ដោយសារបញ្ហាសន្តិសុខ
2026/07/24 07:29:04 pm        11
ការបើកដំណើរឡើងវិញនូវជើងហោះហើរត្រង់លីបង់-អាមេរិក មានសារៈសំខាន់ផ្នែកនយោបាយ និង សន្តិសុខ
2026/07/24 07:27:10 pm        11
រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ព្រមានប្រទេសនានាកុំឲ្យចូលរួមក្នុងការឈ្លានពានរបស់អាមេរិកប្រឆាំងអ៊ីរ៉ង់
2026/07/24 07:13:41 pm        18

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​លោក ហ្សេឡិនស្គី បានបញ្ជាក់ថា នាវាមិនអាចចូលកាន់កំពង់ផែរបស់អ៊ុយក្រែនបានទេ ដោយសារបញ្ហាសន្តិសុខ

2026/07/24 07:29:04 pm
​ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm
​ការបើកដំណើរឡើងវិញនូវជើងហោះហើរត្រង់លីបង់-អាមេរិក មានសារៈសំខាន់ផ្នែកនយោបាយ និង សន្តិសុខ
2026/07/24 07:27:10 pm
​រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ព្រមានប្រទេសនានាកុំឲ្យចូលរួមក្នុងការឈ្លានពានរបស់អាមេរិកប្រឆាំងអ៊ីរ៉ង់
2026/07/24 07:13:41 pm
​សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 06:36:03 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm