អ៊ីស្រាអែល បើកការវាយប្រហារផ្លូវអាកាសលើភាគខាងត្បូងលីបង់ ដាក់គោលដៅលើក្រុមហេសបូឡា

2025/11/07 04:07:21 pm        147

យោធាអ៊ីស្រាអែល បានបើកការវាយប្រហារច្រកអាកាសទ្រង់ទ្រាយធំនៅភាគខាងត្បូងប្រទេសលីបង់ កាលពីថ្ងៃព្រហស្បតិ៍ (៦ វិច្ឆិកា) ដោយសម្លាប់មនុស្សមួយចំនួន បន្ទាប់ពីចេញបទបញ្ជាជម្លៀសសម្រាប់ទីតាំងជាច្រើន ដោយនិយាយថា ក្រុមប្រដាប់អាវុធលីបង់ ហេសបូឡា កំពុងតែព្យាយាមសាងសង់សមត្ថភាពយោធារបស់ខ្លួនឡើងវិញនៅទីនោះ។

បញ្ជាជម្លៀស និងការវាយប្រហារនេះ កើតឡើងក្នុងពេលមានកិច្ចព្រមព្រៀងឈប់បាញ់ដែលសម្រេចបានកាលពីឆ្នាំមុន ក្នុងបំណងបញ្ចប់ការប្រយុទ្ធគ្នាជាង ១ឆ្នាំរវាងអ៊ីស្រាអែល និងក្រុមហេសបូឡាដែលគាំទ្រដោយអ៊ីរ៉ង់ ហើយក៏កើតឡើងបន្ទាប់ពីកិច្ចខិតខំប្រឹងប្រែងរបស់កងទ័ពលីបង់ជាច្រើនខែ ក្នុងការបោសសម្អាតបន្ទាយក្រុមហេសបូឡា នៅភាគខាងត្បូង។

អ្នកនាំពាក្យយោធាអ៊ីស្រាអែល លោក Avichay Adraee បានចេញបញ្ជាជម្លៀស ៣ទីតាំងក្នុងពេលដំណាលគ្នាលើបណ្ដាញសង្គម X វេលាម៉ោងក្នុងស្រុក ៣រសៀល កាលពីថ្ងៃព្រហស្បតិ៍ ជាមួយនឹងផែនទីបង្ហាញអគារក្នុងភូមិ Aita al-Jabal ភូមិ Al-Tayyiba និងភូមិ Tayr Debba ។ បញ្ជាជម្លៀសចំនួនពីរបន្ថែមទៀតត្រូវដាក់ចេញតាមក្រោយ សម្រាប់ទីប្រជុំជនផ្សេងទៀតនៅភាគខាងត្បូង។ ការវាយប្រហារតាមអាកាសក៏ចាប់ផ្តើម ប្រហែល ១ម៉ោងបន្ទាប់ពីបទបញ្ជានេះ ដោយកម្ទេចអគារជាច្រើន បង្កជាផ្សែងក្រាស់ឃ្មឹកឡើងលើមេឃ។

ភាពភ័យខ្លាចកំពុងកើនឡើងខ្លាំងនៅលីបង់ ដែលថាអ៊ីស្រាអែល អាចនឹងបន្តយុទ្ធនាការយោធាផ្លូវអាកាសពេញបន្ទុកឡើងវិញ ជាពិសេសបន្ទាប់ពីមេដឹកនាំអ៊ីស្រាអែលព្រមានចាត់វិធានការលើក្រុមហេសបូឡា ប្រសិនបើលីបង់ មិនបង្កើនកិច្ចប្រឹងប្រែងរំសាយអាវុធរបស់ក្រុមនេះទេនោះ។

កាលពីថ្ងៃព្រហស្បតិ៍ដដែលនេះ ហេសបូឡា និយាយថា ខ្លួនប្តេជ្ញាចិត្តចំពោះបទឈប់បាញ់ ប៉ុន្តែក៏ព្រមានថា ខ្លួនរក្សា "សិទ្ធិស្របច្បាប់" ដើម្បីទប់ទល់នឹងអ៊ីស្រាអែល។ ក្រុមសកម្មប្រយុទ្ធនេះបានបដិសេធ មិនព្រមរំសាយអាវុធទាំងស្រុងទេ ប៉ុន្តែក៏មិនបានរារាំងកិច្ចប្រឹងប្រែងរបស់កងទ័ពលីបង់នៅភាគខាងត្បូង ហើយក៏មិនបានបាញ់អាវុធលើអ៊ីស្រាអែលទៀតដែរ ចាប់តាំងពីបទឈប់បាញ់ចូលជាធរមានកាលពីឆ្នាំមុនមក៕

អត្ថបទដែលទាក់ទង

ការ​លាលែងពីតំណែងរបស់​រដ្ឋមន្ត្រីអប់រំឥណ្ឌា គឺ​ជាជ័យជម្នះដ៏ធំ សម្រាប់ក្រុមបាតុករយុវជន
2026/07/25 05:40:09 pm        330
លោក Trump រិះគន់ព័ត៌មានក្លែងក្លាយ និងបង្កឱ្យមានភាពចម្រូងចម្រាស ជុំវិញការបោះឆ្នោតឆ្នាំ២០២៨
2026/07/25 05:37:55 pm        329
មនុស្សយ៉ាង​តិច ៥នាក់ស្លាប់ ក្នុងហេតុការណ៍​បាក់ដី នៅភាគខាងជើងចិន
2026/07/25 05:34:58 pm        320

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​គណបក្សប្រជាជនកម្ពុជាខេត្តកំពង់ស្ពឺ ប្រជុំបូកសរុបលទ្ធផលការងារខែកក្កដា ឆ្នាំ២០២៦ និងលើកទិសដៅភារកិច្ចខែបន្ទាប់

2026/07/25 05:54:48 pm
​ក្រសួងអប់រំ ផ្ដល់ឱកាសឱ្យសិស្សធ្វើទស្សនកិច្ចសិក្សានៅសិង្ហបុរី តាមរយៈកម្មវិធី ME-NISTER
2026/07/25 05:42:45 pm
​ការ​លាលែងពីតំណែងរបស់​រដ្ឋមន្ត្រីអប់រំឥណ្ឌា គឺ​ជាជ័យជម្នះដ៏ធំ សម្រាប់ក្រុមបាតុករយុវជន
2026/07/25 05:40:09 pm
​លោក Trump រិះគន់ព័ត៌មានក្លែងក្លាយ និងបង្កឱ្យមានភាពចម្រូងចម្រាស ជុំវិញការបោះឆ្នោតឆ្នាំ២០២៨
2026/07/25 05:37:55 pm
​មនុស្សយ៉ាង​តិច ៥នាក់ស្លាប់ ក្នុងហេតុការណ៍​បាក់ដី នៅភាគខាងជើងចិន
2026/07/25 05:34:58 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 02:14:13 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/25 08:36:17 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/25 04:22:44 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 01:48:26 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm