ភ្ញៀវទេសចរជិត ២០ម៉ឺននាក់មកសម្រាកលម្ហែនៅខេត្តកំពត ក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូក

2025/11/07 04:13:31 pm        255

មន្ត្រីជំនាញបានបញ្ជាក់ថា រយៈពេលឈប់សម្រាក៣ថ្ងៃ នៃព្រះរាជពិធីបុណ្យអុំទូក បណ្តែត​ប្រទីប និង​សំពះព្រះខែ អកអំបុក ខេត្តកំពតបានទទួលទេសចរជិត ២០ម៉ឺននាក់។ លោក​ថា​នេះ​ជា​ជោគ​ជ័យ​មួយសម្រាប់ខេត្តកំពត។ ហើយថា ដំណើរកម្សាន្តរបស់ពលរដ្ឋដ៏ច្រើនបែបនេះ ក៏​បាន​បង្ហាញ​អំពី​ភាព​ជឿជាក់លើរាជរដ្ឋាភិបាល ក្រោយពេលមានកិច្ចព្រមព្រៀងសន្តិភាពកម្ពុជា-ថៃ។ ក្រុមអ្នកផ្តល់សេវាទេសចរណ៍​បាន​ថ្លែង​អំណរ​គុណ​ដល់​ឯកឧត្តម​អភិបាល​ខេត្ត​ដែល​បា​ន​ធ្វើ​ឲ្យ​ខេត្ត​កំពត​មានភ្ញៀវមកច្រើន។

ប្រធានមន្ទីរទេសចរណ៍ខេត្តកំពត លោក សយ ស៊ីណុល បានប្រាប់ឲ្យដឹងថា ថ្ងៃឈប់សម្រាកនៃ ព្រះ​រាជ​ពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុក រយៈពេលបីថ្ងៃកន្លងមកនេះ បាន​នាំ​មកនូវភាពសប្បាយរីករាយយ៉ាងខ្លាំងចំពោះពលរដ្ឋកម្ពុជា។ ហើយ​ក្នុង​នោះ​ខេត្ត​កំពត​ទទួល​បាន​ភ្ញៀវម​កសម្រាកលម្ហែសរុបចំនួន ១៩៥ ៦៩១នាក់ កើនឡើង៥០.៩៧% បើ​ធៀប​នឹ​ង​ឆ្នាំ​២០២៤ ក្នុងនោះភ្ញៀវអន្តរជាតិមានចំនួន ១ ៤៨៧នាក់។ លោកថា​វត្ត​មាន​ភ្ញៀវ​ដ៏​ច្រើន​បែប​នេះ ​ក៏បានបង្ហាញអំពីភាពជឿជាក់ និងសប្បាយរីករាយរបស់ពលរដ្ឋ ក្រោយពេល​រាជ​រដ្ឋាភិបាល​បាន​ដោះស្រាយប​ញ្ហាព្រំដែនឲ្យមាន ក្រោមកិច្ចព្រមព្រៀងសន្តិភាពកម្ពុជា-ថៃ។    

ចំណែកអ្នកផ្តល់សេវាទេសចរណ៍ បានឲ្យដឹងថា បីថ្ងៃនេះកន្លែងពួកគាត់ពេញអស់ និង​សូម​អធ្យា​ស្រ័យ​ចំពោះ​ភ្ញៀវដែលមិនបានទទួលសេវារបស់ពួកគាត់ ឬមានការខ្វះចន្លោះត្រង់ណាមួយ ដោយ​សារ​ចំនួន​ភ្ញៀវសម្រុកមកច្រើន។ ទន្ទឹមនឹងនោះពួកគាត់ក៏បានថ្លែងអំណរគុណដល់ឯកឧត្តមបណ្ឌិត ម៉ៅ ធនិន អភិបាលខេត្តកំពត ដែល​បានរៀបចំខេត្ត ល្អគ្រប់ជ្រុងជ្រោយ ទាំងសុវត្ថិភាព សន្តិសុខ សណ្តាប់ធ្នាប់ ពិសេស​ការ​រៀប​ចំ​តុប​តែង​លម្អ និងការបង្កើតសមិទ្ធផលថ្មីប្លែកៗសម្រាប់ទាក់ទាញភ្ញៀវទេសចរ។

យ៉ាងណាក៏ដោយ ទាំងភ្ញៀវទេសចរ និងអ្នកផ្តល់សេវាទេសចរណ៍ សុទ្ធតែរំពឹងថា ខេត្តកំព​តក្រោម​ការ​ដឹកនាំងរបស់ឯកឧត្តមបណ្ឌិត ម៉ៅ ធនិន នឹងមានសមិទ្ធផលទេសចរណ៍ថ្មីល្អឯក លេច​ចេញជារូបរាងជាបន្តបន្ទាប់ទៀត នៅពេលខាងមុខ៕

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        243
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        126
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        158

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm