ក្រសួងមហាផ្ទៃចុះអនុស្សរណៈជាមួយអង្គការERiKSHJALPENដើម្បីបង្ការទប់ស្កាត់ការកេងប្រវ័ញ្ញលើកុមារ

2022/02/11 05:15:00 pm        328

ភ្នំពេញ ៖ ក្រសួងមហាផ្ទៃតាមរយៈគណៈកម្មាធិការជាតិប្រយុទ្ឋប្រឆំាងការជួញដូរមនុស្ស នៅរសៀលថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២២នេះ បានចុះអនុស្សរណនៃការយោគយល់គ្នាជាមួយ អង្គការERiKSHJALPEN ស្តីពីសកម្មភាពបង្ការទប់ស្កាត់ ប្រយុទ្ឋប្រឆាំងរាល់ទម្រង់នៃការជួញដូរមនុស្ស និងការកេងប្រវ័ញ្ញលើកុមារ ខណៈអង្គការនេះបានជួយសង្រ្គោះកុមារកម្ពុជាពីការជួញដូរ និងកេងប្រវ័ញ្ញផ្លូវភេទរាប់រយនាក់ក្នុងមួយឆ្នាំៗនោះ។

 ថ្លែងប្រាប់ទូរទស្សន៍BTVបន្ទាប់ពីចុះអនុស្សរណៈនោះ លោកជំទាវ ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានអចិន្ត្រៃគណៈកម្មាធិការជាតិប្រយុទ្ឋប្រឆាំងការជួញដូរមនុស្ស បានលើក ឡើងថា ការចុះអនុស្សរណៈជាមួយអង្គការជាដៃគូនេះ គឺដើម្បីលើកកម្ពស់ប្រសិទ្ធភាពការងារនៃការបង្ការ ទប់ស្កាត់ ប្រយុទ្ឋប្រឆាំងរាល់ទម្រង់នៃការជួញដូរមនុស្ស និងការកេងប្រវ័ញ្ញលើកុមារ ខណៈបញ្ហាទាំងនេះ នៅតែមានក្តីបារម្ភនៅឡើយចំពោះប្រទេសកម្ពុជានោះ។

 សំឡេង...........

 ជាមួយគ្នានោះដែរ លោកជំទាវ ជូ ប៊ុនអេង បានឲ្យដឹងផងដែរថា រហូតមកដល់ពេលនេះក្រសួង មហាផ្ទៃ បានចុះអនុស្សរណៈជាមួយអង្គការជាដៃគូជាង១០មកហើយ ដោយអង្គការនីមួយៗមានសម្ព័ន្ធ មិត្តរាប់សិបផ្សេងទៀត ដែលធ្វើកិច្ចការងារទាក់ទងនឹងបញ្ហានៃការជូញដូរ និងកេងប្រវ័ញ្ញផ្លូវភេទលើកុមារ នៅកម្ពុជានោះ។

 ថ្លែងប្រាប់ទូរទស្សន៍ BTV បន្ទាប់ពីចុះអនុស្សរណៈនោះដែរ លោក កេង ប៊ុនឈឿត នាយកគ្រប់គ្រងប្រចាំអាស៊ី ERiKSHJALPEN បានឲ្យដឹងថា អង្គការរបស់លោកបានធ្វើប្រចាំនៅកម្ពុជាចាប់តាំងពី ឆ្នាំ១៩៩០មកម្លេះ ដោយបានជួយកុមារកម្ពុជារួចផុតពីការជួញដូរ កេងប្រវ័ញ្ញផ្លូវភេទ និងពីការគាប់សង្កត់ ផ្សេងក្នុងមួយឆ្នាំៗរាប់រយនាក់។

លោក កេង ប៊ុនឈឿតលើកឡើងផងដែរថា ការចុះអនុស្សរណៈជាមួយគណៈកម្មាធិការជាតិប្រ យុទ្ធប្រឆាំងអំពើជួញដូរមនុស្សនេះ គឺមានរយៈពេលប្រាំឆ្នាំ គឺចាប់ពីឆ្នាំ២០២២ដល់ឆ្នាំ២០២៦ដើម្បី សហការជាមួយរាជរដ្ឋាភិបាលក្នុងការប្រយុទ្ធប្រឆាំងការជួញដូរមនុស្ស និងការគាប់សង្កត់កុមារលើទម្រង់ផ្សេងនៅកម្ពុជាឲ្យមានប្រសិទ្ធភាពបន្ថែមទៀត ខណៈអង្គការនេះបានចំណាយថវិកាជាងមួយលាន ដុល្លារអាមេរិកជារៀងរាល់ឆ្នាំលើវិស័យនេះ៕​អត្ថបទ ៖ ចក់

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        253
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        129
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        160

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm