ព្យុះថ្មីកំពុងឆ្ពោះទៅហ្វីលីពីន ក្រោយព្យុះទីហ្វុង Kalmaegi បង្កមហន្តរាយយ៉ាងទូលំទូលាយ

2025/11/07 10:22:39 am        117

បន្ទាប់ពីព្យុះទីហ្វុង Kalmaegi ដ៏កំណាច បានវាយប្រហារហ្វីលីពីន ដែលបង្កការស្លាប់និងបាត់ខ្លួនរាប់រយនាក់ ព្រមទាំងនាំឱ្យមានការបំផ្លិចបំផ្លាញយ៉ាងទូលំទូលាយ អាជ្ញាធរមូលដ្ឋានបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ (៦ តុលា) ថា ក្រុមព្យាករអាកាសធាតុព្រមានថា ព្យុះថ្មីមួយទៀតដែលមានឈ្មោះថា Fung-Wong កំពុងខិតជិតទៅដល់ប្រជុំកោះនេះ ហើយត្រូវរំពឹងថា នឹងវាយប្រហារហ្វីលីពីន នៅយប់ថ្ងៃសុក្រ ឬព្រឹកព្រលឹមថ្ងៃសៅរ៍ ខាងមុខ។

អ្នកឯកទេសអាកាសធាតុនៅសេវាបរិយាកាស ភូមិសាស្ត្រ និងតារាសាស្ត្រ (PAGASA) របស់ហ្វីលីពីន បាននិយាយថា ព្យុះ Fung-Wong ត្រូវគេប៉ាន់ប្រមាណថា មានចម្ងាយ ១.៦៦០គីឡូម៉ែត្រពីភាគឦសាននៃកោះ Mindanao ដោយមានកម្លាំងខ្យល់អតិបរមា ៧៥គីឡូម៉ែត្រក្នុងមួយម៉ោងនៅជិតចំណុចកណ្តាល ហើយខ្យល់កន្ត្រាក់រហូតដល់ ៩០គីឡូម៉ែត្រក្នុងមួយម៉ោង។

ក្រុមអ្នកឆ្លើយតបដំបូង កំពុងត្រៀមខ្លួនទប់ទល់ព្យុះ Fung-Wong ដែលត្រូវព្យាករថានឹងវាយប្រហារភាគកណ្តាលហ្វីលីពីន នៅចុងសប្តាហ៍នេះ ដោយបន្ថែមថា អាជ្ញាធរកំពុងត្រៀមរៀបចំសម្រាប់សេណារីយ៉ូដ៏អាក្រក់បំផុត។

ទន្ទឹមនឹងនេះ មន្រ្តីការិយាល័យការពារស៊ីវិលរបស់ហ្វីលីពីន បាននិយាយថា ចំនួនអ្នកស្លាប់ក្នុងព្យុះទីហ្វុង Kalmaegi អាចនៅតែកើនឡើង ខណៈកិច្ចប្រឹងប្រែងស្វែងរក និងជួយសង្គ្រោះនៅតែបន្ត។ ជាមួយគ្នានេះ មនុស្សប្រហែល ១,៩លាននាក់ បានរងផលប៉ះពាល់ដោយព្យុះ Kalmaegi — ដែលត្រូវបានគេស្គាល់ក្នុងស្រុកថា ព្យុះទីហ្វុង Tino — ហើយអ្នកទាំងនោះកំពុងជួបការលំបាកក្នុងការទទួលបានជំនួយ ដោយបន្តស្នាក់នៅក្នុងមជ្ឈមណ្ឌលជម្លៀស ឬជាមួយមិត្តភក្តិ និងក្រុមគ្រួសារ៕

អត្ថបទដែលទាក់ទង

ឆ្មាំអ៊ីរ៉ង់ និយាយថានឹងកំណត់គោលដៅលើក្រុមហ៊ុនបច្ចេកវិទ្យាអាមេរិកប្រសិនបើមេដឹកនាំបន្ថែមទៀតត្រូវបានសម្លាប់
2026/04/01 09:34:07 am        1
លោក Netanyahu និយាយថា អ៊ីស្រាអែលនឹងបន្ត «កម្ទេចរបបភេរវកម្មអ៊ីរ៉ង់»
2026/04/01 09:31:37 am        1
ការវាយប្រហារ បានធ្លាក់លើប្រទេសលីបង់ ខណៈអ៊ីស្រាអែលសន្យាកាន់កាប់តំបន់ភាគខាងត្បូងក្រោយសង្គ្រាម
2026/04/01 09:27:29 am        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សិល្បៈចម្លាក់ថ្មគឺជាជំនាញដូនតាខ្មែរបានបន្សល់ទុកសម្រាប់កូនចៅជំនាន់ក្រោយថែរក្សា

2026/04/01 09:48:39 am
​ឯកឧត្តមសន្តិបណ្ឌិត ឆៃ ស៊ីណារិទ្ធ ធ្វើបទបង្ហាញស្តីពី «ការបង្ក្រាបនិងទប់ស្កាត់ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា នៅព្រឹទ្ធសភា
2026/04/01 09:40:56 am
​ឆ្មាំអ៊ីរ៉ង់ និយាយថានឹងកំណត់គោលដៅលើក្រុមហ៊ុនបច្ចេកវិទ្យាអាមេរិកប្រសិនបើមេដឹកនាំបន្ថែមទៀតត្រូវបានសម្លាប់
2026/04/01 09:34:07 am
​លោក Netanyahu និយាយថា អ៊ីស្រាអែលនឹងបន្ត «កម្ទេចរបបភេរវកម្មអ៊ីរ៉ង់»
2026/04/01 09:31:37 am
​ឯកឧត្តម យី វាសនា៖ ឆ្នាំ២០២៦ កីឡាប៉ារ៉ាឡាំពិកកម្ពុជានឹងមានការប្រកួតក្នុងស្រុក និង​ក្រៅ​ស្រុក​​ជា​ច្រើន
2026/04/01 09:28:31 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/03/31 10:40:05 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/03/11 06:09:44 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/03/31 10:16:16 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/03/29 04:51:11 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/04/01 02:13:31 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am