ក្រុមប្រឹក្សាសន្តិសុខUN បោះឆ្នោតដកទណ្ឌកម្មលើប្រធានាធិបតីស៊ីរី មុនដំណើរទស្សនកិច្ចទៅវ៉ាស៊ីនតោន

2025/11/07 06:30:23 pm        92

ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ បានបោះឆ្នោតដើម្បីដកទណ្ឌកម្មលើប្រធានាធិបតីស៊ីរី លោក Ahmed al-Sharaa និងរដ្ឋមន្ត្រីក្រសួងមហាផ្ទៃលោក Anas Khattab បន្ទាប់ពីសេចក្តីសម្រេចគាំទ្រដោយសហរដ្ឋអាមេរិក។

នៅក្នុងចំណាត់ការដ៏ទូលំទូលាយ ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ បានដកឈ្មោះមន្ត្រីរដ្ឋាភិបាលស៊ីរីចេញពីបញ្ជីទណ្ឌកម្មក្រុមរដ្ឋអ៊ីស្លាម(ISIS) និងក្រុមអាល់កៃដា នៅក្នុងសេចក្តីសម្រេចដែលត្រូវបានអនុម័តដោយសមាជិកក្រុមប្រឹក្សាកាលពីថ្ងៃព្រហស្បតិ៍។ ប្រទេសចិន បានបោះឆ្នោតអនុប្បវាទ។

ការដកទណ្ឌកម្មជាផ្លូវការលើលោក al-Sharaa យ៉ាងទូលំទូលាយ ដោយត្រូវបានលើកលែងរាល់ពេលដែលលោកធ្វើដំណើរទៅខាងក្រៅប្រទេសស៊ីរី ក្នុងតួនាទីរបស់លោកជាមេដឹកនាំប្រទេស។ ការបង្កកទ្រព្យសម្បត្តិ និងបម្រាមលើសព្វាវុធក៏នឹងត្រូវបានដកចេញផងដែរ។

លោក Al-Sharaa ដែលដឹកនាំក្រុមអ្នកប្រយុទ្ធប្រឆាំង បានផ្តួលរំលំរដ្ឋាភិបាលរបស់លោកប្រធានាធិបតី Bashar al-Assad កាលពីខែធ្នូ។ ក្រុមរបស់លោក គឺក្រុម Hayat Tahrir al-Sham (HTS) បានចាប់ផ្តើមការវាយលុកនៅថ្ងៃទី ២៧ខែវិច្ឆិកាឆ្នាំ២០២៤ ដោយបានទៅដល់ទីក្រុងដាម៉ាស ក្នុងរយៈពេលត្រឹមតែ ១២ថ្ងៃប៉ុណ្ណោះ។ ក្រុម Hayat Tahrir al-Sham (HTS) បានស្ថិតនៅក្នុងបញ្ជីទណ្ឌកម្មលើក្រុមរដ្ឋអ៊ីស្លាមនិងក្រុមអាល់កៃដារបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ(UNSC) ចាប់តាំងពីខែឧសភា ឆ្នាំ២០១៤។ ចាប់តាំងពីឡើងកាន់តំណែងមក លោក al-Sharaa បានអំពាវនាវឱ្យសហរដ្ឋអាមេរិកដកទណ្ឌកម្មជាផ្លូវការលើប្រទេសរបស់លោក។

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ព្រមានប្រទេសនានាកុំឲ្យចូលរួមក្នុងការឈ្លានពានរបស់អាមេរិកប្រឆាំងអ៊ីរ៉ង់
2026/07/24 07:13:41 pm        15
ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ
2026/07/24 05:44:32 pm        81
អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm        79

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ព្រមានប្រទេសនានាកុំឲ្យចូលរួមក្នុងការឈ្លានពានរបស់អាមេរិកប្រឆាំងអ៊ីរ៉ង់

2026/07/24 07:13:41 pm
​សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm
​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ
2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 06:36:03 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm