សម្ដេចតេជោ ជាមហាកិត្តិយសរបស់កម្ពុជា​ដែលបានទទួលពានរង្វាន់​សន្តិភាពពិភពលោកនៅថ្ងៃនេះ

2022/02/12 10:23:47 am        1.7 K

សេអ៊ូល៖ ខណៈពេលបាន និងកំពុងមានវត្តមាននៅទីក្រុងសេអ៊ូលប្រទេសកូរ៉េខាងត្បូង នៅព្រឹកថ្ងៃទី១២កុម្ភៈនេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា​មានមហាកិត្តិយសដ៏ក្រៃលែង បានអញ្ជើញឡើងទទួលនូវជ័យលាភីពានរង្វាន់​កិត្តិយស​ពិសេសរបស់ស្ថាបនិកឆ្នាំ២០២២ នៃពានរង្វាន់សន្តិភាពស៊ុនហាក់​ដែលជាមហាកិត្តិយសទាំង​សម្រាប់រូបសម្ដេច ក្រុមគ្រួសារ និងប្រជាជាតិកម្ពុជាទាំងមូល។ 

ដើម្បីទទួលបានព័ត៌មានថ្មី រហ័ស សូមចុច Join Channel Telegram BTV News



ក្នុងពិធីដ៏មហោឡារិកបន្ទាប់ពីបានអញ្ជើញឡើងទទួលដោយផ្ទាល់នូវជ័យលាភីពានរង្វាន់សន្តិភាពស៊ុនហាក់នេះ សម្ដេចតេជោប្រមុខ​នៃរាជរដ្ឋាភិបាលកម្ពុជា និងក្នុងឋានៈជាសហប្រធានកិច្ចប្រជុំកំពូលពិភពលោក ស្តីពីសន្តិភាពនៅឧបទ្វីបកូរ៉េ សម្ដេចបានមានប្រសាសន៍បង្ហាញអំពីប្រវត្តិដ៏ជូរចត់ដោយយកជីវិតធ្វើដើមទុនក្នុងការតស៊ូរំដោះប្រទេសជាតិ នៅគ្រប់ដំណាក់កាល និងការតស៊ូស្វែងរកសន្តិភាព ជាពិសេសតាមរយៈគោលនយោបាយ ឈ្នះ ឈ្នះ របស់សម្ដេចដែលនាំឲ្យកម្ពុជា​ទទួលបាននូវផលប្រយោជន៍ជាកាលានុវត្តភាព សម្រាប់ការអភិវឌ្ឍប្រទេសជាតិក្រោមដំបូល នៃសន្តិភាពដោយសម្ដេចបានមានប្រសាសន៍ថា គ្មានសន្តិភាព គ្មានការអភិវឌ្ឍ គ្មានសន្តិភាព គ្មានការគោរពសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យ។

សម្ដេចបន្តថា រាជរដ្ឋាភិបាលរបស់កម្ពុជា​បានយកសន្តិភាពជាអតិភាព ដោយបានបញ្ជូនកងទ័ពជាងរាប់ពាន់នាក់​ទៅចូលរួមប្រតិបត្តិការរក្សាសន្តិភាព និងបោសសំអាតមីនរបស់អង្គការសហប្រជាជាតិ នៅអាហ្វ្រិក និងមជ្ឈិមបូព៌ាដែលពេលនេះកំពុងមានវត្តមាន​នៅម៉ាលី អាហ្វ្រិកកណ្ដាល ស៊ូដង់និងលីបង់ ដើម្បីរួមចំណែកក្នុងការចូលរួមរក្សាសន្តិភាព​នៅបណ្ដាប្រទេសទាំងនោះ។ សម្ដេចបន្តថាទោះបីប្រទេសកម្ពុជាតូចក៏ដោយ កម្ពុជាក៏បានចូលរួមចំណែក​ក្នុងដំណើរការស្វែងរកសន្តិភាព សម្រាប់តំបន់ និងពិភពលោក ដោយសុឆន្ទៈ និងការទទួលខុសត្រូវនិងភាពស្មោះត្រង់។

សូមបញ្ជាក់ថា ពានរង្វាន់សន្តិភាពនេះគឺជាការទទួលស្គាល់ភាពជាអ្នកដឹកនាំ​ដ៏អស្ចារ្យ​របស់សម្ដេចតេជោអស់រយៈពេលជាច្រើនឆ្នាំ ក្នុងនាមជានាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងការចូលរួមចំណែក​របស់សម្ដេចចំពោះសន្តិភាពស្ថិរភាព និងការអភិវឌ្ឍសេដ្ឋកិច្ច នៅកម្ពុជា និងតំបន់ទាំងមូល។

 ពានរង្វាន់សន្តិភាពស៊ុនហាក់ គឺជាពានរង្វាន់សន្តិភាពដ៏មានកិត្យានុភាពបំផុតមួយ​របស់ពិភពលោក បង្កើតឡើងដើម្បីទទួលស្គាល់ “ បុគ្គល និងស្ថាប័នដែលបានបម្រើ​ដល់មនុស្សជាតិដែលជាគំរូមួយ ក្នុងការ ធ្វើឱ្យពិភពលោកកាន់តែប្រសើរឡើង សម្រាប់មនុស្សជំនាន់ក្រោយ”។ ក្រៅពីសម្ដេចតេជោ ហ៊ុន សែន គណៈកម្មាធិការក៏បានផ្ដល់ជ័យលាភី​ពានរង្វាន់សន្តិភាពស៊ុនហាក់ឆ្នាំ២០២២ ដល់ជ័យលាភី ២រូបទៀត រួមមាន (១) លោកស្រី Dame Sarah Catherine Gilbert សាស្ត្រាចារ្យផ្នែក វ៉ាក់សាំងនៃវិទ្យាស្ថាន Jenner នៃសាកលវិទ្យាល័យ Oxford ដែលជាអ្នកវិទ្យាសាស្ត្រសហការបង្កើត វ៉ាក់សាំង AstraZeneca និង (2) សម្ព័ន្ធភាពវ៉ាក់សាំងកូវីដ (Gavi, Vaccine Alliance) ដែលជាយន្តការសហប្រតិបត្តិការអន្តរជាតិដ៏ធំបំផុត ដែលបានរួមចំណែកដល់ការកែលម្អសុខភាពទូទៅរបស់មនុស្សជាតិ តាមរយៈការផ្តល់វ៉ាក់សាំងដល់កុមារ នៅក្នុងប្រទេសដែលមានចំណូលទាប៕ អត្ថបទ៖ មុត សុទ្ធ



អត្ថបទដែលទាក់ទង

គណបក្សប្រជាជនកម្ពុជាខេត្តកំពង់ស្ពឺ ប្រជុំបូកសរុបលទ្ធផលការងារខែកក្កដា ឆ្នាំ២០២៦ និងលើកទិសដៅភារកិច្ចខែបន្ទាប់
2026/07/25 05:54:48 pm        350
ក្រសួងអប់រំ ផ្ដល់ឱកាសឱ្យសិស្សធ្វើទស្សនកិច្ចសិក្សានៅសិង្ហបុរី តាមរយៈកម្មវិធី ME-NISTER
2026/07/25 05:42:45 pm        374
កម្មវិធីប្រកួតប្រជែងនិយាយជាសាធារណៈសម្រាប់និស្សិតសាកលវិទ្យាល័យរបស់អង្គភាពអ្នកនាំពាក្យ​រាជរដ្ឋាភិបាល រកឃើញអ្នកទទួលបានជ័យលាភីហើយ
2026/07/25 05:20:14 pm        472

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​គណបក្សប្រជាជនកម្ពុជាខេត្តកំពង់ស្ពឺ ប្រជុំបូកសរុបលទ្ធផលការងារខែកក្កដា ឆ្នាំ២០២៦ និងលើកទិសដៅភារកិច្ចខែបន្ទាប់

2026/07/25 05:54:48 pm
​ក្រសួងអប់រំ ផ្ដល់ឱកាសឱ្យសិស្សធ្វើទស្សនកិច្ចសិក្សានៅសិង្ហបុរី តាមរយៈកម្មវិធី ME-NISTER
2026/07/25 05:42:45 pm
​ការ​លាលែងពីតំណែងរបស់​រដ្ឋមន្ត្រីអប់រំឥណ្ឌា គឺ​ជាជ័យជម្នះដ៏ធំ សម្រាប់ក្រុមបាតុករយុវជន
2026/07/25 05:40:09 pm
​លោក Trump រិះគន់ព័ត៌មានក្លែងក្លាយ និងបង្កឱ្យមានភាពចម្រូងចម្រាស ជុំវិញការបោះឆ្នោតឆ្នាំ២០២៨
2026/07/25 05:37:55 pm
​មនុស្សយ៉ាង​តិច ៥នាក់ស្លាប់ ក្នុងហេតុការណ៍​បាក់ដី នៅភាគខាងជើងចិន
2026/07/25 05:34:58 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 02:14:13 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/25 08:36:17 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/25 04:22:44 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 01:48:26 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm