នាយករដ្ឋមន្ត្រីអេស្ប៉ាញលោក Sanchez ជំរុញសហគមន៍អន្តរជាតិឲ្យឈប់លក់អាវុធ ទៅឲ្យអ៊ីស្រាអែល

2025/11/07 09:55:12 pm        124

អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក អង់តូនីញ៉ូ ហ្គុយតឺរេស (Antonio Guterres) រុស្ស៊ី ចិន និងអ៊ីតាលី បានថ្កោលទោសកងកម្លាំងអ៊ីស្រាអែលចំពោះការវាយប្រហារលើអង្គភាពរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ។

ប្រភពមួយរបស់អង្គការសហប្រជាជាតិ កងកម្លាំងអ៊ីស្រាអែល បានបាញ់ទៅលើប៉ុស្តិ៍សង្កេតការណ៍មួយ ដែលប្រើប្រាស់ដោយកងកម្លាំងរក្សាសន្តិភាពរបស់UN នៅភាគខាងត្បូងប្រទេសលីបង់កាលពីថ្ងៃសុក្រ ដោយបានបង្កឲ្យមនុស្សពីរនាក់ រងរបួស  រយៈពេលបីថ្ងៃជាប់ៗគ្នាដែលកងកម្លាំងរក្សាសន្តិភាព បានរាយការណ៍អំពីការបាញ់ប្រហាររបស់អ៊ីស្រាអែលទៅលើទីតាំងរបស់ពួកគេ ខណៈដែលប្រទេសនេះ ធ្វើសង្គ្រាមប្រឆាំងក្រុមហេសបូឡា។

ក្រសួងការពារជាតិអេស្ប៉ាញ បាននិយាយកាលពីថ្ងៃសុក្រថា គ្មានទាហានអេស្ប៉ាញណាម្នាក់ដែលជាផ្នែកមួយនៃបេសកកម្ម ត្រូវបានវាយប្រហារនោះទេ។

អេស្ប៉ាញបានដាក់ពង្រាយកងកម្លាំងរក្សាសន្តិភាពចំនួន ៦៥០នាក់ នៅលីបង់ ហើយឧត្តមសេនីយ៍អេស្ប៉ាញម្នាក់ដឹកនាំបេសកកម្មនេះ។

នាយករដ្ឋមន្ត្រីអេស្ប៉ាញលោក Sanchez ដែលប្រទេសរបស់លោក បានរិះគន់អ៊ីស្រាអែលចំពោះការធ្វើឲ្យជម្លោះនៅមជ្ឈិមបូព៌ាថ្មីៗនេះកាន់តែកើនឡើងខ្លាំង បាននិយាយបន្ទាប់ពីជួបជាមួយសម្តេចប៉ាប ហ្វ្រង់ស៊ីស នៅឯបុរីវ៉ាទីកង់ថា៖«សូមឲ្យខ្ញុំរិះគន់ និងថ្កោលទោសចំពោះការវាយប្រហារដោយកងកម្លាំងប្រដាប់អាវុធអ៊ីស្រាអែល ទៅលើបេសកកម្មរបស់អង្គការសហប្រជាជាតិ នៅលីបង់ នៅពេលនេះ»។

លោក Sanchez បាននិយាយថា ប្រទេសអេស្ប៉ាញ បានឈប់លក់អាវុធទៅឲ្យអ៊ីស្រាអែល នៅក្នុងខែតុលា ឆ្នាំ២០២៣ ហើយបានជំរុញឲ្យប្រទេសផ្សេងទៀតនៅក្នុងពិភពលោកធ្វើដូចគ្នា ដើម្បីទប់ស្កាត់ការកើនឡើងបន្ថែមទៀត នៅក្នុងតំបន់៕

អត្ថបទដែលទាក់ទង

ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ
2026/07/24 05:44:32 pm        68
អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm        65
ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm        63

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ

2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 06:36:03 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm