ជិត១៤ឆ្នាំមកនេះគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី ព្យាបាលជំងឺជូនពលរដ្ឋបាន ២៣១៨ លើក

2025/11/07 10:13:51 pm        544

ឯកឧត្តម លេង ផាលី សមាជិកគណៈអចិន្ត្រៃយ៍​គណៈកម្មាធិការ​កណ្តាល​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា និងជាប្រធានប្រតិបត្តិក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី បានប្រាប់ BTV ព័ត៌មាន នាថ្ងៃទី៧ ខែវិចិ្ឆកា ឆ្នាំ២០២៥នេះថា ក្នុងរយៈពេលជិត១៤មកនេះ ក្រុម​ការងារ​គ្រូពេទ្យ​ស្ម័គ្រ​ចិត្តឯកឧត្តម ហ៊ុន ម៉ានី បានផ្តល់សេវាដោយ​ឥតគិត​ថ្លៃ​ជូន​បង​ប្អូន​ប្រជាពលរដ្ឋ​ទូទាំង​២៥​រាជធានី ខេត្ត បានចំនួន២,៣១៨លើក។

ឯកឧត្តម លេង ផាលី បានប្តថា ក្នុងរយៈពេល ១៤ឆ្នាំ (០២ ធ្នូ ឆ្នាំ២០១២ ដល់ ២ វិច្ឆិកា ឆ្នាំ​២០២៥​) ក្រោមការដឹកនាំចង្អុលបង្ហាញដោយផ្ទាល់របស់ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ប្រធាន​កិត្តិយសក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ានី ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ានី មានសមាជិកសមាជិកាចំនួន ៣៦,០០០នាក់ ដែលមាន២៨សាខា បាន​បំពេញ​បេសកកម្មដ៏ថ្លៃថ្លាដោយទទួលបានលទ្ធផលប្រកបដោយប្រសិទ្ធភាព និងប្រសិទ្ធផល​ជា​ច្រើន​ឥត​គណនា ក្នុងការចូលរួមអប់រំផ្សព្វផ្សាយ ចាក់វ៉ាក់សាំងបង្ការកូវីដ-១៩ ក្នុងក្រប​ខណ្ឌ​ទូទាំង​ប្រទេស បណ្តុះបណ្តាលវគ្គសង្គ្រោះបឋម យកសំណាករកវីរុសកូវីដ-១៩ និងពិនិត្យ​ព្យាបាល​ជំងឺ​ជូនប្រជាជនផ្តល់សេវា ដោយឥតគិតថ្លៃបានចំនួន២៣១៨លើក, ព្យាបាលជំងឺ​ជូន​ប្រជា​ពលរដ្ឋបានចំនួន ១៣,៤៨៤,៦៥៨(ដប់បីលាន សែសិបប្រាំបីម៉ឺន បួនពាន់ប្រាំមួយ​រយ​ហាសិប​ប្រាំបីនាក់) គិតត្រឹម ថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២៥ ច្រើនជាងចំនួន ៣ ភាគ ៤ នៃ​ប្រជា​ជ​ន​សរុប​ទូទាំងប្រទេសដែលមានចំនួន ១៧,៥៧៧,៧៦០នាក់(ដប់ប្រាំពីរលាន ហាសិបប្រាំពីរម៉ឺន ប្រាំពីរពាន់ប្រាំពីររយហុកសិប នាក់) ធៀបនឹងឆ្នាំ២០២៥ បើគិតសេវា​ជា​មធ្យម​ប្រជាពលរដ្ឋ​ក្នុង​ម្នាក់​ចំណាយ​អស់៥០ដុល្លារ សរុបត្រូវចំណាយ ប្រហែល ៦៧៤,២៣២,៩០០ដុល្លារ (ប្រាំមួយ​រយ​ចិត​សិបបួ​នលាន ម្ភៃបីម៉ឺនពីរពាន់ប្រាំបួនរយ ដុល្លារសហរដ្ឋអាមេរិក)។ 

ឯកឧត្តម លេង ផាលី បានបញ្ជាក់ទៀតថា មុន និងក្រោយ ជម្លោះពំ្រដែនរវាងកម្ពុជា និងថៃ គឺ​ចាប់​ពី​ថ្ងៃ​ទី១៤ ខែមិថុនា ដល់ថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅខេត្តព្រះវិហារ ខេត្តឧត្តរមានជ័យ និង​ខេត្តបន្ទាយមានជ័យ សម្របសម្រួលដោយ ឯកឧត្តមអភិបាលខេត្តទាំង៣ គឺក្រុម​ការ​ងារ​គ្រូ​ពេទ្យ​ស្ម័គ្រ​ចិត្តឯកឧត្តម ហ៊ុន ម៉ានី ថ្នាក់កណ្តាល ចំនួន២៨២នាក់ បាននាំយក​សម្ភារ​បរិក្ខារ​ថ្នាំ​ពេទ្យ ​និងស្បៀងអាហារមួយចំនួន ដែលជាអំណោយដ៏ថ្លៃថ្លារបស់ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ប្រធានកិត្តិយសក្រុមការងារគ្រូពេទ្យស្ម័គ្រ ចិត្តឯកឧត្តម ហ៊ុន ម៉ានី សហការ​ជាមួយ​ក្រុម​គ្រូពេ​ទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី ប្រចាំខេត្តព្រះវិហារ ខេត្តឧត្តរមានជ័យ និ​ង​ខេត្ត​បន្ទាយ​មាន​ជ័យ សហភាពសហព័ន្ធយុវជនកម្ពុជា អាជ្ញាធរដែលពាក់ព័ន្ធ បានចុះអប់រំសុខភាព ពិនិត្យ ពិគ្រោះ ព្យាបាលជំងឺ ចែកថ្នាំ និងស្បៀងអាហារ ជូនដល់ជន​ភៀស​សឹក​ដែល​ផ្ទុះ​អាវុធ​តាម​បន្ទាត់​ព្រំដែន និងផ្តល់សេវាដោយឥតគិតថ្លៃ បានចំនួន ១៥១,៧៩០នាក់ (ដប់ប្រាំម៉ឺន មួយពាន់ ប្រាំ​ពីរ​រយ​កៅសិបនាក់) ស្រី ៩១,០៥២នាក់ (ប្រាំបួនម៉ឺន មួយពាន់ ហាសិបពីរនាក់) ទន្ទឹមគ្នា​នោះ​ឯកឧត្តម លេង ផាលី ក៏បានផ្ដាំផ្ញើរសួរសុខទុកពីសំណាក់ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ប្រធាន​កិត្តិយសក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី និងឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា​ រដ្ឋមន្ត្រីក្រសួងសុខាភិបាល។

នាឱកាស​នោះឯកឧត្តម លេង ផាលី សូមគោរពចូលរួមសម្តែងការអបអរសាទរយ៉ាងក្លៀវក្លាបំផុត ជូន​ចំពោះសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែល​បាន​ដឹក​នាំគណៈប្រតិភូ និងសម្រេចបាននូវកិច្ចព្រមព្រៀងសន្តិភាពរវាងព្រះរាជាណាចក្រកម្ពុជា និង​ព្រះរាជាណាចក្រថៃ ដ៏មានសារៈសំខាន់ ជាតម្លៃនៃប្រវត្តិសាស្ត្រកាលពីថ្ងទី២៦ ខែតុលា ឆ្នាំ​២០២៥ នៅទីក្រុងគូឡាឡាំពួ ប្រទេសម៉ាឡេស៊ី ដោយមាន​ការ​អញ្ជើញ​ចូល​រួម​ពី​សំណាក់​ឯកឧត្តម ដូណាល់ ជេ ត្រាំ ប្រធានាធិបតីសហរដ្ឋអាមេរិក និងឯកឧត្តម អាន់វ៉ា អ៊ីប្រាហ៊ីម នាយករដ្ឋ​មន្ត្រីម៉ាឡេស៊ី និងជាប្រធានអាស៊ានប្តូរវេន ធ្វើជាសាក្សីនៃកិច្ចព្រមព្រៀងសន្តិភាព៕អត្ថបទ រដ្ឋា 

អត្ថបទដែលទាក់ទង

ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        93
អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        195
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        175

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ

2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm