ប្រេស៊ីល៖ យោងតាមនគរបាលរដ្ឋបានឲ្យដឹងថា ប្រតិបត្តិការរបស់នគរបាលនៅក្នុងសហគមន៍ក្រីក្រមួយក្នុងទីក្រុង Rio de Janeiro ប្រទេសប្រស៊ីលកាលពីថ្ងៃសុក្របានបណ្តាលឲ្យមនុស្ស ៨នាក់ស្លាប់។ ការវាយឆ្មក់នៅតំបន់ Vila Cruzeiro favela ត្រូវបានសម្របសម្រួលដោយនគរបាល និងយោធា។

យោងតាមសេចក្តីថ្លែងការណ៍របស់យោធាបានឲ្យដឹងថា មន្ត្រីរឹបអូសបានអាវុធស្វ័យប្រវត្តិ កាំភ្លើងខ្លី គ្រាប់បែកដៃ និងថ្នាំញៀនជាច្រើនគីឡូក្រាម។ មនុស្សម្នាក់ត្រូវបាននគរបាលឃាត់ខ្លួនក្នុងអំឡុងពេលប្រតិបត្តិការ។ ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានរាយការណ៍ថា សាលារៀនច្រើនកន្លែង និងគ្លីនិកសុខភាពគ្រួសារមួយចំនួនបានបិទដោយសារតែការបាញ់កាំភ្លើង។ យោងតាមសេចក្តីថ្លែងការណ៍បានឲ្យដឹងថា ការវាយឆ្មក់កាលពីថ្ងៃសុក្របានកំណត់គោលដៅឧក្រិដ្ឋជន ដែលរៀបចំផែនការវាយប្រហារលើកងកម្លាំងសន្តិសុខក្នុងតំបន់ Favela នេះ។
យោធាបាននិយាយនៅលើគណនីបណ្តាញ Twitter របស់ខ្លួនថា ក្រុមមន្ត្រីកំពុងស្វែងរកឧក្រិដ្ឋជននៅតំបន់មួយផ្សេងទៀតគឺតំបន់ Jacarezinho ដែលរដ្ឋបានចាប់ផ្តើមគំនិតផ្តួចផ្តើមហៅថា "ទីក្រុងរួមបញ្ចូលគ្នា" ដែលត្រូវបានស្វែងរកការទាមទារយកទឹកដីមកគ្រប់គ្រងដោយក្រុមទំនើង និងជាទីតាំងវាយឆ្មក់កាលពីឆ្នាំមុនដែលបានបណ្តាលឱ្យមនុស្សជាង ២០នាក់ស្លាប់៕
អត្ថបទ៖ ប៊ុនថន