ចរាចរណ៍ត្រូវផ្អាកនៅអាកាសយានដ្ឋានរបស់ទីក្រុងនៃប្រទេសស៊ុយអែត ក្រោយប្រទះឃើញយានដ្រូន

2025/11/07 11:41:57 pm        66

ទីភ្នាក់ងារអាកាសចរណ៍ស៊ីវិល LFV បានឲ្យដឹងថា ចរាចរណ៍ត្រូវបានបញ្ឈប់ នៅឯអាកាសយានដ្ឋានLandvetter របស់ទីក្រុង Gothenburg នៅតំបន់ឆ្នេរភាគខាងលិចនៃប្រទេសស៊ុយអែត កាលពីថ្ងៃព្រហស្បតិ៍ (ទី៦ ខែវិច្ឆិកា) បន្ទាប់ពីយានដ្រូន ១គ្រឿង ឬច្រើនគ្រឿង ត្រូវបានប្រទះឃើញបង្ហោះនៅឯអាកាសយានដ្ឋាននោះ។

អ្នកនាំពាក្យ LFV បាននិយាយថា៖ «យានដ្រូន ១គ្រឿង ឬច្រើនគ្រឿង ត្រូវបានប្រទះឃើញនៅអាកាសយានដ្ឋាន Landvetter នៅមុនម៉ោង ៦ល្ងាច ម៉ោងក្នុងស្រុក (ត្រូវនឹងម៉ោង ១៧ ម៉ោងសកល)។ មានការផ្អាកចរាចរណ៍ ប៉ុន្តែខ្ញុំមិនដឹងថា រយៈពេលយូរប៉ុនណានោះទេ»។

ចំណែកអ្នកនាំពាក្យនគរបាល បានឲ្យដឹងថា នគរបាលបានទទួលការរាយការណ៍ពីការប្រទះឃើញដ៏គួរឲ្យសង្ស័យ នៅវេលាម៉ោង ១៦:៤១នាទី ម៉ោងក្នុងស្រុក ហើយកំពុងនៅកន្លែងកើតហេតុ ដើម្បីប្រមូលព័ត៌មាន។ យោងតាមប្រតិបត្តិករអាកាសយានដ្ឋាន Swedavia បានឲ្យដឹងថា អាកាសយានដ្ឋាននេះគឺធំជាងគេទី២ របស់ប្រទេសស៊ុយអែត បន្ទាប់ពីអាកាសយានដ្ឋាន Arlanda របស់ទីក្រុង Stockholm។

ប្រធានផ្នែកប្រតិបត្តិការរបស់ Swedavia លោកស្រី Susanne Norman បាននិយាយថា៖ «ដែនអាកាសរបស់អាកាសយានដ្ឋាន Landvetter បច្ចុប្បន្នត្រូវបានបិទដោយសារតែការចង្អុលបង្ហាញ អំពីយានដ្រូនដ៏គួរឲ្យសង្ស័យ»។ លោកស្រីបានបញ្ជាក់បន្ថែមថា៖ «ផ្លូវអាកាសនេះនឹងនៅតែបិទដដែល ខណៈពេលដែលនគរបាលកំពុងស៊ើបអង្កេត»។

គួរបញ្ជាក់ថា យានដ្រូនបានបង្កការរំខានយ៉ាងខ្លាំងនៅទូទាំងទ្វីបអឺរ៉ុប ក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ ដោយបង្ខំឲ្យអាកាសយានដ្ឋានត្រូវបិទបណ្តោះអាសន្នក្នុងប្រទេសមួយចំនួន។ មន្ត្រីមួយចំនួន បានចាត់ទុកថា ឧបទ្ទវហេតុនេះ គឺជាសង្គ្រាមកូនកាត់របស់រុស្ស៊ី។ ទីក្រុងម៉ូស្គូបានបដិសេធមិនមានការពាក់ព័ន្ធណាមួយឡើយទៅនឹងហេតុការណ៍ទាំងនោះ៕

អត្ថបទដែលទាក់ទង

កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        88
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        77
សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm        73

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន

2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm