មនុស្ស ៣នាក់ស្លាប់ ក្រោយបាក់អគារនៅរោងចក្រថាមពលលែងប្រើរបស់កូរ៉េខាងត្បូង

2025/11/08 01:22:42 am        82

ក្រុមមន្រ្តីនិយាយនៅថ្ងៃសុក្រនេះ សំណង់អគារកម្ពស់ ៦០ម៉ែត្រ បានបាក់ អំឡុងពេលការងារកម្ទេចចោលនៅរោងចក្រថាមពលកម្ដៅលែងប្រើ ស្ថិតក្នុងទីក្រុង Ulsan របស់កូរ៉េខាងត្បូង ដោយបានសម្លាប់មនុស្ស ៣នាក់ និងមនុស្ស ២នាក់ទៀត ត្រូវបានគេសន្មត់ថា បានស្លាប់ផងដែរ ។

មនុស្ស ៥នាក់ផ្សេងទៀត បន្តជាប់ខ្លួននៅក្រោមគំនរបាក់បែក រួមទាំងមនុស្ស ២នាក់ ដែលក្រុមមន្រ្តីនិយាយថា ពួកគេនៅមិនទាន់កំណត់ទីកន្លែងដែលពួកគេជាប់ខ្លួននៅឡើយនោះទេ ។

មនុស្ស ៩នាក់ បានធ្វើការនៅកន្លែងកើតហេតុ ពេលដែលប៉មអគារ បានបាក់កាលពីរសៀលថ្ងៃព្រហស្បតិ៍ ។ ក្រុមការងារជួយសង្រ្គោះ បានទាញមនុស្ស ២នាក់ដោយសុវត្ថិភាព ក្រោយការឆ្លើយតបរបស់ពួកគេ ប៉ុន្តែកម្មករម្នាក់ដែលត្រូវបានសង្រ្គោះ ក្រោយមកត្រូវបានគេប្រកាសថា បានស្លាប់នៅក្នុងមន្ទីរពេទ្យនៅព្រឹកថ្ងៃសុក្រនេះ ។ 

រយៈពេលប៉ុន្មានម៉ោងក្រោយមក ពួកគេបានទាញកម្មករម្នាក់ទៀតដែលត្រូវបានគេប្រកាសថា ស្លាប់ ហើយគ្រូពេទ្យនៅកន្លែងកើតហេតុ បានបញ្ជាក់ការស្លាប់របស់កម្មករម្នាក់ទៀត ដែលស្ថិតនៅក្នុងចំណោមមនុស្ស ៣នាក់នៅក្រោមគំនរបាក់បែក ។

លោក Kim Jeong-shik គឺជាមន្រ្តីមកពីនាយកដ្ឋានពន្លត់អគ្គិភ័យក្រុង Ulsan និយាយថា ក្រុមមន្រ្តីពន្លត់អគ្គិភ័យ មានជំនឿថា មនុស្ស ២នាក់ផ្សេងទៀត បានស្លាប់ផងដែរ ។

លោកបន្តថា កម្មករជួយសង្រ្គោះជាង ៣៤០នាក់ និងរថយន្តរាប់សិបគ្រឿង ត្រូវបានបញ្ជូនទៅកាន់កន្លែងកើតហេតុ សម្រាប់កិច្ចខិតខំរុករក និងជួយសង្រ្គោះ ។

ប្រតិបត្តិការរុករកបានផ្អាកបណ្តោះអាសន្ននៅព្រឹកថ្ងៃសុក្រនេះ ដោយសារក្តីបារម្ភពីគំនរបាក់បែកគ្មានស្ថិរភាព ៕

អត្ថបទដែលទាក់ទង

អតីតមន្ត្រីមន្ទីរបញ្ចកោណ៖ ស្តុកអាវុធរបស់អាមេរិក អាចចំណាយពេល៥ឆ្នាំដើម្បីស្តារឡើងវិញ
2026/07/24 12:16:30 pm        9
អ្នកវិភាគ៖ រដ្ឋឈូងសមុទ្រមិនទំនងជាវាយប្រហារសងសឹកទៅលើអ៊ីរ៉ង់វិញនោះទេ
2026/07/24 12:14:20 pm        24
UN៖ តម្រូវការមនុស្សធម៌កំពុងកើនឡើង ខណៈជម្លោះជាថ្មីកាន់តែធ្ងន់ធ្ងរ
2026/07/24 12:11:24 pm        33

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អតីតមន្ត្រីមន្ទីរបញ្ចកោណ៖ ស្តុកអាវុធរបស់អាមេរិក អាចចំណាយពេល៥ឆ្នាំដើម្បីស្តារឡើងវិញ

2026/07/24 12:16:30 pm
​អ្នកវិភាគ៖ រដ្ឋឈូងសមុទ្រមិនទំនងជាវាយប្រហារសងសឹកទៅលើអ៊ីរ៉ង់វិញនោះទេ
2026/07/24 12:14:20 pm
​UN៖ តម្រូវការមនុស្សធម៌កំពុងកើនឡើង ខណៈជម្លោះជាថ្មីកាន់តែធ្ងន់ធ្ងរ
2026/07/24 12:11:24 pm
​សម្ដេចតេជោ ហ៊ុន សែន ចែករំឡែកសាររបស់លោកស្រី Angelina Jolie រាហូលីវូដ​ដ៏​ល្បី​ពិភព​លោក ​ដែលបានរំឭកខួប១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា
2026/07/24 12:00:04 pm
​តារាសម្ដែងអាមេរិកដ៏ល្បីល្បាញ Angelina Jolie រំឭកពីភាពឈឺចាប់ ក្នុងថ្ងៃខួបមួយឆ្នាំ នៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃ លើបូរណភាពទឹកដីកម្ពុជា
2026/07/24 11:58:38 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm